គ្រូ​កំពង់​ឆ្នាំង ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ឈ្នះ​​ក្រុម​ហ្វឹកហ្វឺន​កីឡា​ខភម​ ៤-១?​

ក្រោយ​ឈ្នះ​ក្រុម​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ ខភម ៤-១ ​ក្នុង​ពាន​រង្វាន់​លីគ​លំដាប់​ទី​២ ​គ្រូ​បង្វឹក​របស់​ក្រុម​ខេត្ត​កំពង់​ឆ្នាំង​បាន​និយាយ​ថា​ សមាជិក​ខ្លួន​ទាំង​អស់​លេង​ល្អ​មែន​ទែន​ ហើយ​រំពឹង​ថា​នឹង​ស្ដារ​មុខ​មាត់​ឡើង​វិញ​បាន​ក្នុង​ប្រកួត​ក្រោយ​ៗ​ទៀត។

 

គ្រូ​កំពង់​ឆ្នាំង ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ឈ្នះ​​ក្រុម​ហ្វឹកហ្វឺន​កីឡា​ខភម​ ៤-១?​

 

លោក ស៊ឹម កុសល ​គ្រូ​បង្វឹក​ក្រុម​ខេត្ត​កំពង់​ឆ្នាំង​គិត​ថា​ កូន​ក្រុម​របស់​ខ្លួន​លេង​ល្អ​ហើយ ​ដែល​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​មក​ពី​ភ្នំពេញ​បាន ព្រោះ​ពួកគេ​សុទ្ធ​តែ​មាន​សមត្ថភាព​ល្អ និង​មាន​ពេល​ហ្វឹកហាត់​គ្រប់​គ្រាន់។ ខណៈ​ដែល​កូន​ក្រុម​របស់​លោក​វិញ ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​ធ្វើ​ការ និង​មួយ​ចំនួន​ទៀត​ជា​សិស្ស ដូច្នេះ​ហើយ​ការ​ហ្វឹកហាត់​ក៏​មិន​ទាន់​បាន​ដល់​កម្រិត​ល្អ​ដែរ។

 

គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធន៍​បង្ហាត់​កីឡាករ​ជាង​១០​ឆ្នាំ​មក​នេះ បាន​បន្ថែម​ថា​ការ​ប្រកួត​ដំបូង​ក្នុង​លីគ​លំដាប់​ទី​២​នេះ ហាក់​មិន​ទាន់​ល្អ​សម្រាប់​ក្រុម​លោក​ឡើយ ប៉ុន្តែ​ប្រសិន​បើ​អ្វី​គ្រប់​យ៉ាង​ដំណើរ​ការ​ល្អ​យ៉ាង​នេះ​បន្ដ​ទៀត នោះ​ក្រុម​ខេត្ត​កំពង់​ឆ្នាំង​នឹង​មាន​សង្ឃឹម​ច្រើន​ដើម្បី​រក​ជ័យជម្នះ​បន្ដ​ទៀត។

 

គ្រូ​កំពង់​ឆ្នាំង ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ឈ្នះ​​ក្រុម​ហ្វឹកហ្វឺន​កីឡា​ខភម​ ៤-១?​

 

នេះ​ជា​សប្ដាហ៍​ទី​៣​ហើយ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លីគ​លំដាប់​ទី​២​របស់​កម្ពុជា ​ខណៈ​ដែល​ការ​ប្រកួត​នេះ​មាន​ក្រុម​ចូល​រួម​ចំនួន​៩​ក្រុម ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា។ ចំណែក​ឯ​អ្នក​លេខ​១​និង​លេខ​២​ក្នុង​ពាន​រង្វាន់​នេះ សហព័ន្ធ​បាល់ទាត់​បាន​និយាយ​ថា​អាច​នឹង​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​បាន​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ ចំពោះ​ក្រុម​ខេត្ត​កំពង់​ឆ្នាំង​វិញ ​៣​ប្រកួត​កន្លង​មក​នេះ ពួកគេ​ទើប​តែ​រក​បាន​ជ័យ​ជម្នះ​១​ប្រកួត​ទេ ដោយ​កំពុង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៦​បណ្ដោះអាសន្ន៕

 

តារាង​លទ្ធផល​សប្ដាហ៍​ទី​៣

ក្រុម​

លទ្ធផល​

ក្រុម​

ខេត្ត​កំពង់​ឆ្នាំង​

-១​

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា ខ..ម​

សាលា​បាល់ទាត់​ជាតិ​បាទី​

-០​

គីរីវង់​សុខ​សែន​ជ័យ​

សៀមរាប​អង្គរ​អេហ្វ​ស៊ី​

-៣​

អគ្គិសនី​កម្ពុជា​

កំពង់​ឆ្នាំង​

-១​

កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហនុ​

 

គ្រូ​កំពង់​ឆ្នាំង ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ឈ្នះ​​ក្រុម​ហ្វឹកហ្វឺន​កីឡា​ខភម​ ៤-១?​

 

គ្រូ​កំពង់​ឆ្នាំង ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ឈ្នះ​​ក្រុម​ហ្វឹកហ្វឺន​កីឡា​ខភម​ ៤-១?​

 

គ្រូ​កំពង់​ឆ្នាំង ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ឈ្នះ​​ក្រុម​ហ្វឹកហ្វឺន​កីឡា​ខភម​ ៤-១?​

 

គ្រូ​កំពង់​ឆ្នាំង ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ឈ្នះ​​ក្រុម​ហ្វឹកហ្វឺន​កីឡា​ខភម​ ៤-១?​

 

គ្រូ​កំពង់​ឆ្នាំង ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ឈ្នះ​​ក្រុម​ហ្វឹកហ្វឺន​កីឡា​ខភម​ ៤-១?​

 

គ្រូ​កំពង់​ឆ្នាំង ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ឈ្នះ​​ក្រុម​ហ្វឹកហ្វឺន​កីឡា​ខភម​ ៤-១?​

 

គ្រូ​កំពង់​ឆ្នាំង ​មាន​អារម្មណ៍​យ៉ាងណា​ក្រោយ​ឈ្នះ​​ក្រុម​ហ្វឹកហ្វឺន​កីឡា​ខភម​ ៤-១?​

 

អត្ថបទ៖ មុន្នី រម្យ