រាជ​ទាយាទ​ថៃ​​សុំ​​​ពន្យារពេល​​ឡើង​គ្រងរាជ្យ​​មួយ​ឆ្នាំ​ទៀត

​បុត្រា​របស់​​​ព្រះមហាក្សត្រ​​ អាឌុលយ៉ាដេត គឺ​​រាជ​ទាយាទ​ មហា​ វិជ្ជរ៉ាឡុងកន​ ចង់​​​ឲ្យ​​ការ​ឡើង​សោយរាជ្យ​របស់​​ទ្រង់​​ប្រារព្ធ​​ឡើង​​យ៉ាង​ហោច​ណាស់​​មួយ​ឆ្នាំ​ទៀត។ នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល​​​បាន​បញ្ជាក់​ឲ្យ​ដឹង។

 

រាជ​ទាយាទ​ថៃ​​សុំ​​​ពន្យារពេល​​ឡើង​គ្រងរាជ្យ​​មួយ​ឆ្នាំ​ទៀត

រាជទាយាទ​ មហា​ វិជ្ជរ៉ាឡុងកន រូបភាព​ផ្ដល់សិទ្ធ៖​ Reuters

 

ព្រះចៅ​ភូមិបុល បាន​​ចូល​​ទិវង្គត​​​កាល​ពី​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​រាជ​ទាយាទ​អង្គ​នេះ​​​​​សុំ​ពេល​​​បន្ថែម​​ដើម្បី​កាន់​ទុក្ខ​ឪពុក​​ជាមួយ​​ប្រជារាស្ត្រ​ទូទាំង​ប្រទេស។ ចំណែក​ អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​​វ័យ​​៩៦​ឆ្នាំ លោក​ Prem Tinsulanonda  នឹង​ធ្វើជា​ព្រះរាជានុសិទ្ធ​​ ឬ​រាជា​​ជំនួស​បណ្ដោះ​អាសន្ន។

 

នាយក​រដ្ឋមន្ត្រី​កំពុង​កាន់អំណាច​​​លោក​ប្រាយុទ្ធ បាន​ថ្លែង​​​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​​ល្ងាច​​នៅ​សៅរ៍​ ដោយ​ជំរុញ​​ឲ្យ​ប្រជាជន​ថៃ​​​មិន​បាច់​ព្រួយ​បារម្ភ​​​ពី​រាជ​បល្ល័ង្ក​ទំនេរ​ទេ។

 

រាជ​ទាយាទ​ព្រះជន្ម​ ៦៤​វស្សា​​​ខាង​លើ​​បញ្ជាក់​ថា​ ព្រះអង្គ​​ និង​ប្រជារាស្ត្រ​ទាំង​អស់​​​សុទ្ធ​កាន់​ទុក្ខ​ដ៏​ក្រៀមក្រំ​ ដូច្នេះ​គ្រប់​ភាគី​​​គួរ​រង់ចាំ​ពេលវេលា​​កាន់​ទុក្ខ​នេះ​​កន្លង​ផុត​សិន​​”។ ទោះ​ជា​​​យ៉ាងណា​ សំណួរ​​​ទាំង​ឡាយ​ ពាក់​ព័ន្ធ​​នឹង​​សមត្ថភាព​​​របស់​រាជ​ទាយាទ​​ក្នុង​ការ​​ឡើង​គ្រង​រាជ​ត្រូវ​បាន​ច្បាប់​ប្រមាថ​ព្រះចេស្ដា​ការពារ​យ៉ាង​តឹងតែង និង​មិន​ឲ្យ​មាន​ការ​ពិភាក្សា​ដោយ​ចំហ​ឡើយ។​

 

​ឧត្ដមសេនីយ៍​​ប្រាយុទ្ធ ​ដែល​បាន​ឡើង​កាន់​​អំណាច​​​​តាម​រយៈ​រដ្ឋ​ប្រហារ​យោធា​ផ្ដួល​រំលំ​​រដ្ឋាភិបាល​​​ស្របច្បាប់ ​​ក្នុង​​ឆ្នាំ ២០១៤ បាន​​សន្យា​​​បង្កើត​ឲ្យ​មាន​ការ​បោះ​​ឆ្នោត​​នៅ​ឆ្នាំ​​ក្រោយ​នេះ​ផងដែរ​៕

 

រាជ​ទាយាទ​ថៃ​​សុំ​​​ពន្យារពេល​​ឡើង​គ្រងរាជ្យ​​មួយ​ឆ្នាំ​ទៀត

  រូបភាព​ផ្ដល់សិទ្ធ៖​ Reuters

រាជ​ទាយាទ​ថៃ​​សុំ​​​ពន្យារពេល​​ឡើង​គ្រងរាជ្យ​​មួយ​ឆ្នាំ​ទៀត

 

ចុចអាន៖ ​អ្នក​ទេសចរ​បរទេស​នៅ​ថៃ​គួរ​​ធ្វើ​អ្វី​ខ្លះ​ ក្រោយ​​ព្រះចៅ​ភូមិបុល​ចូលទិវង្គត ?

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ BBC