ភ្នំរាប់​បាត្រ ជាប់​ឈ្មោះ​ដោយសារ​ទ័ព​ខ្មែរ​ធ្វើ​សឹក​ឈ្នះ​សៀម​

ភ្នំ​រាប់​បាត្រ​ត្រូវ​បាន​គេ​ចាត់​ជា​រមណីយដ្ឋាន​វប្បធម៌​ និង ធម្មជាតិ​មួយ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​អណ្ដូង​ជ្រៃ ឃុំ​អណ្ដូង​ស្នាយ​ស្រុល​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង។ នៅ​លើ​ភ្នំ​នេះ មាន​រឿង​រ៉ាវ​ប្រវត្តិសាស្រ្ត​ជាច្រើន​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​លង្វែក ហើយ​ភ្នំ​នេះ​ជាប់​ឈ្មោះ​ថា “ភ្នំរាប់បាត្រ” មក​ដល់​សព្វថ្ងៃ​ដោយសារតែ​ទ័ព​ខ្មែរ​​ធ្វើ​សឹក​ឈ្នះ​សៀម។

ភ្នំរាប់​បាត្រ ជាប់​ឈ្មោះ​ដោយសារ​ទ័ព​ខ្មែរ​ធ្វើ​សឹក​ឈ្នះ​សៀម​

លោក​តា ស៊ុម សំអាត ប្រធាន​គណៈកម្មការ​វត្ត​ភ្នំ​រាប់​បាត្រ បាន​រៀបរាប់​ប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​ថា មូលហេតុ​ដែល​គេ​ហៅ​ថា ភ្នំរាប់​បាត្រ គឺ​ដើម​ឡើយ​មាន​មេទ័ព​បាន​បួងសួង​ថា បើ​វាយ​ឈ្នះ​សៀម​នឹង​ធ្វើ​ពិធី​រាប់​បាត្រ​នៅ​ទី​នេះ។ ដូច​អ្វី​ដែល​ខ្លួន​ប៉ងប្រាថ្នា​មេទ័ព​នេះ​បាន​វាយ​សៀម​ឈ្នះ ហើយ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​ និង រាប់​បាត្រ​ព្រះ​សង្ឃ​ជាច្រើន​អង្គ តែ​មិនមាន​តួលេខ​ណា​មួយ​បញ្ជាក់​អំពី​ចំនួន​ព្រះ​សង្ឃ​នោះ​ទេ។ ក្រោយ​មក​ភ្នំ​នេះ​ក៏ជាប់​ឈ្មោះ​ថា “ភ្នំរាប់បាត្រ”។ ប៉ុន្ដែ​នៅ​ឆ្នាំ ១៩៨៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​ដាក់​ឈ្មោះ​ភ្នំ​នេះ​ថា គីរីវង្កត់ វិញ។

តើ​នៅ​លើ​ភ្នំ​រាប់​បាត្រ​​មាន​​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​អ្វី​ខ្លះ? តាម​ការ​ដំណាល​តៗ​គ្នា​មក​ថា នៅ​មុន​ទ័ព​ខ្មែរ​វាយ​បណ្ដេញ​សៀម​ គឺ​ សៀម​បាន​វាយ​យក​លង្វែក​ និង បាន​ឡើង​មក​លើ​ភ្នំ​នេះ​បាន​វាយ​ភ្នំ​ថ្ម​អណ្ដើក​ យក​ឆ្នាំង​ឆ្អិន​ឯង។ អ្វី​ទៅ​ជា​ឆ្នាំង​ឆ្អិន​ឯង? ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក​តា សំអាត​បាន​ឲ្យ​ដឹង​ថា ឆ្នាំង​ឆ្អិន​ឯង​ គឺ​មាន​បារមី​ស័ក្ដិសិទ្ធិ​ ដោយ​បួង​សួង​សុំ​ម្ហូប​អ្វី​បាន​​ហ្នឹង ហើយ​ម្ហូប​ទាំង​នោះ​ឆ្អិន​ស្រាប់​តែ​ម្ដង។

តោះបីជា​យ៉ាង​ណា​ក៏ដោយ​នេះ​គ្រាន់តែ​ជា​ប្រវត្តិសាស្រ្ត​ត្រួសៗ​ប៉ុណ្ណោះ ប៉ុន្ដែ លោកតា សំអាត​ បាន​បញ្ជាក់​ថា ភ្នំ​រាប់បាត្រ​នេះ​បញ្ចុប្បន្ន​បាន​ក្លាយទៅជា​រមណីយដ្ឋាន​ ដោយ​មាន​ភ្ញៀវ​ទាំង​ជាតិ​ និង អន្ដរជាតិ​បាន​មក​ធ្វើ​បុណ្យ​នៅ​វត្ត​ផង និង​ ទស្សនា​ព្រៃ​ភ្នំ​ និង ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ រួម​ទាំង​ស្វែង​យល់​ពី​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​ខ្លះៗ។

ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ពិន ប៊ុណ្ណា​