Sony Xperia Z3+ សមត្ថភាព​លើស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត

កាល​ពី​ពេល​ថ្មីៗ​នេះ Sony ទើប​តែ​បញ្ចេញ​នូវ​វីដេអូ​ពាណិជ្ជកម្ម​របស់ Sony Xperia Z3+ ដែល​គេ​ស្គាល់​ថា Xperia Z4 នៅ​ក្នុង​ប្រទេស​ជប៉ុន។

វីដេអូ​ពាណិជ្ជកម្ម​ដែល​អួត​ពី​សមត្ថភាព​របស់ Xperia Z3+ ត្រូវ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​ Youtube Channel ផ្លូវ​ការ​របស់ Sony (Sony Xperia) ។ នៅ​ក្នុង​វីដេអូ​បាន​បង្ហាញ​ថា​ Sony Xperia Z3+ ជា​ប្រភេទ ទូរសព្ទ​ដែល​មាន​កាមេរ៉ា​សមត្ថភាព​ខ្ពស់ មិន​ជ្រាប​ទឹក ហើយ​អ្វី​ដែល​ Sony ចង់​បង្ហាញ​គឺ​​សមត្ថភាព​ដ៏​អស្ចារ្យ​ដែល​អាច​ប្រើប្រាស់​រហូត​ទៅ​ដល់​​ពីរ​ថ្ងៃ​ជាប់​គ្នា​ដោយ​មិន​បាច់សាក។

Sony Xperia Z3+ បាន​ភ្ជាប់​មក​ជាមួយ​នូវ អេក្រង់ ទំហំ 5.2 អ៊ីញ​ប្រភេទ IPS FHD, ដែល​អាច​បង្ហាញ​រូប​ភាព​ក្នុង​កម្រិត 1080 x 1920 pixels ជាមួយ​នឹង​ដង់​ស៊ីតេ​អេក្រង់​ទំហំ 424 ppi។ Xperia Z3+ ​បាន​បំពាក់​នូវ​បន្ទះឈីប​ ប្រភេទ 64-bitQualcomm Snapdragon 810 ជាមួយ​នឹង CPU Quad-core ល្បឿន 1.5 GHz Cortex-A53 និង Quad-core ល្បឿន 2 GHz Cortex-A57 ជាង​នេះ​ទៅ​ទៀត​វាបាន​បំពាក់​នូវ RAM ទំហំ 3GB អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ 32GB ផង​ដែរ។

ចំណែក​ឯ​សមត្ថភាព​កាមេរ៉ា​ក៏​មិន​អន់​ដែរ​ដោយ កាមេរ៉ា​​ខាង​ក្រោយ​វា​មាន​ទំហំ​ទៅ​ដល់ 20.7 MP និង​ខាង​មុខ ទំហំ 5 MP។ Xperia Z3+ បាន​ភ្ជាប់​មក​ជា​ស្រេច​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ចុង​ក្រោយ 5.0 Lollipop និងថ្មដែល​មាន​ថាមពល 2,930 mAh៕

សូមទស្សនាវីដេអូ​ពាណិជ្ជកម្ម

ប្រភព ៖ Youtube & Sony Xperia

អត្ថបទ ៖ Mr. Dee

  • Sony Xperia Z3+ សមត្ថភាព​លើស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:ជីវិតនិងសង្គម
Tags: