លោក អ៊ិន សុភិន៖ ចៅស្រីរបស់ខ្លួនមានមុខមាត់ កាន់តែដូច ប៉ែន ចំរ៉ុង ពីមួយថ្ងៃទៅមួយថ្ងៃ!

ភ្នំពេញ៖ បន្ទាប់ពីអ្នកនាងភិន សុដាលីស កូនស្រីម្ចាស់ផលិតកម្មមហាហង្ស សម្រាល បានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់មក សមាជិកក្នុងក្រុមគ្រួសាររបស់នាង ជាពិសេស គឺលោក អ៊ិន សុភិន ផ្ទាល់តែម្តង តែងតែផ្តល់ភាពកក់ក្តៅ និងការមើល ថែទាំបានយ៉ាងល្អចំពោះម្តាយកូនរបស់អ្នកទាំងពីរ មិនថាតែការរស់នៅប្រចាំថ្ងៃ ឬការជូនទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពនោះឡើយ និយាយរួមគឺរ៉ាប់រង តួនាទីទាំងអស់នេះ ជំនួសឪពុកបង្កើតរបស់ក្មេង។

មិនតែប៉ុណ្ណោះលោក អ៊ិន សុភិន ក៏បានប្រាប់ឱ្យដឹងផងដែរថា លោកពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានបំពេញតួនាទីជាឪពុក និងជីតាដ៏ល្អសម្រាប់កូស្រីខ្លួន និងចៅសំណព្វចិត្តរបស់ខ្លួន នៅក្នុងគ្រាជួបទុក្ខលំបាកដូច្នេះ។

មកទល់នឹងពេលនេះកូនស្រីរបស់អ្នកនាង ភិន សុដាលីស មានអាយុ ១០ថ្ងៃ ហើយ ស្របពេលដែលសមាជិក ក្នុងក្រុមគ្រួសារនាងទាំងអស់ សុទ្ធតែនិយាយថា នាងតូច Katherina កាន់តែមានមុខមាត់កាត់ទៅរកលោកប៉ែន ចំរ៉ុង កាន់តែខ្លាំងឡើងៗ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាអ្នកនាង ភិន សុដាលីស មិនចង់ឱ្យ កូនស្រីនាងមានមុខមាត់កាត់ទៅ រកស្វាមីហេងស៊យដូចជា លោក ប៉ែន ចំរ៉ុង យ៉ាងណាក៏ដោយ។

បើតាមលោក អ៊ិន សុភិន ក៏បានឱ្យដឹងយ៉ាងដូច្នេះ ផងដែរថា លោកពិតជាមិនបានបដិសេធទេថា ចៅស្រីរបស់លោកម្នាក់នេះ ពេលកាន់តែធំគឺមានមុខមាត់កាន់តែដូចឪពុករបស់គេ ព្រោះបើនិយាយពីថ្ពាល់ បបូរមាត់ ចង្ការ គឺកាត់ទៅរកប៉ែន ចំរ៉ុង គ្មានខុសបន្ដិចទេ ដូចជាថ្ពាល់ខួច និងចង្ការព្រែកស្អាតជាដើម បើទោះជាគេនៅតូចពិតមែន ប៉ុន្តែចៅស្រីម្នាក់នេះ មានរូបរាងភិនភាគកាត់ទៅរកឪពុកស្ទើរតែ ៨០%ទៅហើយ។

ទោះជាយ៉ាងណាក្តីលោកអ៊ិន សុភិន មិនបានចងគំនុំ ឬមានការអាក់អន់ស្រពន់ចិត្ត អ្វីឡើយ គឺមានតែក្តីស្រឡាញ់កាន់តែខ្លាំងឡើងៗចំពោះកូនស្រី និងចៅស្រីជាទី ស្រឡាញ់ ដោយមិនបានប្រកាន់ទោសអូសដំណើរ ឬចាប់ថ្នាក់អ្វីទាំងអស់ ហើយលោកនៅតែរីករាយនូវវត្តមាន ដ៏ពិសេសរបស់ចៅស្រី Katherina ទោះនាងមានមុខមាត់កាត់ទៅដូចនរណាមិនសំខាន់ទេ សំខាន់គឺលោកកាន់តែ ស្រឡាញ់ និងអាណិតចៅស្រីទ្វេឡើង និងព្រមលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីឱ្យចៅស្រី និងម្តាយរស់នៅយ៉ាងមានក្តីសុខទោះគ្មានលោក ប៉ែន ចំរ៉ុង នៅមើលថែទាំក៏ដោយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload