កូន​ Ronaldo ​ចូល​​លេង​ឲ្យ​ក្រុម​អាជីព​ប្រកួត​ដំបូង ស៊ុត​ចូល​ភ្លាម

Cristiano Ronaldo Jr ​ដែល​ជា​កូន​ប្រុស​របស់​ Cristiano Ronaldo ​តែ​ម្នាក់​គត់ បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្រុម​​លីគ​អេស្ប៉ាញ​លំដាប់​ទី​៤​​ Pozuelo CF ​សម្រាប់​ក្រុម​យុវជន​ថ្នាល ​ខណៈ​ដែល​​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ ​​កីឡាករ​វ័យ​ក្មេង​រូប​នេះ​អាច​ស៊ុត​ចូល​ទី​១​គ្រាប់ ជួយ​ឲ្យ​ក្រុម​របស់​គេ​​ទទួល​បាន​ជ័យ​ជម្នះ។ នេះ​បើ​តាម​ The Sun។

 

កូន​ Ronaldo ​ចូល​​លេង​ឲ្យ​ក្រុម​អាជីព​ប្រកួត​ដំបូង ស៊ុត​ចូល​ភ្លាម

Cristiano Ronaldo និង​កូន​ប្រុស Ronaldo Jr

 

សប្ដាហ៍​មុន​កូន​របស់​ Lionel Messi ​បាន​ចូល​ហាត់​នៅ​ក្លឹប​ FC Barcelona ខណៈ​ដែល​កូន​របស់​ Wayne Rooney និង​ Zlatan Ibrahimovic បាន​ចូល​ហ្វឹកហាត់​នៅ​ក្លឹប​ Manchester United។ ​ប៉ុន្តែ​កូន​របស់​ CR7 ​ពុំ​បាន​ចូល​ហាត់​នៅ​ក្លឹប​ Real Madrid ​ដែល​ឪពុក​របស់​គេ​កំពុង​លេង​ឲ្យ​នោះ​ទេ តែ​ទៅ​លេង​ឲ្យ​ក្រុម​​យុវជន​ថ្នាល​ ​Pozuelo CF ទៅ​វិញ។

 

បើ​តាម​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ប្រកួត​នោះ​ Ronaldo Jr ​វ័យ​៦​ឆ្នាំ​ ​បាន​​ពាក់​អាវ​លេខ​៧ ដូច​ឪពុក​របស់​គេ​ដែរ និង​ស៊ុត​ចូល​ទី​១​គ្រាប់ ជួយ​ឲ្យ​ក្រុម Pozuelo CF យក​ឈ្នះ​ក្រុម​យុវជន​ថ្នាល​ El Carrascal ​ដោយ​លទ្ធផល​ ៤-៣៕

 

កូន​ Ronaldo ​ចូល​​លេង​ឲ្យ​ក្រុម​អាជីព​ប្រកួត​ដំបូង ស៊ុត​ចូល​ភ្លាម

 

កូន​ Ronaldo ​ចូល​​លេង​ឲ្យ​ក្រុម​អាជីព​ប្រកួត​ដំបូង ស៊ុត​ចូល​ភ្លាម

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun