ស្លាប់​៤​នាក់ និង​១១​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៧នាក់ និងរងរបួសស្រាល៤នាក់ នេះបើយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ នគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៧គ្រឿងរួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង, រថយន្ដធុនធំ១គ្រឿង និងយានផ្សេងៗ២គ្រឿង មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនប្រកាន់ស្តាំ២លើក ស្រវឹង២លើក និងប្រជែង១លើក៕

ស្លាប់​៤​នាក់ និង​១១​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦