កម្មវិធី​ជំនាញ​ថត​ពេល​យប់​ កំពុង​ដាក់​ឲ្យ​​ទាញ​យក​អត់​អស់​លុយ​

សប្ដាហ៍​នេះ​មាន​កម្មវិធី​ថត​រូប​ និង​ វីដេអូ​សម្រាប់​ iPhone​ ដ៏​ពិសេស​មួយ​ទៀត​ហើយ​បាន​ដាក់​ឲ្យ​ដំឡើង​ដោយ​មិន​គិត​ថ្លៃ​ ដោយ​ពី​មុន​កម្មវិធី​នេះ​ធ្លាប់​មាន​តម្លៃ​ ៣,៩៩ ដុល្លារ។

 

កម្មវិធី​ជំនាញ​ថត​ពេល​យប់​ កំពុង​ដាក់​ឲ្យ​​ទាញ​យក​អត់​អស់​លុយ​

 

​​​​​​​​​​​​កម្មវិធី​មាន​ឈ្មោះ​ថា​ Night Vision ដែល​វា​ជា​កម្មវិធី​ជំនាញ​ខាង​ផ្នែក​ថត​រូប​ និង វីដេអូ​ នា​ពេល​រាត្រី ហើយ​ជា​កម្មវិធី​មួយ​ងាយ​ស្រួល​ប្រើ​ជា​ទី​បំផុត។ ជា​មួយ​កម្មវិធី​នេះ​អ្នក​អាច​ថត​យក​រូបភាព​ និង វីដេអូ​ នា​ពេល​យប់​ ដែល​មាន​ពន្លឺ​មិន​គ្រប់​គ្រាន់​បាន​យ៉ាង​ល្អ។

 

កម្មវិធី​ជំនាញ​ថត​ពេល​យប់​ កំពុង​ដាក់​ឲ្យ​​ទាញ​យក​អត់​អស់​លុយ​

 

​បញ្ជាក់​ថា​​​​ឧបករណ៍​ iOS មាន​ដូច​ជា​ iPhone, iPad ឬ iPod ដែល​ចង់​ប្រើ​កម្មវិធី​ខាង​លើ​ត្រូវ​តែ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ទី​ ៨ ឡើង​ទៅ៕

 

ដើម្បី​ទាញ​យក​ចុចលើ​រូបខាងក្រោម៖

 

កម្មវិធី​ជំនាញ​ថត​ពេល​យប់​ កំពុង​ដាក់​ឲ្យ​​ទាញ​យក​អត់​អស់​លុយ​

 

ចុច​អាន៖ ថត​រូប Milky Way បាន​ស្អាត​ពេល​យប់ ត្រូវ​ចេះ ១២ ជំហាន​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AppStore​​​​​​​​