អ្នក​ប្រើប្រាស់ Blogspot នៅ​កម្ពុជា​មួយ​ចំនួន​កំពុង​តែ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​ Blogspot

ការប្រើប្រាស់ Blogspot ឬ Blogger កំពុងតែពេញនិយមសម្រាប់ប្រជាជនកម្ពុជា ក្នុងការបង្កើត ប្លក់ ឬ វេបសាយផ្ទាល់ខ្លួន ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង រូបភាព និងការកម្សាន្តជាដើម ហើយម្ចាស់ប្លក់ទាំងនោះ ក៏អាចរកប្រាក់ចំនូលតាមរយះសមត្ថភាព ក្នុងការតាក់តែង និង ប្រែសម្រួលអត្ថបទជាភាសាខ្មែរ ឫក៏សមត្ថភាពក្នុងការថតរូប វីដេអូជាដើម ។

 

ប៉ុន្តែបើក្រឡេកមើលមួយជ្រុង អ្នកប្រើប្រាស់ Blogspot មួយចំនួនបានកំពុងតែប្រើប្រាស់ វាជាមធ្យោបាយរកប្រាក់តាមរយៈ អនឡាញ ( Google adsense ឬ Affiliate ជាដើម) តាមបែបបោកប្រាស់ ដោយមិនបានផ្ដល់ផលប្រយោជន៍អ្វីសោះទៅឲ្យអ្នកដែលចូលទៅទស្សនា មានន័យថាពួកគេ បង្កើតជាព័ត៌មានបោកប្រាស់ ដោយមានតែចំណងជើងប៉ុន្តែមិនបានបញ្ចូលនូវខ្លឹមសារនៃអត្ថបទអ្វីទាំងអស់។ ឯមួយចំនួនទៀតបានប្រើប្រាស់រូបភាពអាសអាភាស ក្នុងការទាក់ទាញឲ្យអ្នកមើលចូលទៅកាន់ ប្លក់របស់ខ្លួន តែធាតុពិតនៅពេលដែលអ្នកទស្សនាបានចុចចូលទៅមើល គឺទទេស្អាត។

ភាគច្រើននៃពួកគេទាំងនោះបានធ្វើការចែករំលែកតំណភ្ជាប់( Link) នៃប្លក់របស់ខ្លួនចូលទៅកាន់ បណ្ដាញសង្គមល្បីមួយចំនួនជាពិសេស Facebook ជាដើម ដោយពួកគេបានបង្កើតជាគណនីដែលប្រើប្រាស់ ឈ្មោះក្លែងក្លាយ ជាមួយនឹងរូបថតនារីស៊ិចស៊ី ស្រស់ស្អាត រួចធ្វើការចែករំលែកតំណភ្ជាប់ទាំងនោះចូលទៅកាន់ Group ជាច្រើន។ ដែលនេះជាមូលហេតុធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ពេញនិយមមួយនេះងាយស្រួលនឹងចាញ់បោកពួកគេ។

ទាំងនេះហើយជាមូលហេតុដែលធ្វើអ្នកប្រើប្រាស់ Internet ជាច្រើនមានផ្នត់គំនិតក្នុងការមិនចូលចិត្ត និងគិតថា គ្រប់ប្លក់ ឬវេបសាយដែលបង្កើតដោយ Blogspot សុទ្ធតែជាប្លក់ ឬវេបសាយបោកប្រាស់។ ការពិត វេបសាយ ឬប្លក់ដែលបង្កើតជាមួយនឹង Blogspot មិនមែនសុទ្ធតែអាក្រក់ និងបោកប្រាស់ទាំងអស់នោះទេ ប៉ុន្តែមានជនអគតិមួយចំនួនតូចប៉ុណ្ណោះដែលមិនបានប្រើប្រាស់ខួរក្បាល ក៏ដូចជាចង់បានលុយដោយមិនខ្វល់ពីផល់ប៉ះពាក់ទៅដល់អ្នកដទៃបានប្រើប្រាស់វាក្នុងការបោកប្រាស់អ្នកអានជាដើម។

អ្វីដែលពួកគេចែករំលែកក្នុង Group
នេះគឺជាប្លក់ដែលអ្នកមើលឃើញបន្ទាប់ពីចុច Link

គួរបញ្ជាក់ផងដែរថា Blogspot ឬ Blogger គឺជាសេវាកម្មមួយរបស់ Google ដែលលោកអ្នកអាចធ្វើការបង្កើតប្លក់ ឬវេបសាយដោយឥតថ្លៃ ហើយមិនចាំបាច់ក្នុងការចំណាយទៅលើថ្លៃ Domain ឫ Hosting ជាដើម ។ ប្លក់ ឬវេបសាយដែលបង្កើតជាមួយ Blogspot តែងតែមានអាសយដ្ឋាននៅខាងចុងភ្ជាប់ជាមួយពាក្យថា .blogspot.com (ឧទាហរណ៍ movie.blogspot.com , khmer.blogspot.com ) តែនៅក្នុងនោះលោកអ្នកក៏អាចធ្វើការ ផ្លាស់ប្ដូរទៅកាន់ Domain ធម្មតាក៏បានដូចជា movie.com, khmer.net ជាដើម៕

អត្ថបទដោយ ៖ Mr DEE
រក្សាសិទ្ធិដោយ ©CAMBOMAG

  • អ្នក​ប្រើប្រាស់ Blogspot នៅ​កម្ពុជា​មួយ​ចំនួន​កំពុង​តែ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​ Blogspot已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: