មាន់បុកអង្ក្រង

មាន់បុកអង្ក្រង

គ្រាន់តែលឺឈ្មោះអាហារមួយមុខនេះប្រិយមិត្តច្បាស់ជាប្លែកអារម្មណ៍ជាមិនខាន ព្រោះមិនសូវមានអ្នកស្គាល់ហើយធ្វើញ៉ាំនោះទេ។ ប៉ុន្តែថ្ងៃនេះប្រិយមិត្តអាចសាកល្បងជាមួយនឹងខ្មែរប្រពៃទាំងអស់គ្នា។

+ គ្រឿងផ្សំ៖

  • – សាច់មាន់ ៤០០ក្រាម ចៀន ឬអាំងឱ្យឆ្អិនហាន់តូចល្មម (ប្រឡាក់អំបិលជាមួយប៊ីចេងបន្តិចៗ)
  • – អង្ក្រងលីងឆ្អិន កន្លះចាន
  • – ប្រហុកអាំងឆ្អិន កន្លះស្លាបព្រាបាយ
  • – ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
  • – ទឹកត្រី កន្លះស្លាបព្រាបាយ
  • – អំបិល បន្តិច
  • – ស្ករស ២ស្លាបព្រាកាហ្វេ
  • – ប៊ីចេង ចុងស្លាបព្រាកាហ្វេ
  • – ខ្ទឹមក្រហម ១ដុំ
  • – ខ្ទឹមស ៣កំពឹស
  • – ត្រសក់, ជីស្លឹកវែង, ដើមចេក មួយមុខបន្តិចធ្វើជាអន្លក់
  • – ម្ទេសហាន់ ដាក់តាមការចូលចិត្ត(ដាក់ពេលញ៉ាំ ឬបុកចូលក៏បាន)

+ វិធីធ្វើ៖

១. មុនដំបូងយកអង្ក្រងលីងរួចហើយមកបុកជាមួយប្រហុកអាំងឆ្អិន ពេលបុករួចរាល់ដួសទុកដោយឡែកសិន។

២. យកខ្ទឹមស និងខ្ទឹមក្រហមមកដាក់បុកឱ្យម៉ត់ បន្ទាប់មកដាក់អង្ក្រងដែលបុកជាមួយប្រហុករួចដាក់ចូលបុកមួយភ្លេតទៀត។

៣. ដាក់គ្រឿងចូលមាន ទឹកត្រី, អំបិល, ស្ករស, ប៊ីចេង, ទឹកក្រូចឆ្មា និងសាច់មាន់បុកចូលគ្នាទាំងអស់ឱ្យចូលរស់ជាតិអាចយកវាមកញ៉ាំផ្ទាប់ជាមួយអន្លក់បានហើយ៕

ប្រភព ៖ khmerpropey

Loading...