Zidane តៀម​នាំ​កីឡាករ​មួយ​រូប​របស់​ Liecester City ឲ្យ​ចូល​រួម​ជាមួយ​ Real Madrid នា​រដូវ​កាល​ក្រោយ​

យើងឃើញថានៅរដូវកាលនេះក្លឹប Leicester City បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីក្លឹបរហស្សនាមកញ្ជ្រោងមួយនេះបន្តកាន់កាប់កំពូលតារាង Premier League ទន្ទឹមនឹងគ្នានេះដែរកីឡាករនៅក្លឹបនេះសុទ្ធតែក្លាយជាទីចាប់អារម្មណ៍របស់ក្លឹបជាច្រើនផងដែរ ។

ជាក់ស្ដែងនៅពេលថ្មីៗនេះគ្រូបង្វឹករបស់ក្លឹប Real Madrid គឺលោក Zinedine Zidane ត្រូវបានគេដឹងថាកំពុងស្នើទៅប្រធានគ្រប់គ្រងក្លឹបដើម្បីទិញយកខ្សែបម្រើសញ្ជាតិបារាំងមួយរូបរបស់ក្លឹប Liecester City គឺកីឡាករ N’Golo Kante នារដូវកាលក្រោយនេះ ។

N’Golo Kante គឺជាខ្សែបម្រើដ៏លេចធ្លោមួយរូបនៅរដូវកាលនេះបើទោះជាគេស៊ុតបញ្ចូលទីបានតិចគ្រាប់ឲ្យ Leicester City ក្ដីប៉ុន្តែគេអាចចាត់ទុកកូនសោក្នុងដ៏សំខាន់ក្នុងក្រុមផងដែរ ព្រោះតែគេមានល្បឿនលឿនជាពិសេសគឺគេអាចលេងជាខ្សែបម្រើប្រយុទ្ធផងហើយក៏លេងជាខ្សែបម្រើការពារដ៏ល្អបានផងដែរ ហើយគុណសម្បត្តិទាំងនេះជាអ្វីដែល Zidane សម្លឹងឃើញ ។

សូមទស្សនាសមត្ថភាពនៃការលេងរបស់គេទាំងអស់គ្នា ៖

សូមបញ្ជាក់ថា N’Golo Kante ត្រូវបានក្លឹបជាច្រើនចង់បានដូចគ្នាផងដែរ ដែលក្នុងនោះមានដូចជា Chelsea , Mau Utd , នឹង PSG ជាដើម ។ តាមការសន្និដ្ឋានគេជឿថា N’Golo Kante មានតម្លៃខ្លួនយ៉ាងហោចណាស់ក៏២៥លានអឹរ៉ូដែរ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Zidane តៀម​នាំ​កីឡាករ​មួយ​រូប​របស់​ Liecester City ឲ្យ​ចូល​រួម​ជាមួយ​ Real Madrid នា​រដូវ​កាល​ក្រោយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:ជីវិតនិងសង្គម
Tags: