ភ្ញាក់ផ្អើល! ជីកបានថ្លើមថ្ម តម្លៃជិត ១៧០លានដុល្លារ នៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្រុមអ្នកជីករ៉ែ បានរកឃើញថ្លើមថ្មមួយដុំ មានតម្លៃបំផុតក្នុងលោក ដែលមានតម្លៃជិត ១៧០លានដុល្លារអាមេរិក។ នេះបើយោងតាមដេលីម៉េល ចុះផ្សាយថ្ងៃទី ១៥ តុលា ២០១៦។

ប្រភព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង ខណៈក្រុមកម្មករកំពុងតែជីករករ៉ែត្បូងកម្រ ក្នុងអណ្តូងរ៉ែដ៏ដាច់ស្រយ៉ាលមួយកន្លែង នៅក្នុងរដ្ឋកាឈិន (Kachin) រដ្ឋភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។

គួរកត់សម្គាល់ថា ថ្លើមថ្មដ៏ធំ និងមានតម្លៃនេះ មានទំងន់១៧៥តោន មានកម្ពស់ជិត៣ម៉ែត្រ ប្រវែងជិត៥ម៉ែត្រកន្លះ ដោយត្រវបានគេប៉ាន់ប្រមាណថា អាចមានតម្លៃជិត១៧០លានដុល្លារអាមេរិកឯណោះ (១៤០លានផោន)។

កម្មករជីករ៉ែម្នាក់ ឈ្មោះ Sao Min អាយុ៤៤ឆ្នាំ បាននិយាយថា “ពួកយើងគិតថាពួកយើងបានឈ្នះឆ្នោតហើយ នៅពេលដែលជីករកឃើញថ្មើមថ្មមួយដុំនេះ។ ប៉ុន្តែវាជាកម្មសិទ្ធិរបស់បរទេស វាជាការផ្តល់កិត្តិយសដល់មេដឹកនាំប្រទេសរបស់យើង”។

កម្មករជីករ៉ែម្នាក់ទៀត ក៏បាននិយាយដែរថា “ថ្លើមថ្មមួយដុំនេះមានទំហំធំប៉ុនផ្ទះតូចៗចំនួន២ខ្នង ដែលមានទំហំជាង២ម៉ែត្រការ៉េ។ ខ្ញុំសន្និដ្ឋានថា វត្តមានថ្លើមថ្មមួយដុំនេះ គឺជាជោគវាសនាសម្រាប់ប្រជាពលរដ្ឋ រដ្ឋាភិបាល និងគណបក្សរបស់យើង ។ វាគឺជាសញ្ញាដ៏ល្អបំផុតសម្រាប់ពួកយើង”។

ក្រោយពេលសម្អាតរួច ថ្លើមថ្មដ៏មានតម្លៃមួយដុំនេះ នឹងក្លាយទៅជាថ្លើមថ្មពណ៌បៃតង ដែលមានទំហំធំលំដាប់ទី២ ខណៈរូបចម្លាក់ព្រះពុទ្ធដែលធ្វើពីថ្លើមថ្ម ក្នុងវិមាន Jade នៅប្រទេសចិនឯណោះវិញ មានទម្ងន់ ២៦០តោន។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា ឬភូមា គឺជាប្រទេសដែលផលិតត្បូងថ្មធំជាងគេបំផុតក្នុងពិភពលោក ដោយប្រទេសនេះ សម្បូរទៅដោយប្រភេទថ្មកែវពិសេស មានពណ៌ស និងខៀវ បៃតង ជាថ្មមានតម្លៃមួយប្រភេទ​ ដែលគេច្នៃធ្វើជាគ្រឿងអលង្ការផ្សេងៗ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត