Mourinho អាច​​​ត្រូវពិន័យ ដោយ​សារ​និយាយ​ប៉ះ​ពាល់​​អាជ្ញាកណ្ដាល​

Jose Mourinho កំពុង​ប្រឈម​មុខ​​ការ​ពិន័យ​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA ដោយ​សារ​និយាយ​ថា អាជ្ញាកណ្ដាល​ Anthony Taylor នឹង​ពិបាក​កាត់​សេចក្ដី​ឲ្យ​ត្រឹមត្រូវ​ព្រោះ​តែ​​ការ​ដាក់​សម្ពាធ​ខ្លាំង​មុន​ការ​ប្រកួត​រវាង​ Liverpool និង​ Manchester United។

 Mourinho អាច​​​ត្រូវពិន័យ ដោយ​សារ​និយាយ​ប៉ះ​ពាល់​​អាជ្ញាកណ្ដាល​ អាជ្ញាកណ្ដាល​ Anthony Taylor និង Mourinho

 

មូលហេតុ​នាំ​ឲ្យ​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ពោល​ពាក្យ​ដូច្នេះ​ដោយសារ​តែ​ លោក​ Taylor ត្រូវ​គេ​រិះគន់​ថា​ជា​ប្រជា​ជន​រស់​នៅ​ក្នុង​ទីក្រុង​ Manchester ហើយ​មាន​ផ្ទះ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កីឡដ្ឋាន Old Trafford។

 

Mourinho​ បាន​និយាយ​ថា៖ “Taylor គឺ​ជា​អាជ្ញា​កណ្ដាល​ល្អ​ប៉ុន្តែ​ ការ​ដាក់​សម្ពាធ​កំពុង​ធ្វើ​ឲ្យ​លោក​មាន​ការ​លំបាក​នឹង​កាត់​សេចក្ដី​ឲ្យ​បាន​ល្អ”។ ការ​បញ្ចេញ​មតិ​នេះ​ត្រូវ​ សហព័ន្ធ​បាល់​ទាត់​អង់គ្លេស​រក​ឃើញ​ថា​ផ្ទុយ​នឹង​ច្បាប់​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩ ដែល​ហាម​មិន​ឲ្យ​អ្នក​ចាត់​ការ​ទូទៅ​​និយាយ​ប៉ះ​ពាល់​អាជ្ញាកណ្ដាល​ក្នុង​ន័យ​បំភិតបំភ័យ​ ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត។

 

Mourinho អាច​​​ត្រូវពិន័យ ដោយ​សារ​និយាយ​ប៉ះ​ពាល់​​អាជ្ញាកណ្ដាល​

 

បុរស​វ័យ​៥៣​ឆ្នាំ​ ធ្លាប់​ត្រូវ​ FA​ពិន័យ​ជា​ប្រាក់​ ២៣០០០០ផោន ម្ដង​មក​ហើយ​កាល​ពី​ដឹក​នាំ​នៅ Chelsea ហើយ​បើ​សិន​ជា​រក​ឃើញ​កំហុស​មែន​នោះ​លោក​នឹង​រង​ការ​ពិន័យ​ម្ដង​ទៀត​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail