ថ្ងៃនេះ! ទឹកស្ទឹងព្រែកត្នោត​ទប់​លែងជា​ប់ហើ​យ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ២០១៦ នេះ​ថា ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​​​មក​​ជា​​បន្ត​​បន្តា​ប់នោះ​ បាន​ធ្វើ​​ឱ្យ​ទឹក​​ស្ទឹង​​ព្រែក​ត្នោត ​ហក់ឡើងខ្លាំង រហូត​​​ដល់​ហូរ​​​ចូល​​មក​ក្នុងភូមិ​​​ដែលប៉ះពាល់​​​​ចំនួន​៦​​សង្កាត់ ​បង្ក​​ប្រជា​​ពលរដ្ឋ​ព្រួយ​បារម្ភ និង​​ជួប​ការ​លំបាក​ក្នុង​ធ្វើ​ដំណើរ​​ ដែលកន្លែងខ្លះលិច​ត្រឹមជង្គង់ និងដល់ចង្កេះក៏មាន​ ។

ប្រភព​ឱ្យ​ដឹង​ថា សង្កាត់​ទាំង​៦​ដែល​កំពុង​ប្រឈម​ទឹក​លិច​ខ្លាំង​គឺ​មាន ១-​សង្កាត់​សាក់​សំពៅ (​លិច​ខ្លាំង​ជាងគេ​), ២-​សង្កាត់​ពង្រ​, ៣-​សង្កាត់​ទៀន​, ៤-​សង្កាត់​ស្ពា​ថ្ម​, ៥-​សង្កាត់​គង​ណ​យ និង​៦-​សង្កាត់​រលួស ដែល​សរុប​មាន​ចំនួន​១៧​ភូមិ កំពុង​ជួប​បញ្ហា ។

ប្រ​ភ​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ គេឃើញ​កម្លាំង​គណៈ​បញ្ជា​ខណ្ឌដង្កោ ប៉ូ​​លិ​ស ប៉េ​អឹ​ម អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​ការពារ​​ជា​ច្រើន ​​​សហការ​គ្នា​ចុះ​ទៅ​ពិនិត្យ និង​រក​វិធាន​ការណ៍ ដើម្បី​ទប់ស្កាត់​ទឹក កុំឱ្យ​ហូរ​ចូល​ក្នុងភូមិ​ខ្លាំង ។