សំបុត្រ​ប្រភេទ​ទី​១ ​​ចូល​ទស្សនា​​កម្ពុជា​ប៉ះ​ប្រ៊ុយណេ​លក់​អស់​ហើយ

តាម​ Page ផ្លូវ​ការ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សំបុត្រ​ប្រភេទ​ទី​១​កន្លែង​មាន​ដំបូល​​ចូល​ទស្សនា​ការ​ប្រកួត​រវាង​កម្ពុជា និង​ប្រ៊ុយណេ​នា​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៦ ស្អែក​​​នេះ​បាន​លក់​អស់​ហើយ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ AFF Suzuki Cup ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 

សំបុត្រ​ប្រភេទ​ទី​១ ​​ចូល​ទស្សនា​​កម្ពុជា​ប៉ះ​ប្រ៊ុយណេ​លក់​អស់​ហើយ

សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​រវាង​កម្ពុជា និង​ប្រ៊ុយណេ​មាន​ចំនួនពីរ​ប្រភេទ​គឺ​កន្លែង​មាន​ដំបូល​តម្លៃ​១ម៉ឺន​រៀល និង​កន្លែង​គ្មាន​ដំបូល​តម្លៃ​៥​ពាន់​រៀល​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​