លោក Klopp នៅតែបារម្ភពី Rooney ពេល Liverpool ប៉ះ Man Utd រាត្រីនេះ

លោក Alex Ferguson ធ្លាប់បានចាត់ទុកថា ការជួបគ្នារវាងក្រុម Liverpool និង Manchester United គឺជាការប្រកួតដ៏ធំបំផុតក្នុងក្លិបកីឡាបាល់ទាត់ ហើយការប្រកួតនៅរាត្រីនេះនៅឯកីឡដ្ឋាន Anfield បានក្លាយជាប្រធានបទយ៉ាងក្តៅគគុកក្រោមការពិភាក្សាទៅលើទម្រង់លេងរបស់ខ្សែប្រយុទ្ធ Wayne Rooney។

Liverpool-v-Manchester-United

ប្រធានក្រុមរបស់ Man Utd រូបនេះ ដែលត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងដោយលោក Jose Mourinho ក្នុងការប្រកួតបីលើកចុងក្រោយនោះ បានជួបសំណាងអាក្រក់ដូចគ្នាជាមួយនឹងក្រុមអង់គ្លេស អំឡុងការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុមស្លូវេនី ក្នុងការប្រកួតជម្រុះ World Cup កាលពីសប្តាហ៍មុន។ Rooney បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ប៉ុន្តែ លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool នៅតែបារម្ភពីភាពមុតស្រួចរបស់ខ្សែប្រយុទ្ធរូបនេះ ដែលបានរកគ្រាប់បាល់បញ្ចូលទី ក្នុងពេល Man United បានទទួលជ័យជម្នះនៅ Anfield ក្នុងក្របខ័ណ្ឌ Premier League កាលពីខែមករា។

លោក Klopp បានឲ្យដឹងថា៖ «ខ្ញុំដឹងពីអ្វីដែលមនុស្សជាច្រើនគិតអំពី Wayne Rooney នៅពេលនេះ ហើយខ្ញុំមិនអាចគិតបែបនោះឡើយ សូម្បីតែក្នុងនាមជាអ្នកចាត់ករទូទៅរបស់ Liverpool FC។ រូបគេមានវ័យ៣០ឆ្នាំ និងមានបទពិសោធ និងអាជីពដ៏ជោគជ័យក្នុងក្របខ័ណ្ឌ Premier League។ កាលណាដែលអ្នកបានចំណាយពេលក្នុងលីកកាន់តែយូរ នោះអ្នកនឹងស្គាល់លីកនោះកាន់តែច្បាស់»។ Liverpool នឹងឈានទៅកាន់ការប្រកួតនេះប្រកបដោយការជឿជាក់ខ្ពស់ ក្រោយពីបានកត់ត្រាជ័យជម្នះ៤លើកជាប់ៗគ្នា។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

18.03.16 Manchester United 1-1 Liverpool
11.03.16 Liverpool 2-0 Manchester United
17.01.16 Liverpool 0-1 Manchester United

ប្រភពព័ត៌មាន៖ Worldsoccertalk

The post លោក Klopp នៅតែបារម្ភពី Rooney ពេល Liverpool ប៉ះ Man Utd រាត្រីនេះ appeared first on CamboSport.