រឿងរ៉ាវសម្រកទម្ងន់ជោគជ័យ របស់អូនអ៊ូក

ខាងក្រោមនេះជាបទពិសោធន៍របស់នារីម្នាក់ ទាក់ទងនឹងការសម្រកទំងន់៖

ខ្ញុំចូលចិត្តមើលរឿងភាគកូរ៉េខ្លាំងណាស់ ហើយជាប្រភេទហ្វេនផ្កាប់មុខទៀតផង។ ខ្ញុំតែងតែគិតថា មិនដឹងពេលណា ថ្ងៃណា ខែណា ខ្ញុំបានជួបតួប្រុសដូចក្នុងរឿងនោះទេ  បើរូបរាងខ្ញុំធាត់ អាក្រក់អញ្ចឹង.................

ខ្ញុំកើតនៅក្នុងគ្រួសារមួយដែល អាចនិយាយបានថាមានគ្រាន់បើ ព្រោះតាំងពីកើតមកដល់ឥលូវ ខ្ញុំមិនដែរធ្វើការងារអីហត់នឿយ បញ្ចេញញើសបានម្តងណាទេ គ្រប់យ៉ាងមានគេធ្វើជំនួសទាំងអស់ ។ ម៉ាក់ទំរើសខ្ញុំតាំងពីតូច មិនថាខ្ញុំចង់បានអី ញ៉ាំអី ទារទិញអីទេ គាត់រកឲ្យទាំងអស់ ព្រោះខ្ញុំជាកូនទោល ។

នៅសាលារៀន ខ្ញុំមានមិត្តភក្តិជិតស្និទ្ធមួយក្រុម ក្រៅពីទៅរៀនពេលទំនេរគឺមានចំនង់ចំនូលចិត្តដូចគ្នា ជំនាញខាងដើរ ស៊ីចាយឲ្យតែឮថា នៅទីណាមានហាងបើកថ្មី ល្បីថាឆ្ងាញ់ គឺពួកខ្ញុំចូលញុំាហើយ មិសូវខានទេ ។ ហើយនេះជាមូលហេតុ ខ្ញុំឡើងទម្ងន់ដល់ទៅ 61kg ផងដែរ ។ ទម្ងន់ឡើងខ្ញុំមិនឆ្ងល់ទេ តែដែរមិនអស់ចិត្តគឺឡើងតែខ្ញុំ ឯពួកវាញ៉ាំយ៉ាងណាក៏មិនធាត់​។

ខ្ញុំធ្លាប់ចង់សម្រកដែរ តែគិតថាគ្មានអ្នកស្រឡាញ់ផង អញ្ចឹងហើយទើបខ្ញុំផ្អាក ឈប់ខ្វល់តែម្តងទៅ ធាត់ក៏ធាត់ចុះ ។

រហូតដល់ចប់ឆ្នាំទីមួយ ខ្ញុំបានសូមប៉ាម៉ាក់ ព្រមទាំងនាំមិត្តភក្តិ ទៅលេងផ្ទះលោកយាយ នៅតាមខេត្ត។ ពេលទៅដល់ថ្ងៃទីមួយខ្ញុំ ក៏បានជួបនិងគាត់ បុរសនៅក្នុងក្តីស្រមៃរបស់ខ្ញុំ ។ គាត់នៅក្បែរផ្ទះលោកយាយ ហើយក៏ជាអ្នកនាំផ្លូវពួកខ្ញុំដើរលេងផងដែរ ព្រោះយាយខ្ញុំពឹងគាត់ឲ្យជូន ពួកខ្ញុំដើរលេង អាចហៅបានថាចៃដន្យលើចៃដន្យ ។

ធម្មតាខ្ញុំមិនចូលចិត្តពួកប្រុសៗប៉ុន្មានទេ (លើកលែងសមាជិក ២នាក់ក្នុងក្រុមខ្ញុំ) ព្រោះខ្ញុំគិតថាមនុស្សប្រុសគេ តែងស្រឡាញ់ចូលចិត្តតែស្រីណា ដែលមានរូបរាងស៊ិចស៊ី ស្រស់ស្អាត ស្រីធាត់ដូចខ្ញុំគេរើសអើងណាស់ ទោះដំបូងស្រឡាញ់ក៏មុននិងក្រោយគេគង់បោះបង់ចោល ទៅរកអ្នកផ្សេងស្អាតជាងដដែលទេ ។

តែចំពោះបងប្រុសនេះវិញ គាត់មានអ្វីពិសេស ទាក់ទាញខ្ញុំខ្លាំងណាស់ ឬអាចហៅថាជាស្នេហាភ្លែកបន្ទោលក៏បាន ។ គាត់និយាយរួសរាយ សប្បាយៗ ធ្វើឲ្យពួកខ្ញុំឆាប់ជិតស្និទ្ធនឹងគាត់។ មិនដឹងម៉េចទេ ឲ្យតែនៅក្បែរគាត់ ខ្ញុំមើលទៅរម្យទមខ្លាំងណាស់ ហើយអៀនៗម៉េចមិនដឹងទេ ។

ពេលកំពុងដើរលេង មិត្តភក្តិខ្ញុំម្នាក់និយាយ “ងៃហ្នឹងម៉េចក៏ស្លូតម៉េះ?” គាត់ងាកមកសម្លឹងមើលខ្ញុំហើយសើច។ យូរៗទៅពួកម៉ាកខ្ញុំក៏ដឹងរឿងនេះហើយសួរខ្ញុំថា” ហែងស្រឡាញ់គាត់ហើយមែនទេ? “ ខ្ញុំក៏ឆ្លើយទៅវិញរាងរដាក់រដុប “អី?មានស្រឡាញ់អីឯណា កុំចេះតែនិយាយ គ្នាគ្រាន់តាចូលចិត្តតិចៗទេ”។មិត្តភក្តិខ្ញុំម្នាក់វាស្រែកឡើងសឹងតែឮអស់ម៉ាភូមិ “លោកអើយ! ពួកឯង អូនអ៊ូកផ្ទះយើងចេះស្រឡាញ់មនុស្សប្រុសហើយ” ។ខ្ញុំមិនដឹងត្រូវឆ្លើយតបវាយ៉ាងណាទៀត ។

ពេលវេលាដើរលឿនណាស់ ស្អែកពួកយើងត្រូវត្រលប់ទៅភ្នំពេញវិញ ។ អញ្ចឹងហើយពេលល្ងាចពួកយើង ក៏ធ្វើពិធីជប់លាងតូចមួយ ដើម្បីអរគុណដល់គាត់ ដែរប៉ុន្មានថ្ងៃនិងជូនដើរលេងរហូត ។ អង្គុយតុជាមួយគាត់ខ្ញុំអៀនមិនហ៊ាន ញ៉ាំអីទេ អញ្ចឹងហើយទើបមិត្តភក្តិប្រុសខ្ញុំម្នាក់ ចាប់ម្ហូបឆ្ងាញ់ៗដាក់ឲ្យខ្ញុំយ៉ាងច្រើន តែខ្ញុំមិនហ៊ានលូកសោះ។

“ញ៉ាំទៅ ធម្មតាគ្មានឃើញអ្នកណាដណ្ដើមឯងឈ្នះទេ ” មិត្តភក្តិខ្ញុំម្នាក់បង្អាប់ ។ គ្រាន់តែឮវានិយាយហើយ ខ្ញុំសឹងតែជ្រកទៅក្រោមតុឲ្យបាត់ទេ ។ ឃើញខ្ញុំអញ្ចឹងគាត់បែរមកសើចដាក់ រួចគៀបម្ហូបដាក់ថែមឲ្យខ្ញុំទៀតផង មិនត្រឹមតែប៉ុណ្ណឹងទេ គាត់និយាយថា” អូនអ៊ូក ញ៉ាំទៅ មនុស្សស្រីពេលញ៉ាំ គួរឲ្យស្រឡាញ់ណាស់” ។

អូអូ!មេឃដីអើយ ខ្ញុំមិនដែលឮពាក្យនេះទេ គួរឲ្យស្រឡាញ់ម៉េះ ។​តែខ្ញុំមានអារម្មណ៍អៀន ហើយមុខឡើងក្រហម ពេលឮគាត់និយាយពាក្យអូនអ៊ូក ប្រហែលជាគាត់ឮពួកវាស្រែកហើយ ។ 

យប់ឡើងស្រាប់តែឃើញគាត់ផ្ញើសារសួរខ្ញុំ “ស្អែកអូនទៅភ្នំពេញហើយមែនទេ? ពេលទៅវិញ យើងអាចនៅទាក់ទងគ្នាទៀតអត់” ។ ខ្ញុំឃើញសារគាត់ហើយសើចម្នាក់ឯងពួកមិត្តភក្តិ ចោមរោមចូលមើលសារគាត់ផ្ញើឲ្យខ្ញុំ ។ ខ្ញុំច្រានពួកវាចេញហើយរត់ចូលបន្ទប់ទឹក។ ពួកវាមករំខានរហូតតែ ខ្ញុំមិនចាប់អារម្មណ៍ទេ ខ្ញុំកំពុងរកនឹកឆ្លើយសារទៅគាត់វិញ ។ លេងបានមួយសន្ទុះ ខ្ញុំក៍ប្រមូលភាពក្លាហានអស់ ពីក្នុងខ្លួនសួរទៅគាត់ថា ”បងចូលចិត្តមនុស្សស្រីបែបណា” គាត់ក៏ឆ្លើយថា “បងចូលចិត្តមនុស្សស្រី ចរិតដូចអូន មុខដូចអូន តែបើអូនស្គមជាងនេះតិច ប្រហែលជាល្អ”។

មិនដឹងម៉េចទេ រាល់ដងខ្ញុំឮអ្នកណាយាយអញ្ចឹង ខ្ញុំខឹងខ្លាំងណាស់ ព្រោះគិតថាគេស្រឡាញ់រកតែស្រីស្អាត តែលើកនេះខ្ញុំបែរជាត្រេកអរ ហើយប្រាប់គាត់ថា “អញ្ចឹងបើ៣ខែទៀត ខ្ញុំស្គមបងគិតម៉េច”គាត់ឆ្លើយមកវិញយ៉ាងលឿន” បងនិងសូមអូនធ្វើសង្សារភ្លាម”គាត់ដាក់រូបបេះដូងមកទៀតផង ។ ខ្ញុំញញឹមអៀនម្នាក់ឯង ។ 

ត្រលប់មកភ្នំពេញវិញ ខ្ញុំក៏ឡើងបណ្តាញអ៊ីនធើណែត ស្វែងរកផលិតផលសម្រកទម្ងន់ ហើយក៍បានឃើញអត្ថបទជាច្រើន និយាយពីការសម្រកទម្ងន់បានលឿនដោយ​ប្រើផលិតផល អាហារបំប៉ន។ ឃើញអញ្ចឹងខ្ញុំមានសង្ឈឹមច្រើន ហើយក៏ស្វែងរកពត័មានបន្ថែមពី  ។

ខ្ញុំបានទិញ យកមកប្រើ ។ គួបផ្សំ នឹងការហាត់ប្រាណ ហូបបន្លែបៃតងច្រើនជាងសាច់ មិនគួរឲ្យជឿទេត្រឹមតែ ៣ខែ ខ្ញុំសម្រកនៅសល់តែ 48kg ហើយក៍ដល់ពេលណាត់ពួកខ្ញុំដែរ តែមិនចាំបាច់ទៅខេត្តបានៗជួបគ្នាទេព្រោះគាត់ក៏រស់នៅភ្នំពេញដែរ ។ ពេលហ្នឹងគាត់ទៅលេងផ្ទះយាយគាត់ដែរ ។

គិតពីពេលណាត់មកដល់ឥលូវ យើងទាក់ទងគ្នាបាន ២ឆ្នាំ ។ អ្វីដែរអស្ចារ្យនោះ គឺខ្ញុំញ៉ាំយ៉ាងណាក៏គីឡូមិនឡើងមកវិញ ហើយក៏ជិតដល់ថ្ងៃរៀបការផងដែរ ។ អរគុណ ។

លោកអ្នកអាចរកទិញបាននៅក្រុមហ៊ុន តាមរយៈគេហទំព័រ  ឬតាមអាស័យដ្ឋានក្រុមហ៊ុនផ្ទាល់, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និងទំនាក់ទំនងតាមលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098242888 ,011808189 ។ល។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រឿងរ៉ាវសម្រកទម្ងន់ជោគជ័យ របស់អូនអ៊ូក

រឿងរ៉ាវសម្រកទម្ងន់ជោគជ័យ របស់អូនអ៊ូក

រឿងរ៉ាវសម្រកទម្ងន់ជោគជ័យ របស់អូនអ៊ូក

រឿងរ៉ាវសម្រកទម្ងន់ជោគជ័យ របស់អូនអ៊ូក

រឿងរ៉ាវសម្រកទម្ងន់ជោគជ័យ របស់អូនអ៊ូក