ថ្លៃទឹកដោះ​900​ដុល្លារ កម្មករ​សំណង់​អស់សង្ឃឹម គិត​ខ្លី​ចង​.​ក​ធ្វើ​អត្តឃាត

ខេត្តកណ្តាល ៖ ស្នេហា​រវាង​យុវជន​ម្នាក់​ជា​កម្មករ​សំណង់​ដែល​មាន​ជីវភាព​ក្រីក្រ ជាមួយ​នារី​ម្នាក់​ដែល​មាន​ជីវភាព​ប្រហាក់ប្រហែល​គ្នា និង​បន្ទាប់​ពី​រស់នៅ​ជាមួយ​គ្នា​រយៈពេល​ខ្លី ឪពុក​ម្ដាយ​ទាំង​សងខាង​បាន​ព្រមព្រៀង​គ្នា​ថា នឹង​រៀបចំ​ទុកដាក់​តាម​ប្រពៃណី ប៉ុន្តែ​ខាង​ស្រី​បាន​បង្គាប់​ទារ​ថ្លៃទឹកដោះ​ចំនួន​៩០០​ដុល្លារ។ ដោយសារមិនមានប្រាក់គ្រប់ចំនួនថ្លៃទឹកដោះ យុវជនរូបនេះទាល់គំនិតក៏ចងក សម្លាប់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែតុលា នៅនឹងរោងក្បែរផ្ទះរបស់ខ្លួន ក្នុងភូម‌ិឈូក‌ ឃ‌ុំសន្លុង‌ ស្រុក‌ខ្សាច‌់កណ្ដាល‌ ‌។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ឱ្យ​ដឹង​ថា យុវជន​ដែល​ចងក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ ម៉ា​ន លី​ហ្សា អា​យ‌ុ​២១​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម‌ ឪ​ពុ​ក‌​ឈ្មោះ ឈឹ​ម‌ ម៉ា​ន អាយុ​៥៤​ឆ្នាំ ប្រកប​រប​រ‌​នេ​សា​ទ‌​ត្រី​។ យុវជន​រូប​នេះ​បាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា​ជា​មួ​ួ​យ​នារី​ម្នាក់ រហូត​ដល់​នារី​នោះ​បាន​មក​ស្នាក់​នៅផ្ទះ​របស់​គេ​មួយ​រយៈ​ទៀត​ផង ។

នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឪពុក​ម្ដាយ​ខាង​ស្រី​បាន​មក​ផ្ទះ​ខាង​ប្រុស​ដើម្បី​យក​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ‌​ពេល​នោះ​ឪ​ពុ​ក‌​ម្ដា​យ‌​ទាំ​ង‌​សងខាង​បាន​ឯកភាព​គ្នា កំណត់​ថ្ងៃ​ចូល​ស្ដីដណ្ដឹង​ដោ​យ‌​ខា​ង‌​ស្រ‌ី​បាន​ទារ​ថ្លៃទឹកដោះ​ចំនួន​៩០០​ដុល្លារ​។ ក្រោយមក យុវជន​រូប​នេះ​បាន​ពិភាក្សា ជាមួយ​ឪពុក​ម្ដាយ​ពី​រឿង​លុ​យ‌​ថ្លៃ​ទឹ​ក‌​ដោះ ដែល​ពេ​ល‌​នោះ​ម្តាយ​និយាយ​ថា​មាន​លុយ​តែ​៣០០​ដុល្លារ​ទេ មិនដឹង​ជា​ទៅ​រក​លុយ​ឯណា​មក​បង្គ្រប់​ឲ្យ​បាន​៩០០​ដុល្លារ​ឡើយ ។

ដោយ​ពិភាក្សា​ជាមួយ​ម្ដាយ​ទាល់គំនិត​រឿង​ខ្វះ​លុយ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា យុវជន​រូប​នេះ​បា​ន‌​ទិញ​ស្រា​ចំនួន​១​លី​ត្រមក​អង្គុយ​ផឹក​ម្នាក់ឯង​នៅ​លើ​រោង​ចំហៀង​ផ្ទះ ព្រមទាំង​ចាក់​ចម្រៀង​ស្ដាប់​កំដរ​អារម្មណ៍​ផង ។

លុះ​នៅ​វេលា​ម៉ោ​ង‌​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​ម្ដាយ​ប្រទះ​ឃើញ​កូនប្រុស​ចងក​នឹង​ក្រមា​ភ្ជាប់​នឹង​ធ្នឹម​រោង​មាន​កម្ពស់​ប្រមាណ​២​ម៉ែត្រ​ស្លាប់​បាត់​ទៅ​ហើយ ក៏​ស្រែក​ឆោឡោ​ឡើង​ហៅ​អ្នក​ជិតខាង​មក​ជួយ​ដាក់​សព​ចុះ ។ សមត្ថកិច្ច​នគរបាល​បាន​សហការ​ជាមួយ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ដោយ​ហ្មត់ចត់ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ថា​ជា​អំពើ​ឃាតកម្ម​ឡើយ គឺ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​ប្រាកដ​មែន និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​បុណ្យ​តាម​ប្រពៃណី ។

នេះជាភាពឆោតល្ងង់មួយដែលបង្កើតស្នេហាដោយខ្លួនឯង បែរជាមិនរកវិធីមកដោះស្រាយក៏ទាល់ច្រកធ្វើអត្តឃាតទៅវិញ ។តើសម្រេចបំណងប្រាថ្នារបស់ខ្លួនជាមួយមនុស្សដែលខ្លួនស្រឡាញ់បានទេ បើយើងស្លាប់ទៅហើយនោះ ?