ក្មេង​ស្រី​តូច​ពិការ​ដៃ​រៀន​​ញ៉ាំ​អាហារ​ប្រើ​​ជើង​ កំពុង​ល្បី

​វីដេអូ​ក្មេង​ស្រី​​តូច​ពិការ​ដៃ​សងខាង​​ម្នាក់ ​ហាត់​​រៀន​ញ៉ាំ​​អាហារ​ដោយ​ប្រើ​​ជើង​​បាន​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជុំវិញ​​ពិភព​លោក​រាប់​លាន​នាក់​​ត្រឹមរយៈពេល​​​តែ ​​៦​ថ្ងៃ​ប៉ុណ្ណោះ​។

 

ក្មេង​ស្រី​តូច​ពិការ​ដៃ​រៀន​​ញ៉ាំ​អាហារ​ប្រើ​​ជើង​ កំពុង​ល្បី

 

​ក្មេង​ស្រី​​នេះ​​មាន​​ឈ្មោះ​ Vasilina ​ជនជាតិ​រុស្ស៊ី ត្រូវ​បាន​ម្ដាយ​របស់​នាង​ថត​វីដេអូ​កំពុង​​​​ញ៉ាំ​អាហារ​ប្រើ​ជើង​ និង​បង្ហោះ​​លើ​បណ្ដាញ​សង្គម​ Facebook នៅ​ថ្ងៃ​ទី​១២​​តុលា គិត​​មក​​ត្រឹម​ថ្ងៃ​ទី​១៧​តុលា​នេះ​មាន​​​អ្នក​ចុច​មើល​ជាង​ ៥២​លាន​ដង និង​ចែក​រំលែក​១,២៤​លាន​​ដង​ហើយ។

 

ក្នុង​វីដេអូ​គេ​ឃើញ​ Vasilina បាន​ព្យាយាម​​ប្រើ​ជើង​គាប​សម​ចាប់​អាហារ​ដាក់​ចូល​មាត់​​ម្ដង​ហើយ​ម្ដង​ទៀត ​ដែល​គេ​យល់​​ឃើញ​ថានាង​ជា​​​​ក្មេង​​​ពូកែ​ គួរ​ឲ្យ​ស្រលាញ់​ និង​​​គួរ​ឲ្យ​អាណិត​ផង។

 

ម្ដាយ​របស់​ក្មេង​ គឺ​អ្នក​ស្រី​ Elmira Knutzen ​រស់​នៅ​ប្រទេស​រុស្ស៊ី ​បាន​បង្ហោះ​វីដេអូ​នេះ​អម​ជា​មួយ​ឃ្លា​ថា​ ជូន​ចំពោះ​​ Fan របស់​ Vasilina ។ ចាប់​តាំង​​ពី​ពេល​នេះ​មក​​មនុស្ស​រាប់​ម៉ឺន​​នាក់​បាន​ហៅ​ Vasilina ​ថា​ជា​ក្មេង​​ពោរពេញ​ដោយ​សកម្មភាព​​លើក​ទឹក​ចិត្ត ប្លែក និង​មាន​ទេពកោសល្យ​ថែម​ទៀត៕

 

Для поклонников Василины.

Posted by Elmira Knutzen on Wednesday, October 12, 2016

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Metro​