Viva ម៉ូដែលថ្មី ២០១៧ បំពាក់ឧបករណ៍សុវត្ថិភាព

ការវិលត្រឡប់មកក្នុងទីផ្សារប្រទេសកម្ពុជាជាថ្មី កាលពីថ្ងៃទី ១៤ តុលា ឆ្នាំ ២០១៦ Suzuki Viva 125cc ឆ្នាំ ២០១៧ បានបង្ហាញខ្លួនជាមួយនឹង ជម្រើសសំរាប់អតិថិជននិយមម៉ូតូ ដែលមានកំលាំងម៉ាស៊ីនខ្លាំងដោយមានទាំងប្រភេទ មានឧបករណ៍សុវត្ថិ ឬពុំមានឧបសុវត្ថិភាព ដែលហៅតាមភាសាបរទេសថា IMOBILIZER ។

ការត្រឡប់មកវិញជាមួយជំនឿជាក់ថា Viva 125cc ម៉ូដែលថ្មីឆ្នាំ ២០១៧ នេះអាចជែងយកចំណែកទីផ្សារសំរាប់ម៉ូតូ Suzuki ក្នុងប្រទេសកម្ពុជាពីម៉ូដែលផ្សេងៗនៃម៉ាកដ៏ទៃទៀតដែល មានកំលាំងម៉ាស៊ីនប្រហាក់ប្រហែលគ្នាបាន។ តាមរយៈប្រសាសន៍របស់លោក Nobuo Kidokoro នាយករោងចក្រ Cambodia Suzuki បានអោយដឹងថា Suzuki Japan តែងតែយកចិត្តទុកដាក់ខ្ពស់ មិនត្រឹមតែការរចនាម៉ូត និងគុណភាពប៉ុណ្ណោះទេ ប៉ុន្តែការផ្តល់នូវម៉ូតូ ដែលមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងអស់ជាកត្តាមួយ ដែលមានសារៈសំខាន់ផងដែរ ។ ដោយឈរលើ ស្មារតីនេះហើយទើបក្រុមវិស្វករនៃ Suzuki Japan បានបញ្ចេញម៉ូតូថ្មី Viva 125cc ឆ្នាំ ២០១៧ ជាមួយនឹងការបំពាក់នូវ ឧបករណ៍សុវត្ថិភាព ឬ ហៅតាមភាសាបរទេសថា IMOBILIZER ដែលអាចការពារពីចោរកម្មបានយ៉ាងមានប្រសិទ្ធិភាព ។ តើឧបករណ៍ IMOBILIZER ជាអ្វី?

លោក Nobuo Kidokoro បានពន្យល់ថាៈ IMOBILIZOR ជាឧបករណ៍សុវត្ថិភាព និងជា មុខងារថ្មី ដែលអាចការពារពីចោរកម្ម ។ ឧបករណ៍ថ្មីនេះមានមុខងារសំខាន់ដូចតទៅ៖ បញ្ជារម៉ាស៊ីនមិនអោយដំណើរការ; ប្រឆាំងការប៉ុនប៉ងប្លន់; បញ្ជារម៉ាស៊ីនអោយរលត់ពីចំងាយ; មុខងារស្ងាត់; មុខងារធ្វើអោយលឺសំលេង; មុខងារកំណត់ទីតាំង; បន្លឺសំលេងពេលភ្លេចចុចតេឡេ; មុខងារកំណត់កំរិតរំញ័រពេលប៉ះពាល់ម៉ូតូ ។ 

បន្ថែមពីនេះ Viva 125cc ឆ្នាំ ២០១៧ បានកែប្រែចំនុចសំខាន់ជាច្រើនដូចជា ចង្កៀងមុខធំ កុងទ័រល្បឿន និង តែមអាវត្រូវបានរចនាថ្មី បំពាក់ដោយកាងម៉ាស៊ីនរួចជាស្រេច និងមានឃ្លុបក្រោមកែបធំទូលាយ ចង្កៀង ក្រោយប្រភេទ LED ភ្លឺច្បាស់ល្អ ទាន់សម័យ និងត្រូវចិត្តអតិថិជន បំពាក់ដោយហ្រ្វាំងបូមខាងមុខ ផ្តល់ភាពងាយស្រួលដល់ ការឈប់ម៉ូតូ រហ័សរហួន និងសុវត្ថិភាព ។ កាន់តែអស្ចារ្យតាមរយៈការបង្ហាញដោយ Presentation លោក Yoshihiro Hara ប្រធានផ្នែក ផលិតកម្មជាន់ខ្ពស់នៃរោងចក្រ Cambodia Suzuki បានបង្ហាញនូវមុខងារពិសេសមួយទៀត ដែលបានបំពាក់លើ Suzuki Viva 125cc ឆ្នាំ ២០១៧ គឺប្រពន្ធ័រក្សាលំនឹង ឬហៅថា Balancer ដែលធ្វើអោយម៉ាស៊ីនមានដំណើរការស្ងាត់ល្អ មិនលាន់សំលេងខ្លាំង ទោះម៉ាស៊ីនស្ថិតនៅកំរិតត្រជាក់ ឬពេលម៉ាស៊ីនក្តៅក្តី និងបន្ថែមនូវសុវត្ថិភាពទេ្វរដងដល់ការបើកបរ និងកាន់តែមានទំនុកចិត្ត ។ 

(ម៉ាស៊ីនដែលមានបំពាក់នូវឧបករណ៍រក្សាលំនឹង - Balancer) (សោរបំពាក់ដោយឧបករណ៍សុវត្ថិភាព) បណ្តាភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមដែលភាគច្រើនជាអ្នកលក់បន្តតាមខេត្ត- ក្រុងទូទាំងប្រទេសកម្ពុជា បានសំដែងនូវការសារទរ និងអមអរម៉ូដែលថ្មីនេះ ប្រកបដោយក្តីសង្ឃឹមថា Viva 125cc ឆ្នាំ ២០១៧ និងរួមចំណែកបានយ៉ាងគាប់ ប្រសើរក្នុងអាជីវកម្មរបស់ខ្លួន និងជាយាន្តយន្តប្រកបដោយសុវត្ថិភាព និងផ្តល់ផលប្រយោជន៍ បានច្រើនបែបច្រើនយ៉ាងដល់អ្នកប្រើប្រាស់ ដែលជាអតិថជនកម្ពុជារបស់យើង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Viva ម៉ូដែលថ្មី ២០១៧ បំពាក់ឧបករណ៍សុវត្ថិភាព

Viva ម៉ូដែលថ្មី ២០១៧ បំពាក់ឧបករណ៍សុវត្ថិភាព

Viva ម៉ូដែលថ្មី ២០១៧ បំពាក់ឧបករណ៍សុវត្ថិភាព

Viva ម៉ូដែលថ្មី ២០១៧ បំពាក់ឧបករណ៍សុវត្ថិភាព

Viva ម៉ូដែលថ្មី ២០១៧ បំពាក់ឧបករណ៍សុវត្ថិភាព

Viva ម៉ូដែលថ្មី ២០១៧ បំពាក់ឧបករណ៍សុវត្ថិភាព