ជួសជុល​បន្ទាន់​ផ្លូវ​ខូច ទឺ​ក​លិច​មួយ​ចំនួន​ក្នុង​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ

ជួសជុល​បន្ទាន់​ផ្លូវ​ខូច ទឺ​ក​លិច​មួយ​ចំនួន​ក្នុង​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ



ខេត្តបន្ទាយមានជ័យ​: មន្ទីរ​សាធារណ​:​ការ​និង​ដឹក​ជញ្ជូន ខេត្តបន្ទាយមានជ័យ បាន​សម្រុក​ជួសជុល កែ​លម្អ​និង​ដោះស្រាយ សោភ័ណ​ភាព​ផ្លូវ​បន្ទាន់​មួយ​ចំនួន​ក្នុង​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​ដើម្បី​សម្រួល​ចរាចរណ៍ ដឹក​ជញ្ជូន​និង​កុំអោយ​ខូចខាត​បន្ថែម​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​រដូវវស្សា​នេះ​។

លោក​គឹ​ម សុវណ្ណ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បានប្រាប់ ថ្ងៃ​ទី​១៦​តុលា​ថា ក្រុមការងារ​និង​កម្មករ​ជាមួយ​គ្រឿងចក្រ​បាន​ជួ​យស​ជុល​បន្ទាន់​លើ​ផ្លូច​ខូច​សំបុក​មាន់នៅ​ក្នុង​ទូ​ទាំង​ក្រុង​សិរី​សោភ័ណ រួម​ទាំង​ផ្លូវជាតិ​លេខ​៥,​លេខ​៦,​ផ្លូវ​ខេត្ត​ក្ន​ង​ប្រជុំជន​,​ផ្លូវ​មាត់​ស្ទឹង​សិរី​សោភ័ណ​។