ម៉ុក អានីត ត្រៀមចេញបទចម្រៀង Original song នៅក្នុងផលិតកម្មថ្មី

6 Videos


ម៉ុក អានីត បានបាត់មុខពីសិល្បៈជាយូរមកហើយ បន្ទាប់ពីចេញពីផលិតកម្ម រ៉ុក រហូតធ្វើឲ្យទស្សនិកជនគិតថា នាងច្បាស់ជារៀបការមានស្វាមីនិងបញ្ចប់ជិវិតសិល្បៈទៅហើយ ។ ដោយឡែកកាលពីពេលថ្មីៗកន្លងមកនេះ ម៉ុក អានីត បានប្រកាសថា នាងនឹងលេចមុខសារជាថ្មី នៅក្នុងផលិតកម្ម RGB ដែលនឹងមានចេញបទចម្រៀង Original Song ទៀតផង ។

ម៉ុក អានីត ត្រៀមចេញបទចម្រៀង Original song នៅក្នុងផលិតកម្មថ្មី

ម៉ុក អានីត ធ្លាប់ជាតារាចម្រៀងល្បីប្រចាំនៅក្នុងផលិតកម្ម រ៉ុក ផងដែរ តែក្រោយចេញពីផលិតកម្មនេះ កាន់តែធ្វើឲ្យវត្តមាន ម៉ុក អានីត នៅលើឆាកប្រគតុំន្ត្រីកាន់តែស្ងាត់សូន្យ យូរៗម្តងទើបគេឃើញវត្តមាននាងនៅលើឆាកប្រគុំតន្ត្រី ។ ថ្មីៗនេះ ម៉ុក អានីត បានប្រកាសថានឹងលេចមុខសារជាថ្មីនៅក្នុងផលិតកម្ម RGB ដែលត្រៀមនឹងចេញបទចម្រៀង Original Song ជាច្រើនបទដើម្បីស្តារប្រជាប្រិយភាពខ្លួនមកវិញ ។

ម៉ុក អានីត ត្រៀមចេញបទចម្រៀង Original song នៅក្នុងផលិតកម្មថ្មី

ម៉ុក អានីត ត្រៀមនឹងឡើងឆាកប្រគុំតន្ត្រីនានា ដើម្បីផ្សព្វផ្សាយពីបទចម្រៀងថ្មីដែលមិនចម្លងពីបរទេស ទស្សនិកជននឹងមានការភ្ញាក់ផ្អើលជាមួយនិងវត្តមានថ្មីនេះ ។ មិនដឹងថាបទចម្រៀង Original Song របស់ ម៉ុក អានីត នឹងដណ្តឹងប្រជាប្រិយភាពរបស់ខ្លួនមកវិញបានឬយ៉ាងណាទេ ដូច្នេះមានតែរងចាំមើលទាំងអស់គ្នាប៉ុណ្ណោះ ។

ម៉ុក អានីត ត្រៀមចេញបទចម្រៀង Original song នៅក្នុងផលិតកម្មថ្មី

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានតារាចម្រៀងថ្មីចាស់ជាច្រើន បានប្រកាសថតបទចម្រៀង Original Song ដោយសង្ឃឹមថា បទចម្រៀងថ្មីអាចនឹងធ្វើឲ្យពួកគេល្បីល្បាញនិងមានការចាប់អារម្មណ៍ ៕ អាលីណា

ម៉ុក អានីត ត្រៀមចេញបទចម្រៀង Original song នៅក្នុងផលិតកម្មថ្មីម៉ុក អានីត ត្រៀមចេញបទចម្រៀង Original song នៅក្នុងផលិតកម្មថ្មីម៉ុក អានីត ត្រៀមចេញបទចម្រៀង Original song នៅក្នុងផលិតកម្មថ្មីម៉ុក អានីត ត្រៀមចេញបទចម្រៀង Original song នៅក្នុងផលិតកម្មថ្មី