អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅវៀតណាមកើនឡើងដល់ ២១នាក់ ខណៈព្យុះទីហ្វុង សារីកា នឹងវាយប្រហារ នៅពេលឆាប់ៗនេះ

អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅវៀតណាមកើនឡើងដល់ ២១នាក់ ខណៈព្យុះទីហ្វុង សារីកា នឹងវាយប្រហារ នៅពេលឆាប់ៗនេះ

(ហាណូយ)៖ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅវៀតណាមកើនឡើងដល់២១នាក់ នៅក្នុងខេត្តចំនួន០៤ ស្ថិតនៅតំបន់ភាគកណ្តាល ប្រទេសវៀតណាម ខណៈមនុស្សចំនួន០៨នាក់ទៀត បាននឹងកំពុងបាត់ខ្លួន, នេះបើតាមព័ត៌មានពីរដ្ឋាភិបាល ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១៦ ខែតុលានេះ ស្របពេលដែលវៀតណាម កំពុងប្រុងប្រយ័ត្នទុកជាមុន ចំពោះព្យុះសារីកាមួយទៀត នឹងវាយប្រហារមកលើប្រទេសវៀតណាម នៅពេលឆាប់ៗខាងមុខ។ក្នុងចំណោមជនរងគ្រោះទាំងអស់ មានជនរងគ្រោះចំនួន១៥នាក់ ស្ថិតនៅក្នុងខេត្ត Quang Binh ជាតំបន់ដែលគេរំពឹងថា នឹងទទួលរងនូវការវាយប្រហារ ដោយព្យុះត្រូពិច Sarika នៅថ្ងៃពុធខាងមុខនេះ។

«យើងចាំបាច់ផ្តោតទៅលើការស្វែងរក មនុស្សដែលបាននឹងកំពុងបាត់ខ្លួន» នេះបើតាមសម្តីឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានប្រាប់ឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ដោយជជែកពីការត្រៀមខ្លួនទុកជាមុន សម្រាប់ព្យុះត្រូពិច ដែលនឹងវាយប្រហារឆាប់ៗនេះ។លោក Trinh Dinh Dung បានជម្រុញឲ្យក្រុមអាជ្ញាធរ នៅខេត្តឈូងសមុទ្រទាំង២២ ពង្រឹងការការពារគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងរៀបចំគម្រោងជម្លៀសមនុស្ស ហើយធានាថា ពួកគេត្រូវបានរដ្ឋាភិបាលផ្តល់អាហារ ជួយជនរងគ្រោះនៅតំបន់ ដែលរងគ្រោះដោយសារទឹកជំនន់។

បើតាមរបាយការណ៍ពីរដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា មានមនុស្សប្រមាណ ៥០០,០០០នាក់ ត្រូវបានបំលាស់ទី និងផ្ទះជាង ១០០,០០០ខ្នង បានរងការលិចលង់ និងខូចខាតដោយគ្រោះទឹកជំនន់៕គួរបញ្ជាក់ដែរថា ព្យុះទីហ្វុង Sarika ដែលឥឡូវនេះស្ថិតនៅក្នុងប្រទេសហ្វីលីពីន កំពុងតែធ្វើដំណើរសំដៅមកកាន់ តំបន់ភាគកណ្តាលប្រទេសវវៀតណាម និងអាចនាំយកមកជាមួយនូវចំនួន ទឹកភ្លៀងបន្ថែមទៀត ទៅលើតំបន់ ដែលបានទទួលរងគ្រោះដោយទឹកជំនន់៕

ប្រភព ៖ freshnewsasia

Loading...

  • អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅវៀតណាមកើនឡើងដល់ ២១នាក់ ខណៈព្យុះទីហ្វុង សារីកា នឹងវាយប្រហារ នៅពេលឆាប់ៗនេះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: