​​ដឹក​​សង្សារដើរ​លេងយប់​ជ្រុល បោះពួយ​ជិះត្រឡប់ទៅផ្ទះជួបគ្រោះថ្នាក់​

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​សង្សារ​ដើរ​លេង​ ខណៈជិះមកដល់ស្ពា​នអាកាសស្ទឹងមានជ័យ ក៏បន្ថែម​ល្បឿន​បើក​​លឿន​ពេក​ ​លុះ​ដល់​ផ្លូវ​កោង​​មិន​បាន​បន្ថយល្បឿន​វិញ ក៏​ជ្រុល​ទៅ​បុក​ខឿន​ស្ពាន​ បណ្តាល​ឱ្យ​​ដួល​រង​របួសធ្ងន់​បុរស​ជា​អ្នក​បើក ចំណែក​នារី​ជា​សង្សារ​រង​បួស​​ស្រាល ​កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ​តុលា ២០១៦ តាម​បណ្តោយ​ផ្លូវ​២៧១ នៅ​ចំណុច​​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

​ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ មុនពេលកើតហេតុ ​​ឃើញ​​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AO​-5056 ដឹកនារីជា​​សង្សារ​មក​ពី​ដើរ​លេង ។ ដោយ​បើក​​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង ​ទៅ​ជើង ខណៈ​​មក​ដល់​ចំណុច​កើតហេតុ​ ជន​រង​គ្រោះ​បើក​យ៉ាង​លឿន​ ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត​ ដើម្បី​ឡើង​ទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ​ដោយ​មិន​បាន​បន្ថយ​លឿន​នោះ​ទេ មក​ដល់​ចំណុច​ផ្លូវ​កោង​មិន​បាន​ប្រយ័ត្ន​បាន​បួង ចង្កូត​ទៅ​បុក​ខឿន​ស្ពាន​បណ្តាល​អោយ​ដួល​រង​របួសធ្ងន់​អ្នក​ឌុ​ប ចំនែក​នារី​ជា​សង្សារ​ដែល អ​អ្គុ​យ​ខាងក្រោយ​រង​របួសស្រាល រីឯ​ម៉ូតូ​ក៏​មិន​មាន​ខូចខាត​អី​ធ្ងន់ធ្ងរ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​សង្គ្រោះ​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ឱ្យ​​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​សាឡា​ង ។