យាយ​​​ព្រឿង​​​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​​​​​​ត្រូវ​បាន​​​ចាប់ខ្លួន​ ប៉ុន្តែ​​​គេ​​​មិនដឹង​ថា​​​​​​សមត្ថកិច្ច​​​ឃុំ​​​ខ្លួន​​​គាត់​​​នៅ​​​ទី​​​ណា​​​ទេ​​​

កងរាជអាវុធហត្ថបាននិយាយថា ពួកគេបានចាប់ខ្លួនឈ្មួញឈើល្បីឈ្មោះម្នាក់ក្នុងខេត្តស្ទឹងត្រែងកាលពីម្សិលមិញ បន្ទាប់ពីស្ត្រីរូបនោះនិងមនុស្សមួយក្រុមប្រដាប់ដោយដំបងបានព្យាយាមទៅយកឈើមួយគំនរដែលក្រុមមន្ត្រីបានរឹបអូសកាលពីមួយថ្ងៃមុន។ ទោះជាយ៉ាងណា មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានដែលកងរាជអាវុធហត្ថនិយាយថា គេបានប្រគល់ស្ត្រីម្នាក់នេះទៅឱ្យនោះ បដិសេធថា ស្ត្រីរូបនេះមិនត្រូវបានបញ្ជូនមកឱ្យពួកគេទេ។ អ្នកស្រី ហេង សំនៀង ដែលគេស្គាល់ថា យាយព្រឿង ល្បីខ្ទរខ្ទារទូទាំងប្រទេសកាល ពីខែមុន បន្ទាប់ពីបែកធ្លាយរូបភាពវីដេអូដែលគេបង្ហោះតាមប្រព័ន្ធអុីនធឺណិត ដែលក្នុងនោះអ្នកស្រីបានរិះគន់អ្នកកាសែតថាបានក្បត់អ្នកស្រី ដោយរាយការណ៍ប្រាប់អាជ្ញាធរបើទោះជាពួកគេទទួលបានប្រាក់សំណូកពីអ្នកស្រីថាមិននិយាយក៏ដោយ។ អ្នកស្រីបានប្រាប់ក្រុមអ្នកកាសែតថា ”អ្នកកាសែតទាំងអស់គឺជាសាក្សីដឹងឮពីអាជីវកម្មរបស់ខ្ញុំ ពីព្រោះពួកគេទទួលបានប្រាក់ពីខ្ញុំ”។ បើទោះជាចម្លើយសារភាពត្រូវបានគេកត់ត្រាទុកក៏ដោយ ក៏អ្នកស្រី ហេង សំនៀង នៅមានសេរីភាពនៅឡើយ។ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា ទីបំផុត ស្ត្រីរូបនេះត្រូវបានចាប់ខ្លួនកាលពីព្រឹកម្សិលមិញនៅការិយាល័យរដ្ឋបាលព្រៃឈើអូរពងមាន់ ក្នុងស្រុកសៀមបូក។លោកបានមានប្រសាសន៍ថា ស្ត្រីរូបនេះនិងបុរស៧នាក់បានមកដល់នៅម៉ោង៤ ទៀបភ្លឺទាមទារយកឈើខុសច្បាប់មួយចំនួន ដែលកងរាជអាវុធហត្ថបានរកឃើញនៅលើចម្ការកៅស៊ូមួយក្បែរនោះ ដោយបានប្រឈមមុខជាមួយកងរាជអាវុធហត្ថពីរនាក់ដែលយាមការពារគំនរឈើនេះ។ លោកបានថ្លែងថា ”យាយព្រឿង និងកម្មកររបស់គាត់ប្រាំពីរនាក់បានចុះពីរថយន្តពីរគ្រឿង ហើយព្យាយាមតតាំងជាមួយមន្ត្រីកងរាជអាវុធហត្ថរបស់យើង ហើយមន្ត្រីរបស់យើងម្នាក់បានបាញ់កាំភ្លើងឡើងលើមួយគ្រាប់ ដើម្បីបំបែកពួកគេ។ កម្មករទាំង នោះបានរត់អស់ ហើយយើងចាប់បានតែយាយព្រឿង ម្នាក់ប៉ុណ្ណោះនៅកន្លែងកើតហេតុ”។ នៅពេលទាក់ទងកាលពីម្សិលមិញ មុន ថ្ងៃត្រង់បន្តិច លោក ជាតិ វាសនា មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា អ្នកស្រី ហេង សំនៀង ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់ ការិយាល័យសង្កាត់អូរពងមាន់ នៅម៉ោងប្រហែល៩ព្រឹក ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។ ប៉ុន្តែ នៅពេលទាក់ទងនៅម៉ោងប្រហែល៣រសៀល លោក ស វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើបានមានប្រសាសន៍ថា […]

The post យាយ​​​ព្រឿង​​​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​​​​​​ត្រូវ​បាន​​​ចាប់ខ្លួន​ ប៉ុន្តែ​​​គេ​​​មិនដឹង​ថា​​​​​​សមត្ថកិច្ច​​​ឃុំ​​​ខ្លួន​​​គាត់​​​នៅ​​​ទី​​​ណា​​​ទេ​​​ appeared first on The Cambodia Daily.