មាន​ជនល្មើស​លួច​កាប់​ដើម​ធ្នង់​២៣​ដើម​ក្នុង​ព្រៃឈើ​សហគមន៍​ឃុំ​ពោធិ​ស្រុក​កំពង់លែង​​ស្នើសុំ​តុលាការ​ស្រាវជ្រាវ​ចាប់​ជនល្មើស​ផ្តន្ទាទោស​តាមច្បាប់​

​ខេត្តកំពង់ឆ្នាំង​៖ ដើម​ធ្នង់​ធំៗ​ចំនួន​២៣​ដើម​នៅក្នុង​ព្រៃឈើ​សហគមន៍​ពោធិ​ជ្រក​ជំរក​ឬ​ទ្ធី​សែន ក្នុងភូមិ​ដំ​​ណាក់​កកោះ ឃុំ​ពោធិ ស្រុក​កំពង់លែង ត្រូវបាន​ជនល្មើស​លួច​កាត់​យក​ដោយរ​ណាយ​ន្ត​ដឹកយក​ចេញទៅ​បាត់​ដោយ​សុ​វត្តិភាព​នៅពេល​យប់​មុន​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦ ករណីនេះ​គេ​សង្ស័យថា​មានការ​ឃុបឃិត​គ្នា​នៅក្នុង​មូលដ្ឋាន​សហគមន៍ ប្រជាពលរដ្ឋ​ស្នើសុំ​មន្ត្រី​ជំនាញ និង​តុលាការខេត្ត​ជួយ​ស្រាវជ្រាវ​ចាប់​ជនល្មើស និង​បក្ខពួក​យកមក​ផ្ទ​ន្ទា​ទោស​អោយបាន​ម៉ឺងម៉ាត់​ទៅតាម​ផ្លូវច្បាប់​។​

dsc06553

​លោក នៅ យឿ​ង ប្រធាន​សហគមន៍​ពោធិ​ជ្រក​ជំរក​ឬ​ទ្ធី​សែន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦​នៅក្នុង​សាលាឃុំ​ពោធិ​បាន​និយាយ​អោយដឹងថា​៖ ជនល្មើស​បាន​លួច​កាប់​យក​ដើម​ធ្នង់​ធំៗ​មានមុខ​កាត់​ពី​៤​តឹក​ចុះក្រោម​ចំនួន​២៣​ដើម នៅក្នុង​ព្រៃ​សហគមន៍​ក្នុងអំឡុង​មុន​ថ្ងៃទី​០៥ ខែតុលា មាន​រយះពេល​ប្រមា ណ​២​ទៅ​៣​ថ្ងៃ ក្នុង​រដូវ​ប្រជាពលរដ្ឋ​ជាប់រវល់​បុណ្យកាន់បិណ្ឌ ហើយ​បាន​លួច​ដឹក​យកចេញ​ដោយ​សុ​វ​ត្តិ​ភា​​ពនៅ​ពេលយប់​គ្មាន​អ្នកណា​ដឹង​។ រហូតដល់​ថ្ងៃទី​០៥ ខែតុលា ទើប​សហគមន៍​ដឹង និង​បាននាំគ្នា​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ឃើញ​នៅសល់​គល់​ធ្នង់ និង​មែក​ធ្នង់​ចំនួន​១០​ដុំ បាននាំគ្នា​ដឹកយក​ឈើ​នោះមក​រក្សាទុក​នៅក្នុង​សាលាឃុំ​ពោធិ ហើយ​បានធ្វើ​របាយការណ៍​ជូន​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ជ្រាប និង​ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

dsc06546

​បន្ទាប់មក​លោក​ឃើញ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក៏បាន​ចុះមក​ត្រួតពិនិត្យ​ស្រាវជ្រាវ​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការ ប៉ុន្តែ​លោក​មិនបាន​ដឹងថា ការ​ស្រាវ​ជ្រា វ​របស់​មន្ត្រី​ជំនាញ​បាន​លទ្ធផល​យ៉ាងណា​នោះទេ​។ ដោយឡែក​លោក​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​អ្នក​លួច​កាប់​ដើម​ធ្នង់​ចំ​នួ ន​២៣​ដើមពី​ព្រៃ​សហគមន៍​នេះ គឺ​ម្ចាស់​សប្ប​កម្ម​ឈើ​ម្នា​ក់នៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង និង​បក្ខ​ពួកគេ​មួយចំនួនទៀត​នៅ​ក្នុ​ឃុំ​ពោធិ​។

dsc06548

​ទាក់ទង​និង​រឿងនេះ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ លោក ហោ ដា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ទទួលបន្ទុក​ស្រុក​កំពង់លែង​ផងដែរ​បាន​និយាយ​អោយដឹងថា​៖ សហគមន៍​ពោធិ​ជ្រក​ជំរក​ឬ​ទ្ធី​សែន នៅក្នុង​ឃុំ​ពោធិ​សំបូរ​ដើម​ធ្នង់​រាប់ម៉ឺន​ដើម កន្លងមក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បានស្នើ​សុំ​ទៅ​ថ្នាក់លើ​រក្សាទុក​ពូជឈើ​ធ្នង់​ចំនួន​២០​ហិកតា នៅក្នុង​សហគម​នន៍​នេះ​។

ចំណែក​អ្នក​លួច​កាប់​ដើម​ធ្នង់​ចំនួន​២៣​ដើម​កាលពី​អំឡុង​ថ្ងៃ​កាន់បិណ្ឌ នៅក្នុង​ព្រៃឈើ​សហគមន៍ និង​បក្ខពួក គឺមាន​ទាំង​ប្រជាពលរដ្ឋ មាន​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​មួយចំនួន និង​អ្នកទិញ​ឈើ​ខាងលើនេះ​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បានធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ជនសង្ស័យ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ខាងលើនេះ​បានដឹង​ច្បាស់​៩០​ភាគរយ​ហើយ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​ជនល្មើស និង​បក្ខពួក​តាមផ្លូវ​ច្បាប់​៕ ( រិទ្ធីជ័យ )
​ ​ ​