Samsung​ ​ចេញ​ ​KEVIN​ ​​ ​មាន​ប៊ិច​ ​Stylus​ ​ដូច​ ​Note7

KEVIN​ ​ជា​ឈ្មោះ​សម្រាប់​សម្គាល់​ ​កុំព្យូទ័រ​យួរ​ដៃ​ ​(Laptop)​ ប្រភេទ Chromebook​ ​​ម៉ូដែល​ដំបូង​របស់​ ​Samsung​ ​ដែល​មាន​អេក្រង់​ ​Touch Screen​ ​និង​មាន​ប៊ិច​ ​Stylus​ ​ដែល​ធ្លាប់​បំពាក់​លើ​ ​Galaxy Note7។

 

Samsung​ ​ចេញ​ ​KEVIN​ ​​ ​មាន​ប៊ិច​ ​Stylus​ ​ដូច​ ​Note7

 

Laptop​ ​ម៉ូដែល​នេះ​មាន​អេក្រង់​ ​Touch Screen​ ​ទំហំ​ ១២,៣​ ​អ៊ីញ​ ​ជា​មួយ​កម្រិត​បង្ហាញ​រូប​ ​(Resolution)​ ​2400×1600​ ​ហើយ អាច​បង្វិល​បាន​ ​360​ ​ដឺក្រេ​ ​សម្រាប់​ប្រើ​លើ​មុខងារ​ប៊ិច​ ​Stylus។ លើស​ពី​នេះ​ ​KEVIN​ ​មាន​ការ​រចនា​តូច​បែប​ទាន់​សម័យ​ជា​មួយ​កម្រាស់​ ​12.9mm​ ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​32GB, RAM​ ​4GB​ ​ហើយ​ពេល​មាន​ថ្ម​ពេញ​អាច​ប្រើ​បាន​ ​10​ ​ម៉ោង។

 

ដោយ​ឡែក​ ​KEVIN​ ​ត្រូវ​គេ​សន្និដ្ឋាន​ថា​អាច​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​២​ ​គឺ​ ​Android​ ​ឬ​ ​Window​ ​ហើយ​នឹង​ចេញ​លក់​នា​ថ្ងៃ​ ​២៤​ ​តុលា​ ​សម្រាប់​ទីផ្សារ​អន្តរជាតិ​ជា​មួយ​តម្លៃ​ ​៤៩៩​ ​ដុល្លារ​ ​(តម្លៃ​បរទេស)៕

 

Samsung​ ​ចេញ​ ​KEVIN​ ​​ ​មាន​ប៊ិច​ ​Stylus​ ​ដូច​ ​Note7

 

Samsung​ ​ចេញ​ ​KEVIN​ ​​ ​មាន​ប៊ិច​ ​Stylus​ ​ដូច​ ​Note7

 

Samsung​ ​ចេញ​ ​KEVIN​ ​​ ​មាន​ប៊ិច​ ​Stylus​ ​ដូច​ ​Note7

 

អាន​បន្ត​ ​៖​ GS8 បាន​​ផ្តើម​ផលិត ជួសជុល​​ភាព​ខូចខាត Note 7
អាន​បន្ត​ ​៖​ មាន​បង​ប្អូន​នៅ​អាមេរិក? អាចផ្ញើ​​ទិញ iPhone 7/7 Plus Unlock បាន​ហើយ!

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​verge