ប្រទះឃើញ​សាកសព​អណ្តែត​ទឹក ប៉ូលិសថា​ករណី​ពាក់ព័ន្ធ​ឃាតកម្ម​ ​

ខេត្តកណ្តាល៖ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ០៩និង៣០នាទី ប្រទះឃើញសាកសព អណ្តែតទឹក នៅចំណុច ក្នុងទឹកច្រាំងទន្លេបាសាក់ត្រើយខាងលិច ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ជនរងគ្រោះឈ្មោះ ហោ ឆៃអ៊ីម ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិក្បាលអូរ ឃុំកូ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលដំណឹងភ្លាម កំលាំងជំនាញស្រុក និងប៉ុស្តិ៍ចុះទៅស្រាវជ្រាវ ការពារ កន្លែងប្រទះឃើញសាសព និងរកឃើញ មានទូរស័ព្ទនៅក្នុងខោប៉ៅសាកសព ក៍ធ្វើការស្រាវជ្រាវតាមរយៈស៊ីមទូរស័ព្ទសាកសព ឃើញថាស៊ីមនៅដំណើការ រួចទំនាក់ ទំនងតាមរយៈលេខទូរស័ព្ទសពរកសាច់ញាតិ ក្នុងការទាក់ទងនោះ បានរកឃើញមានអ្នកស្គាល់សាកសពនិងត្រូវ ជាបងបង្កើតរបស់សព។.
លុះរហូតដល់វេលាម៉ោង១៥:៣០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះហោ ឆៃអ៊ូ ភេទប្រុស អាយុ ៣០ ឆ្នាំ(ត្រូវជាបងបង្កើតជនរងគ្រោះ ) បានមកដល់កន្លែងប្រទះឃើញសាកសព ពិនិត្យឃើញថា សាកសពខាងលើ ពិតជាប្អូនប្រុសបង្កើតរបស់ខ្លួនប្រាកដមែន។
យោងតាមការបំភ្លឺរបស់ឈ្មោះ ហោ ឆៃអ៊ូ ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវជាបងបង្កើតជនរងគ្រោះ បានអោយដឹងថាជនរគ្រោះឈ្មោះ ហោ ស៊ុយអ៊ីម ភេទប្រុសអាយុ ២៧ ឆ្នាំ មានទីលំនៅ ៗភូមិក្បាលអូរ ឃុំកូ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ បានចេញពីស្រុកកំណើត កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ បានមកភ្នំពេញ ដើម្បីរកការងារធ្វើ ដោយជិះម៉ូតូធុនសង់ សេ ១២៥ សេរី២០១០ព៌តខ្មៅពាក់ស្លាកលេខ កំពង់ចាម1K 0194 ។
លុះព្រឹកឡើងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ម៉ោង៦ម៉៣០នាទី ឈ្មោះ ហោ ឆៃអ៊ូ បានឡើងរថយន្តឈ្នួលមកភ្នំពេញ និងបានតេទូរស័ព្ទទៅជនរងគ្រោះឈ្មោះ ហោ ស៊ុយអ៊ីម តែតេមិនចូល បាត់ដំណឹងរហូត ។ រហូតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ១០:០០នាទី ស្រាប់តែសមត្ថកិច្ចទាក់ទងតាមលេខទូរស័ព្ទរបស់សាកសព ប្រាប់ពីភិនភាគ សាកសពដូចជាប្អូនខ្លួនតែម្តង។ ក្រោយមកផ្នែកជំនាញខេត្ត ស្រុក ចុះទៅដល់កន្លែងប្រទះឃើញសាកសព រួចបាន បង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នគរបាល បច្ចេសនឹង វិទ្យាសាស្ត្រខេត្ត ដើម្បីធ្វើការពិនិត្យសាកសព ការពិនិត្យឃើញថា នៅលើគល់កផ្នែកខាងឆ្វេងមានស្នាមហើមជាំ អាចប៉ះដោយវត្ថុរឹង កទន់អាចបង្វិលបាន យោងតាមការពិនិត្យរបស់គណៈកម្មការចំរុះ យើងសន្និដ្ឋានថា ករណីនេះ ពាក់ព័ន្ធក្នុង ករណី ឃាតកម្ម ។
បន្ទាប់ពីពិនិត្យរួចគណៈកម្មាធិការចម្រុះ បានប្រគល់សាកសព ជូនក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រទះឃើញ​សាកសព​អណ្តែត​ទឹក  ប៉ូលិសថា​ករណី​ពាក់ព័ន្ធ​ឃាតកម្ម​ ​ ប្រទះឃើញ​សាកសព​អណ្តែត​ទឹក  ប៉ូលិសថា​ករណី​ពាក់ព័ន្ធ​ឃាតកម្ម​ ​ ប្រទះឃើញ​សាកសព​អណ្តែត​ទឹក  ប៉ូលិសថា​ករណី​ពាក់ព័ន្ធ​ឃាតកម្ម​ ​