យុវតី សុខ រ៉េន លែង​ចង់​ធ្វើក្អម ឆ្នាំង តែ​ចង់​ក្លាយជា​អ្នក​ឈ្មួញ​កណ្ដាលវិញ

យុវតី​ សុខ រ៉េន ដែល​ជា​កូន​អ្នក​ធ្វើ​ក្អម​-ឆ្នាំង​ នៅ​ខេត្ត​កំពង់​ឆ្នាំង​ បាន​បង្ហើប​ពី​ក្ដី​ប្រាថ្នា​របស់​ខ្លួន​ថា នាង​មិន​ចង់​ធ្វើ​ក្អម​ឆ្នាំង​​ទៀត​ទេ តែ​ចង់​ក្លាយ​ជា​អ្នក​ឈ្មួញ​កណ្ដាល​វិញ​ គឺ​មិន​សូវ​ហត់ ហើយ​អាច​បន្ត​អភិរក្ស​ក្អម-ឆ្នាំង​ ដែល​ជា​ជំនាញ​ពី​ដូន​តា​របស់​នាង។

 

សុខរ៉េន វ័យ ១៩ ឆ្នាំ រស់​នៅ​ភូមិ​អណ្ដូងឬស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង បាន​ប្រាប់​ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក” ថា ការងារ​ធ្វើ​ក្អម​ឆ្នាំង​គឺ​នាង​ចេះ​តាំង​ពី​នៅ​តូចៗ ដែល​ម្ដាយ​របស់​នាង​បង្រៀន ប៉ុន្ដែ ការងារ​នេះ​គឺ​ធ្វើ​នៅ​តែ​ផ្ទះ​មិន​សូវ​បាន​ទៅ​ណា​នោះ​ទេ ឥឡូវ​នាង​ពេញ​វ័យ​ហើយ​ប្រសិន​បើ​មាន​លទ្ធភាព​នាង​ចង់​ធ្វើ​ជា​ឈ្មួញ​កណ្ដាល​វិញ ដោយ​អាច​រក្សា​មុខរបរ​ជា​កេរ្តិ៍​ដំណែល​ផង និង អាច​ឆ្លៀត​រកស៊ី​ផ្សេង​ៗ​បាន​ទៀត។​

 

យុវតី សុខ រ៉េន លែង​ចង់​ធ្វើក្អម ឆ្នាំង តែ​ចង់​ក្លាយជា​អ្នក​ឈ្មួញ​កណ្ដាលវិញ

 

 យុវតី​ សុខ រ៉េន ដែល​ជា​កូន​អ្នក​ធ្វើ​ក្អម​-ឆ្នាំង​ នៅ​ខេត្ត​កំពង់​ឆ្នាំង

 

សុខរ៉េន រៀន​ថ្នាក់​ទី ១១ នៃ​វិទ្យាល័យ​កំពង់​ឆ្នាំង បាន​ពន្យល់​ថា “ខ្ញុំ​មិនមែន​បោះបង់​អាជីព​ធ្វើ​ក្អម​ឆ្នាំង​ទេ តែ​បើ​មាន​លទ្ធភាព​ខ្ញុំ​បើក​សាលា​បណ្ដុះបណ្ដាល​ធ្វើ​ក្អម​ឆ្នាំង​ផង ធ្វើ​ជា​ឈ្មួញ​កណ្ដាល​ផង និង​អាច​ឆ្លៀត​រកស៊ី​ផ្សេង​ទៀត​តាម​តែ​អាច​ធ្វើ​ទៅ​បាន”។

 

និយាយ​អំពី​ស្ថានភាព​ក្អម-ឆ្នាំង​ នៅ​ភូមិ​អណ្ដូង​ឬស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​នេះ គឺ​អ្នក​ស្រុក​ភាគច្រើន​ចេះ​ធ្វើ​ក្អម-​ឆ្នាំង ដូច្នេះ​ហើយ​ការ​លក់​ដូរ​ក្អម-ឆ្នាំង ​នៅ​ភូមិ​កំណើត​ខ្លួន​ឯង​មិន​សូវ​ដាច់​ទេ គឺ​បាន​តែ​លក់​បោះ​ដុំ​ឲ្យ​ឈ្មួញ​កណ្ដាល​ហើយ​ពួកគេ​លក់​បន្ត​ឲ្យ​ភ្ញៀវ​ឆ្ងាយ​ៗ ឬ ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ។

 

យុវតី សុខ រ៉េន លែង​ចង់​ធ្វើក្អម ឆ្នាំង តែ​ចង់​ក្លាយជា​អ្នក​ឈ្មួញ​កណ្ដាលវិញ

 

ចង់​ដឹង​ព័ត៌មាន​បន្ថែម​សូម​ចុច​ទស្សនា​វីដេអូ​​ខាង​ក្រោម​នេះ៖ 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា