វីង បង់​ថ្លៃ​វិក្កយបត្រ​ជូន​ពេញ​មួយ​ឆ្នាំ

ដើម្បី​អរគុណ​ដល់​អតិថិជន​ទាំង​អស់​ដែល​តែង​គាំទ្រ​ដល់​សេវាកម្ម​របស់​ខ្លួន ធនាគារ​ឯកទេស វីង បាន​នាំ​មក​ជូន​នូវ​កម្មវិធី​ដ៏​ពិសេស​ដល់​អតិថិជន​ដែល​បាន​ធ្វើការ​បង់​វិក្កយបត្រ​តាម​រយៈ​វីង។

 

អតិថិជន​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​សរុប​ជា​ច្រើន ដូចជា រង្វាន់​ទី​១ ទទួល​បាន​ការ​បង់​វិក្កយបត្រ​ជូន​ពី​វីង​រយៈ​ពេល​ពេញ​១​ឆ្នាំ ចំនួន ៦រង្វាន់ ការ​បង់​វិក្កយបត្រ​ជូន​ពី​វីង​រយៈ​ពេល៦​ខែ ចំនួន​៩​រង្វាន់ និង​ការ​បង់​វិក្កយបត្រ​ជូន​ពី​វីង​រយៈ​ពេល​៣​ខែ ចំនួន​១៥​រង្វាន់។ កម្មវិធី​នេះ​ផ្តល់​ជូន​ចាប់​ពី​ថ្ងៃ​ទី​១៧ តុលា ២០១៦ រហូត​ដល់​ថ្ងៃ​ទី​១៦ មករា ២០១៧។

 

វីង បង់​ថ្លៃ​វិក្កយបត្រ​ជូន​ពេញ​មួយ​ឆ្នាំ

 

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង ថ្លែង​ថា៖ “កម្មវិធី​នេះ​គឺ​ផ្ដល់​ជូន​សម្រាប់​អតិថិជន​របស់​វីង​ទាំង​អស់ មិន​ថា​អតិថិជន​បង់​វិក្កយបត្រ​តាម​គណនី​វីង ឬ​តាម​ភ្នាក់ងារ​វីង​នោះ​ទេ ពួក​គាត់​សុទ្ធ​តែ​មាន​ឱកាស​ឈ្នះ​ការ​បង់​វិក្កយបត្រ​ពេញ​១​ឆ្នំា ដែល​នេះ​ជា​ការ​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ​កម្រិត​ទៀត​ដល់​អតិថិជន​ ក្នុង​ការ​ទទួល​បាន​ភាព​ងាយ​ស្រួល​នៃ​ការ​បង់​វិក្កយបត្រ​របស់​ពួក​គាត់​តាម​រយៈ​សេវាកម្ម​វីង”។

 

ដើម្បី​ចូល​រួម​កម្មវិធី​នេះ អតិថិជន​អាច​ធ្វើការ​បង់​វិក្កយបត្រ​ជាមួយ​ដៃ​គូ​របស់​វីង​ដែល​មាន​ជាង​ ៦៥​ក្រុមហ៊ុន ដូចជា អគ្គីសនី ទឹក គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​សេវា​ទូរសព្ទ ជាដើម តាម​រយៈ​ភ្នាក់​ងារ​វីង​ដែល​មាន​ជិត ៥០០០ កន្លែង​នៅ​ទូទាំង​ប្រទេស ឬ​តាម​រយៈ​កម្មវិធី​ទូរសព្ទ Wing Money ដែល​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​ពី App Store សម្រាប់​ទូរសព្ទ​ប្រភេទ iOS និង Google Play សម្រាប់​ប្រភេទ​ទូរសព្ទ Android ឬ​ក៏​ចុច *989# តាម​រយៈ​ទូរសព្ទ​ដៃ​របស់​អ្នក​ដើម្បី​ធ្វើការ​បង់​វិក្កយបត្រ។

 

កម្មវិធី​នេះ​នឹង​ធ្វើការ​ចាប់​រង្វាន់​ជា​រៀង​រាល់​ខែ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ថ្ងៃ​ទី​១៩ ធ្នូ ២០១៦ និង​ថ្ងៃ​ទី​១៨ មករា ២០១៧​ នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​វីង។ បង់​វិក្កយបត្រ​តាម​រយៈ​វីង​កាន់​តែ​ច្រើន​ មាន​ឱកាស​ឈ្នះ​រង្វាន់​កាន់​តែ​ច្រើន។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ០២៣​ ៩៩៩ ៩៨៩ ឬ​ចូល​វិបសាយ www.wingmoney.com ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម