តុលាការខេត្ត​ឃុំខ្លួន​ស្ត្រី​គណនី​រោងចក្រ​ខេ​ម​ស្ប​ត៍​ខូ​អិ​ល​ធី​ឌី​ពី​ម្នាក់ ពីបទ​រំលោភ​សេចក្តីទុកចិត្ត​លួច​ប្រាក់​ក្រុមហ៊ុន​អស់​ជាង​១៥​ម៉ឺន​ដុល្លា​

​ខេត្តកំពង់ឆ្នាំង ៖ តុលាការខេត្ត​កំពង់ឆ្នាំង​បានសម្រេច​ឃុំខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ សាន សុភ​ក្តី នៅក្នុង​ពន្ធនាគារ​ខេត្ត នៅ​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពីបទ រំលោភសេចក្តីទុកចិត្ត បាន​លួច​ប្រាក់​របស់ រោងចក្រ​ខេ​ម​ស្ប​ត៍ ខូ​អិ​ល​ធី​ឌី ខេ​ម​បូ​ឌា ជាង​១៥​ម៉ឺន​ដុល្លា ដែល​បាន​ប្រព្រឹត្តឡើង ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ​២០១៣ រហូតមកដល់​ប​ច្ចុ​ប​ន្ប​ន្ន និង​ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០១៦ ដោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​។

dsc06573

​លោក ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ មានឈ្មោះ សាន សុភ​ក្តី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្តកំពង់ចាម ។​ជនសង្ស័យ​ខាងលើ ពេល​ចូលធ្វើ​ការបានទទួល​តំណែង ជា​គណនី​ក្នុង​រោងចក្រ​ឈ្មោះ ខេ​ម​ស្ប​ត៍ ខូ​អិ​ល​ធី​ឌី ខេ​ម​បូ​ឌា មាន​ទីតាំង ស្ថិតក្នុង​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាំងពី​ឆ្នាំ​២០១៣​រហូតមក​។​

g1-1

​លោក ហង្ស ជាតិ បាន​បន្តថាៈ យោងតាម​បណ្តឹង របស់​ថៅកែ​រោងចក្រ បាន​បញ្ជាក់ថា ខាង​ក្រុមហ៊ុន ទើបបាន​ស្រាវជ្រាវ​បានដឹងថា ជនសង្ស័យ​ខាងលើ​បាន​កេង​បន្លំ​យកប្រាក់​របស់​ក្រុមហ៊ុន តាំងពី​ឆ្នាំ​២០១៣ រហូតដល់​បច្ចុប្បន្ន មាន​ទឹកប្រាក់​ចំនួន ១៥២.៥៥២,៧១​ដុល្លា អាមេរិក ហេតុនេះហើយ​ទើប​ក្រុមហ៊ុន​ដាក់ពាក្យ​ប្តឹង​មក​កងរាជអាវុធហត្ថ​ខេត្ត​ស្រាវជ្រាវ និង​ចាប់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​បាន នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ទើបត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​រូបនោះ​តែម្តង ដោយ​ចោទប្រកាន់​ពីបទ​រំលោភសេចក្តីទុកចិត្ត​៕ ( រិទ្ធីជ័យ )

​សូមបញ្ជាក់ថាៈ នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​ខេត្តកំពង់ឆ្នាំង ដែលមាន​ករណី​លួច​ប្រាក់​របស់ ក្រុមហ៊ុន រោងចក្រ មាន​ចំនួន យ៉ាងច្រើន​បែបនេះ ៕ ពៅ សុខ​ហ៊ាន ID.163