ដោយសារតែការចូលទិវង្គតរបស់ស្តេចថៃ! លីកបាល់ទាត់ថៃ ត្រូវបានរំសាយចោលទាំងអស់ ខណៈក្លិបដែលនៅបាតតារាង សម្តែងការមិនពេញចិត្ត

ថៃ៖ កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលាកន្លងទៅ សារព័ត៌មានក្នុងស្រុករបស់ថៃ ក៏ដូចជាខាងសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសថៃ បានប្រកាសឲ្យដឹងជាផ្លូវការថា រាល់ការប្រកួតនៅសល់ទាំងអស់ ត្រូវបានរំសាយចោលជាកំហិត ដោយសារតែប្រជាជនទាំងអស់ត្រូវកាន់ទុក្ខការចូលទិវង្គតរបស់ព្រះមហាក្សត្រថៃ ព្រះបាទ Bhumibol Adulyade ដែលដំណឹងនេះធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ទាក់ទងនឹងការរំសាយលីកបាល់ទាត់នេះ បានធ្វើឲ្យក្លិបមួយចំនួនសម្តែងការមិនពេញចិត្តផងដែរ ជាពិសេសគឺក្លិបដែលនៅបាតតារាងតែម្តង ដោយកាលពីម្សិលមិញ ក្លិប Chainat Hornbill FC និង Army United បានសម្តែងនូវការមិនពេញចិត្ត ហើយបានលើកឡើងថា «ការធ្វើបែបនេះពិតជាអយុត្តិធម៌ណាស់ ពីព្រោះការប្រកួតនៅសល់តែ៣ប្រកួតតែប៉ុណ្ណោះ និងមួយវិញទៀត ក្រុមបាតតារាងទាំងពីរនេះសុទ្ធតែមានឱកាសស្រោចស្រង់ពិន្ទុបានវិញ» ។

គួរបញ្ជាក់ផងដែរថា ព្រះមហាក្សត្រថៃ​ Bhumibol Adulyade បានចូលទិវង្គតកាលពីថ្ងៃទី១៣ តុលា ២០១៦ កន្លងទៅ ក្នុងព្រះជន្ម ៨៨ព្រះវស្សា ដែលនេះហើយជាមូលហេតុធ្វើឲ្យមានការរំសាយចោលនូវការប្រកួតទាំងអស់ ដែលធ្វើឲ្យក្លិបបាតតារាងទាំង២ខាងលើ ជួបនូវផលវិបាក ខណៈដែលក្លិប SCG Muangthong United វិញ លើកពានជាស្វ័យប្រវត្តិតែម្តង។ ចំណែកពាន Cup វគ្គផ្តាច់ព្រ័តវិញ ត្រូវចាប់ឆ្នោតរើសអ្នកឈ្នះ។

ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទងនឹងបញ្ហានេះ ក្លិប Chainat Hornbill FC និង Army United ក៏ត្រូវបានខាងសហព័ន្ធបាល់ទាត់ប្រទេសថៃ ធ្វើការណាត់ជួបផងដែរ ដើម្បីពន្យល់ពីហេតុផលមួយចំនួន ជុំវិញការសម្រេចចិត្តនេះ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ស្ដេចប្រទេសថៃ ព្រះអង្គ Bhumibol Adulyadej ដែលជាស្ដេចសោយរាជ្យវែងជាង គេនៅលើពិភពលោក កាលពីថ្ងៃទី ១៣ តុលា ឆ្នាំ២០១៦ វេលាម៉ោង​ ៣និង៥២នាទីល្ងាច បានសោយទិវង្គត ក្នុងជន្មាយុ ៨៨ព្រះវស្សា នេះបើតាមការផ្សព្វផ្សាយពីថ្នាក់ជាតិក្នុងប្រទេសថៃ។

គួរឲ្យដឹងថា ព្រះអង្គ Bhumibol Adulyadej ត្រូវបានមហាជនជាច្រើន នៅទូទាំងពិភពលោកស្គាល់ពីកិត្តិនាមព្រះអង្គ ដែលព្រះអង្គបានឡើងសោយរាជ្យអស់ពេល ៧០ឆ្នាំ បន្ទាប់ពី បានទទួលជោគជ័យពីបងប្រុសរបស់ព្រះអង្គព្រះនាម Ananda Mahidol កាលពីថ្ងៃទី ០៩ មិថុនា ឆ្នាំ១៩៤៦៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត