ហ្គេម​​​ល្បីៗ​របស់​ PlayStation ​នឹង​មាន​លើ​ Android/iOS នៅ​ឆ្នាំ​ ២០១៨

ក្រុមហ៊ុន​ Sony បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា​មាន​គម្រោង​នឹង​បញ្ចេញ​ហ្គេម​​មួយ​ចំនួន​ដែល​លេង​លើ​ PlayStation ដាក់​បញ្ចូល​ទៅ​លើ​ឧបករណ៍​​ Android និង iOS នៅ​​ខែ​មីនា​ ឆ្នាំ​ ២០១៨។

 

ហ្គេម​​​ល្បីៗ​របស់​ PlayStation ​នឹង​មាន​លើ​ Android/iOS នៅ​ឆ្នាំ​ ២០១៨
​Sony បង្ហើប​ឲ្យ​ដឹង​ថា​ ហ្គេម​អាច​មាន​ពី​ ៥ ទៅ​ ៦ ហ្គេម ដោយ​​​នឹង​បញ្ចេញ​ឲ្យ​ប្រើ​តាម​រយៈ​​ក្រុមហ៊ុន​សាខា​របស់​ Sony ឈ្មោះ ForwardWorks ដែល​បង្កើត​​ឡើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ។ ហ្គេម​មួយ​ចំនួន​នេះ​នឹង​ដាក់​ដំណើរ​ការ​នៅ​ប្រទេស​ជប៉ុន​មុន​គេ​ បន្ទាប់​មក​ចែក​ចាយ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​អាស៊ី។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មិន​ទាន់​មាន​គម្រោង​ដាក់​ដំណើរ​ការ​ហ្គេម​នៅ​សហរដ្ឋអាមេរិក​ និង​ តំបន់​អឺរ៉ុប​នោះ​ទេ។

 

ហ្គេម​​​ល្បីៗ​របស់​ PlayStation ​នឹង​មាន​លើ​ Android/iOS នៅ​ឆ្នាំ​ ២០១៨

 

ត្បិត​ថា​ Sony មិន​បាន​បញ្ជាក់​ច្បាស់​ពី​ហ្គេម​ដែល​នឹង​បញ្ចេញ​លើ​ Android និង iOS ប៉ុន្តែ​តាម​ការ​រាយការណ៍​ឲ្យ​ដឹង​ថា​បញ្ជី​ហ្គេម​រួម​មាន​បញ្ចូល​ ហ្គេម​ “Hot Shot Golf”, “The Last Guardian” និង “I.Q.: Intelligent Cube”៕

 
ចុច​អាន៖ កំពូលហ្គេមក្រាហ្វិកច្បាស់ត្រជាក់ភ្នែក លេងជក់ចិត្ត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​​​​​