ប្រពន្ធ​មាន​ផ្ទៃពោះ​៧​ខែ ប្តីសុំ​រួមរ​ក្ស​នាង​មិន​អោយ ព្រោះ​ខ្លាច​រលូត​កូន​ខឹង​ខ្លាំង​វាយ​សំពង​ក្បាល​ប្រពន្ធ​រហូត​ស្លាប់​ក្នុង​ថ្លុកឈាម​ ​

ត្បូងឃ្មុំ ៖ ពិតណាស់ថា ស្ត្រីដែលមានផ្ទៃពោះ ត្រូវតែរក្សាសុខភាព សូម្បីតែការហូបចុក ដើរហើរជាដើមគេ ត្រូវ ប្រយ័ត្នគ្រប់ពេល ខ្លាចគ្រែងប៉ះពាល់ដល់កូនដែលនៅក្នុងផ្ទៃ។ ផ្ទុយទៅវិញ សម្រាប់ស្ត្រីម្នាក់នេះបើទោះជានាងមានការប្រុងប្រយ័ត្នខ្ពស់យ៉ាងណាក៏ដោយ តែប្តីរបស់នាង មិនខ្វាយខ្វល់ពី សុខភាពនាងនិងកូនក្នុងផ្ទៃបន្តិចណាឡើយ តែងតែបង្ខំធ្វើបាបផ្លូវភេទជាញឹកញាប់ខណៈដែលនាងជាភរិយាជិតគ្រប់ខែ។
ចំណង់តណ្ហាផ្លូវភេទ ថ្វីត្បិតតែវាជាតម្រូវការ របស់មនុស្សគ្រប់រូបក៏ពិតមែន ប៉ុន្តែបើយើង បណ្តោយអោយ តណ្ហាដឹកច្រមុះធ្វើតាមចិត្តចំណង់របស់ខ្លួនដោយមិនគិតពីភាគីម្ខាង ទៀតនោះក៏វាមិនកើតដែរ។ ជាក់ស្តែងដូចជាប្តីល្មោភ កាមម្នាក់នេះអញ្ចឹង បានបង្ខំប្រពន្ធរួមរ័ក ជាមួយ តែនាងប្រកែចខ្លាចប៉ះពាល់ដល់សុខភាពខ្លួនឯងនិងកូន បែរជាជះកំហឹង កើតទោសៈ មោហៈ ទាញញញួរ សំពង់ក្បាលប្រពន្ធរហូតដល់ស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមទាំងកូនក្នុងផ្ទៃ៧ខែ។
អំពើហឹង្សាកើតឡើយដោយសាររឿងលើគ្រែនេះបានកើតឡើងកាលពីរសៀលម៉ោង៤ រសៀល ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងគ្រួសារកសិករមួយ ស្ថិតក្នុងភូមិ ម្ខោះ ឃុំជាំក្រវៀន ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ។ស្ត្រីរង់គ្រោះជាភរិយាមានឈ្មោះ ប៉ុព ស្រីមុំ អាយុ២២ឆ្នាំជាកូនពៅក្នុងចំណោមបងប្អូន៦នាក់ ដោយលែកប្តីចិត្តខ្មៅនេះមានឈ្មោះស៊ាង ក្រោល អាយុ២៥ឆ្នាំ មុខរបរជាកសិករ រៀបការជាមួយគ្នាជិត៣ឆ្នាំមកហើយ។
បន្ទាប់ពីគេសម្លាប់ប្រពន្ធហើយ រូបគេបានស្រែកទ្រហោយយំ បោកខ្លួនដូច អក អោបសព ប្រពន្ធ គ្មានអ្នកណា ម្នាក់បានដឹងពីល្បិចកិចកល់របស់គេបន្តិចណាឡើយ ហើយនិយាយថា «មានគេលួចសម្លាប់ប្រពន្ធគេហើយៗ» មិនតែ ប៉ុណ្ណោះ គេជាប្តីបានរាយការប្រាប់សមត្ថកិច្ចទៀតផង។
តាមការពិនិត្យលើបុរសជាប្តី ឃើញថា មានសារជាតិថ្នាំញៀន បញ្ជាក់ថា ប្តីជាឃាតករូបនេះប្រើថ្នាំញៀនធ្វើអោយ អារម្មណផ្លូវភេទពោះកញ្ជ្រោល ឡើងបានជា បង្ខំប្រពន្ធរួមរ័កទាំងថ្ងៃដូច្នេះ៕

ប្រពន្ធ​មាន​ផ្ទៃពោះ​៧​ខែ ប្តីសុំ​រួមរ​ក្ស​នាង​មិន​អោយ ព្រោះ​ខ្លាច​រលូត​កូន​ខឹង​ខ្លាំង​វាយ​សំពង​ក្បាល​ប្រពន្ធ​រហូត​ស្លាប់​ក្នុង​ថ្លុកឈាម​ ​ ប្រពន្ធ​មាន​ផ្ទៃពោះ​៧​ខែ ប្តីសុំ​រួមរ​ក្ស​នាង​មិន​អោយ ព្រោះ​ខ្លាច​រលូត​កូន​ខឹង​ខ្លាំង​វាយ​សំពង​ក្បាល​ប្រពន្ធ​រហូត​ស្លាប់​ក្នុង​ថ្លុកឈាម​ ​ ប្រពន្ធ​មាន​ផ្ទៃពោះ​៧​ខែ ប្តីសុំ​រួមរ​ក្ស​នាង​មិន​អោយ ព្រោះ​ខ្លាច​រលូត​កូន​ខឹង​ខ្លាំង​វាយ​សំពង​ក្បាល​ប្រពន្ធ​រហូត​ស្លាប់​ក្នុង​ថ្លុកឈាម​ ​