ឈិន ស៊ាវម៉ី ចង់ក្លាយជាអ្នកបង្ហាញម៉ូដ តែអន់កម្ពស់ !

6 Videos


ក្រៅពីអាជីពសម្តែង ឈិន ស៊ាវម៉ី បានចាប់អាជីពចម្រៀងបន្ថែមទៀត ចុងក្រោយនេះ ឈិន ស៊ាវម៉ី ចង់សាកប្រលូកនៅក្នុងអាជីពបង្ហាញម៉ូដបន្ថែមទៀត។ ប៉ុន្តែនៅពេលដែលនិយាយដល់រឿងនេះ នាងហាក់មានអារម្មណ៍មិនទុកចិត្តលើខ្លួនឯងនោះទេ ផ្ទុយទៅវិញនាងបែរជានិយាយថា «ខ្ញុំស្រលាញ់អាជីពបង្ហាញម៉ូដណាស់ ប៉ុន្តែកម្ពស់ខ្ញុំប្រហែលជាមិនអាចប្រលូកជាមួយគេបានទេ » ។

ឈិន ស៊ាវម៉ី ចង់ក្លាយជាអ្នកបង្ហាញម៉ូដ តែអន់កម្ពស់ !

ទោះបីជានាងនិយាយយ៉ាងដូច្នេះក្តី តែ ឈិន ស៊ាវម៉ី មិនបានអស់សង្ឃឹមនៅក្នុងអាជីពបង្ហាញម៉ូដនោះទេ នាងនៅតែមានក្តីសង្ឃឹមថា បើមានឱកាសនាងនឹងប្រលូកនៅក្នុងវិស័យនេះឲ្យបាន ទោះបីជាមានកម្ពស់មិនសូវល្អដូចតារាមួយចំនួនក្តី ។

ឈិន ស៊ាវម៉ី ចង់ក្លាយជាអ្នកបង្ហាញម៉ូដ តែអន់កម្ពស់ !

ឈិន ស៊ាវម៉ី បាននិយាយបន្ថែមទៀតថា «កម្ពស់មិនសូវបានមែនតែទេពកោសល្យគឺមានពេញខ្លួនតែម្តង ថ្ងៃណាមួយខ្ញុំអាចឈរជើងក្នុងវិស័យនេះក៏ថាបាន …(សើច)» ។ ថ្វីត្បិតតែ ឈិន ស៊ាវម៉ី មានកម្ពស់មិនសូវល្អក្តី ប៉ុន្តែនាងមានរូបរាងនិងរូបសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញផងដែរ។ ជាក់ស្តែងគ្រាន់តែនាងលេចមុខនៅលើឆាកប្រគុំតន្ត្រីភ្លាម ស្រាប់តែមានបុរសជាច្រើនតាមចោមសុំស្នេហ៍នាងតាមទូរស័ព្ទ និង សុំណាត់ជួបនាងដោយផ្ទាល់ទៀត ។

ឈិន ស៊ាវម៉ី ចង់ក្លាយជាអ្នកបង្ហាញម៉ូដ តែអន់កម្ពស់ !

គួរបញ្ជាក់ផងដែរថា ឈិន ស៊ាវម៉ី ធ្លាប់លេចមុខនៅក្នុងរឿង «ថ្ងៃណាកូនមាសម្តាយ » និង រឿង «ម្ទេសហិលប៉ះអំបិលប្រៃ » និងចុងក្រោយនេះ នាងត្រៀមខ្លួនថតរឿងចំនួន៥រឿងជាបន្តបន្ទាប់ទៀត ក្រៅពីនេះនាងបានថតខារ៉ាអូខេឲ្យផលិតកម្មថោននិងផលិតកម្មមួយចំនួនទៀត ៕ អាលីណា

ឈិន ស៊ាវម៉ី ចង់ក្លាយជាអ្នកបង្ហាញម៉ូដ តែអន់កម្ពស់ !ឈិន ស៊ាវម៉ី ចង់ក្លាយជាអ្នកបង្ហាញម៉ូដ តែអន់កម្ពស់ !ឈិន ស៊ាវម៉ី ចង់ក្លាយជាអ្នកបង្ហាញម៉ូដ តែអន់កម្ពស់ !