ចោរ​ចូល​លួច​ក្នុងផ្ទះ​តារា​បង្ហាញ​ម៉ូ​ដ​អា​មេ​រិ​ក​ដ៏​ល្បី

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ បាន​ផ្សាយ​ដោយ​យោង​តាម​វេ​ប​សាយ «TMZ-Com» ថា ចោរ​បាន​ចូល​ក្នុងផ្ទះ​របស់​តារា​បង្ហាញ​ម៉ូ​ដ​ល្បីឈ្មោះ​នាង​Miranda Kerr អាយុ​៣៣​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខៃ​តុលា​នៅ​ខណ្ឌ​ម៉ា​លី​ប៊ូ ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស សហរដ្ឋអាមេរិក ខណៈ​ពេល​នាង​មិន​នៅផ្ទះ ។

ប៉ូលិស​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស បាន​ទទួល​ព័ត៌មាន​ពី​ករណី​ចោរ​ចូល​លួច​ក្នុងផ្ទះ​នោះ​ក៏​នាំ​កម្លាំង​ទៅ​ភ្លាម ហើយ​ឃើញ​សន្ដិសុខ​កំពុង​រុករក​ជនល្មើស​ក្រោយ​ពី​បាញ់កាំភ្លើង​ជា​ច្រើន​គ្រាប់​។ សន្ដិសុខ​រូប​នោះ​ត្រូវ​ចោរ​ចាក់​បណ្ដាល​ឱ្យ​រង​របួស ដូច្នេះ​ហើយ​ប៉ូលិស​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

តារា​បង្ហាញ​ម៉ូ​ដ​នាង​Miranda Kerr ធ្លាប់​រៀប​ការ​ជាមួយ​តារា​សម្ដែង​ហូ​លី​វូ​ដលោក​Orlando Bloom កាលពី​ឆ្នាំ​២០១០ មានកូន​ម្នាក់ ប៉ុន្ដែ​រយៈពេល​៣​ឆ្នាំ​ក្រោយមក​បាន​ចែកផ្លូវ​គ្នា ៕