អាសូរ​ណាស់ ! ប្តី​រត់​ចោល ឈឺពោះ​ខ្លាំង​សម្រាលកូន​តាម​ផ្លូវ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​កំព្រា​គួរ​ឲ្យ​អាណិត​ម្នាក់​ ត្រូវ​បាន​ប្តី​រត់​ចោល​តាំងពី​ មាន​ផ្ទៃពោះ​២​ខែ ត្រូវ​បាន​ប្តី​ប្រពន្ធ​អ្នក​រត់​ម៉ូតូឌុប​ ជួយ​យកអាសារ​ឲ្យ​រស់នៅ​ ជាមួយ​រហូត​គ្រប់​ខែ​ឆ្លងទន្លេ​ក៏​ដឹក​តាម​ម៉ូតូ​ ទៅ​មណ្ឌល​សុខភាព ប៉ុន្តែ​រិ​ត​តែ​គួរ​ឲ្យ​អាណិត​ទៀត​នោះ គឺ​ទើបតែ​ដឹក​បាន​ពាក់កណ្ដាល​ផ្លូវ​ ក៏​ឈឺពោះ​ខ្លាំង​សម្រាលកូន​ តាម​ផ្លូវ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខក្រសួង​ពាណិជ្ជកម្ម ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ស្ត្រី​ដែល​សម្រាលកូន​ តាម​ផ្លូវ​មានឈ្មោះ សុខ ធា អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ក្រោយ​ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ សង្កាត់​ព្រែ​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ ពី​អ៊ុំ​ប្រុស​ម្នាក់​ឈ្មោះ អ៊ុំ សេង យ៉ុ​ង អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ប្រពន្ធ​ឈ្មោះ ពែ​ក សុខ អាយុ​៥៤​ឆ្នាំ ដែល​នាំ​ស្ដ្រី​ខាងលើ​បំណង​ ទៅ​កាន់​មណ្ឌល​សុខភាព​ដើម្បី​សម្រាលកូន​បាន​ឲ្យ​ដឹង​ថា កាល​ដើម​ឡើយ​ស្ដ្រី​ខាងលើ​ ជា​ស្ដ្រី​មេម៉ាយ​ដែល​ត្រូវ​បាន​ប្ដី​ចុះ​ចោល​ តាំង​តែ​ពី​កូន​នៅ​ក្នុង​ពោះ​២​ខែ​ម្ល៉េះ ហើយដោយ​សារ​តែ​មើលទៅ​គួរ​ឲ្យ​អាណិត​ ទើប​គ្រួសារ​របស់​គាត់​ ឲ្យ​ស្ដ្រី​នេះ​មក​រស់នៅ​ជាមួយ នឹង​ថែរក្សា​ដូច​ជា​កូនចៅ ទោះបីជា​គ្រួសារ​របស់​គាត់​ មាន​ជីវភាព​ខ្វះខាត​ ក៏​ដោយ​ក៏​គាត់​មិន​បាន​ឱបដៃ​ឈរ​មើល​ ស្ដ្រី​មេម៉ាយ​ម្នាក់​នោះ​ត្រូវ​ រស់នៅ​យ៉ាង​វេទនា​ជាមួយ​និង​ទារិកា​នៅ​ក្នុង​ពោះ​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ស្ដ្រី​មេម៉ាយ​ខាងលើ​បាន​ឈឺពោះ​តាំង​តែ​ពី​ម៉ោង​៤​ទៀប​ភ្លឺ​ ហេតុ​ដូចនេះ​ទើប​រូប​គាត់​ទាំង​២​នាក់​ ប្ដី​ប្រពន្ធ​ប្រញាប់​ញា​ល់​ដឹក​តាម​ម៉ូតូ​យក​ទៅ​ មណ្ឌល​សុខភាព​ដែល​ជិត​បំផុត ប៉ុន្តែ​ដោយសារ​តែ​ស្ដ្រី​រង​គ្រោះ​ឈឺពោះ​ខ្លាំង​ពេក​ ក៏​សម្រាលកូន​តាម​ដងផ្លូវ​ នៅ​មុខក្រសួង​ពាណិជ្ជកម្ម​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ឃើញ​សភាព​បែប​នេះ​ វា​ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ ជា​ខ្លាំង​ណាស់ មិន​គួរ​រឿងរ៉ាវ​ដ៏​កំសត់​មួយ​ នេះ​ធ្លាក់​លើ​ស្ដ្រី​កំព្រា​ដ៏​គួរ​ឲ្យ​ អាណិត​ម្នាក់​នេះ​សោះ ហើយ​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ បាន​ឈប់​ជួយ​ចាត់ចែង​ មួយ​ដៃ​មួយ​ជើង រហូត​សម្រាល​បាន​ទារក​ម្នាក់​ តែ​មិន​មាន​ឧបករណ៍​ សម្រាក់​កាត់​ទងផ្ចិត​ក៏​បាន​ទាក់ទង​ទៅ​មណ្ឌល​សុខភាព​ ពោធិ៍​ចិន​តុង​បញ្ជូន​គ្រូពេទ្យ​ មាន​ជំនាញ​២​នាក់​មក​ដល់​កាត់​ទងផ្ចិត​រួច​ក៏​បាន​បញ្ជូន​ ទៅ​សម្រាក​នៅ​មណ្ឌល​សុខភាព​ ពោធិ៍​ចិន​តុង ។

ក្រុម​គ្រូពេទ្យ​ បាន​បញ្ជាក់​ថា ទារក​ដែល​សម្រាល​នោះ​ មាន​ទម្ងន់​១,៩​គីឡូក្រាម ហើយ​ទាំង​ម្តាយ និង​ទារក​ដែល​ទើបនឹង​សម្រាល​ មាន​សុខភាព​ធម្មតា ។

អុំ​ប្រុស​អុំ​ស្រី​ ដែល​ជា​អ្នក​ជួយ​ចិញ្ចឹម​ ស្ត្រី​ខាងលើ សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ស្ត្រី​រូប​នេះ​ផង ដើម្បី​បាន​ថវិកា​ខ្លះ​សម្រាប់​ជួយ​ចិញ្ចឹម​ទារក ។ បើសិនជា​សប្បុរសជន​ ចង់​ឧបត្ថម្ភ​ដល់​ស្ត្រី​ ដែល​សម្រាលកូន​តាម​ផ្លូវ​សូម​ទាក់ទង​តាម​លេខ ទូរស័ព្ទ 071 69 21 320

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​ជា​ជនអនាថា​ម្នាក់ ដែល​កន្លង​មករ​ស់បាន​ដោយសារ​ការ​សុំទាន និង​រើស​អេ​ត​ចាយ ហើយ​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ និង​ក្បែរ​របង​រោងចក្រ ហើយ​ក៏​តែងតែ​ដើរ​ចុះឡើង​ៗ​តាម​ផ្លូវ​នោះ​។

ពេល​នេះ​បាន​គ្រប់​ខែ​ ហើយ​បាន​សម្រាលកូន​ តាម​ផ្លូវ​ដែល​ជា​កន្លែង​ទីប្រជុំជន មាន​មនុស្ស​ម្នា​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន ដែល​ជា​ហេតុ​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល​ទាំង​ល្ងាច ហើយ​មាន​មនុស្ស​ ចោមរោម​មើល​ច្រើន​កុះករ ទើប​គេ​បាន​ហៅ​រថយន្ត​ពេទ្យ​របស់​អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​ សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ហើយ​ទាំង​ម្ដាយ និង​កូន​បាន​រួច​ផុត​ពី​គ្រោះ​ផង​ដែរ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​មុខ​រោងចក្រ​៦​ជាន់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ម្នាក់​នោះ ឈ្មោះ កែវ ទុំ អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុង ភូមិ​ពោធិ៍​រៀង ឃុំ​ព្រែក​រន្ទះ ស្រុក​កំពង់លាវ ខេត្តព្រៃវែង នាង​មាន​ប្តី​ដែរ ប៉ុន្តែ​ក្រោយ​ពេល​ដឹង​ថា​នាង​មាន​ផ្ទៃពោះ ហើយ​លោក​ប្ដី​ជើងល្អ​រូប​នោះ​ ក៏​បាន​ចុះ​ចោល​នាង​ ដោយ​គ្មាន​អាល័យ​បន្តិច​សោះ ទុក​ឲ្យ​នាង​ពពោះ​ម្នាក់ឯង​ រហូត​ដល់​ពេល​សម្រាល​បាន កូន​ស្រី​ម្នាក់​បែប​នេះ​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ស្ត្រី​ម្នាក់​នោះ​ដើរ​ចុះ​ដើរ​ឡើង តាម​ផ្លូវ​ខាងលើ​បន្ទាប់​មក​ ក៏​បាន​ឈឺពោះ​សម្រាលកូន ខណៈនោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ស្ថិត​នៅ​ក្បែរ​នោះ​ បាន​នាំ​គ្នា​ជួយ​សែង ដាក់​លើ​រទេះ​លក់​អីវ៉ាន់​ជួយ​សង្គ្រោះ​បឋម បន្ទាប់​មក​បាន​ហៅ​ក្រុម​ សង្គ្រោះ​បន្ទាន់​របស់​អង្គភាព​៧១១ ទៅ​ជួយ​សង្គ្រោះ​។

ប៉ុន្តែ​ពេល​ទៅ​ដល់ បម្រុង​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ឲ្យ​នាង​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ ស្រាប់តែ​នាង​បាន​សម្រាល​ បានកូន​ស្រី​ម្នាក់​បាន​សម្រេច នៅ​នឹង​កន្លែង​នោះ​តែ​ម្ដង​។

បន្ទាប់​មក​ទើប​ក្រុម​សង្គ្រោះ លើក​នាង​ដាក់​ប្រង់​ការ​សែង​ដាក់​រថយន្ត ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​សង្គ្រោះ​បន្ទាន់​។ គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង បាន​និយាយ​ថា ស្ដ្រី​ជា​ជនអនាថា​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ក្រុម​សង្គ្រោះ​បន្ទាន់ របស់​អង្គភាព​ ៧១១​ជួយ​សង្គ្រោះ​ ទាន់​ពេលវេលា ហើយ​នាង និង​កូន​មាន​សុវត្ថិភាព​ទាំង​២​នាក់។

ប៉ុន្តែ​កូន​នោះ​មាន​ទម្ងន់​ត្រឹមតែ​ ១,១​គីឡូក្រាម​តែ​ប៉ុណ្ណោះ មិន​គ្រប់​គីឡូ​ឡើយ ដូច្នេះ​ពួក​គេ និង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដើម្បី​សង្គ្រោះ​បន្ត​ទៀត​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាសូរ​ណាស់ ! ប្តី​រត់​ចោល ឈឺពោះ​ខ្លាំង​សម្រាលកូន​តាម​ផ្លូវ

អាសូរ​ណាស់ ! ប្តី​រត់​ចោល ឈឺពោះ​ខ្លាំង​សម្រាលកូន​តាម​ផ្លូវ

អាសូរ​ណាស់ ! ប្តី​រត់​ចោល ឈឺពោះ​ខ្លាំង​សម្រាលកូន​តាម​ផ្លូវ

អាសូរ​ណាស់ ! ប្តី​រត់​ចោល ឈឺពោះ​ខ្លាំង​សម្រាលកូន​តាម​ផ្លូវ