លោកស្រី ម៉ែ​ន សំ​អន : ប្រែក្លាយ​ខ្លួន​ចេញពី កសិករ ទៅ​ជាក​សិ​-​ពាណិជ្ជករ

លោកស្រី ម៉ែ​ន សំ​អន : ប្រែក្លាយ​ខ្លួន​ចេញពី កសិករ ទៅ​ជាក​សិ​-​ពាណិជ្ជករ



ស្វាយ​រៀង​: លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ទិវា​ស្បៀងអាហារ​ពិភពលោក​លើក​ទី​៣៦ ប្រចាំឆ្នាំ​២០១៦ លើ​ប្រធានបទ អាកាសធាតុ​ប្រែប្រួល ធ្វើ​ឲ្យ​ស្បៀង​និង​កសិកម្ម​ប្រែប្រួល ដែល​បាន​ប្រារព្ធ​នៅ​វត្ត​តា​ជៃ ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ព្រឹក​ថ្ងៃ​ទី ១៦ ខែ តុលា ឆ្នាំ ២០១៦​។ 

នា​ឱកាស​នោះ​ផង​ដែរ​រលោក​ស្រី ក៏​បាន​មាន​ប្រសាសន៍​ថា ៖ ប្រធានបទ​ដែល​បាន​ប្រារព្ធ​នា​ថ្ងៃនេះ គឺ​បាន​បំផុស​និង​បង្កើន​ការ​យល់​ដឹង​ដល់​មហាជន ជា​ពិសេស អ្នកបច្ចេកទេស អ្នក​ផ្សព្វផ្សាយ និង​ប្រជា​កសិករ អំពី​ហានិភ័យ​ដែល​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម ក៏​ដូច​ជា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ ការ​រិះរក​វិធានការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ និង​កា​រប​ន្ស៉ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

លោកស្រី​ម៉ែ​ន សំ​អន ក៏​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​ជម្រុញ​កំណើនសេដ្ឋកិច្ច​តាម​រយៈ​នៃ​ការ​កែទម្រង់​លើ​គ្រប់​វិស័យ ជា​ពិសេស កំណែ​ទម្រង់ការ​គ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ និង​កំណែទម្រង់រដ្ឋបាល ហើយ​ក្នុង​នោះ​ផង​ដែរ​វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​។ 

បច្ចុប្បន្ន​ប្រជា​កសិករ​យើង​បាន​ប្រែប្រួល​ទម្លាប់​ពី​ការ​ផលិត​សម្រាប់​បម្រើ​តម្រូវការ​ផ្ទាល់ខ្លួន មក​ជា​ការ​ផលិត ដើម្បី​នាំ​ចេញ​លក់​ទៅ​បរទេស ។ ជាក់ស្តែង​នៅ​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​កសិផល​ស្វាយ​រៀង គឺ​ប្រជា​កសិករ​បាន​ចងក្រង​គ្នា​បង្កើត​ជា​សហគមន៍​អភិវឌ្ឍ​កសិកម្ម ផលិត​បន្លែ​សរីរាង្គ ហើយ​ធ្វើការ​សម្អាត​រួច​វេច​ខ្ចប់ ដើម្បី​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​ទំនើប​ផ្សេង​ៗ​នៅ​រាជធានី​ភ្នំពេញ​។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​កសិករ​យើង​បាន​និង​កំពុង​ប្រែក្លាយ​ខ្លួន​ចេញពី កសិករ ទៅ​ជាក​សិ​-​ពាណិជ្ជករ ដើម្បី​ទទួល​បាន​តម្លៃបន្ថែម​ក្នុង​ជីវភាព​រស់​របស់​ខ្លួន​៕