លាហើយ S Pen របស់ត្រកូល Note ជួបគ្នាជាថ្មី Chromebook Pro របស់ SAMSUNG

លាហើយ S Pen របស់ត្រកូល Note ជួបគ្នាជាថ្មី Chromebook Pro របស់ SAMSUNG

អីយ៉ា SAMSUNG ប្រហែលជាលេងមែនទែនហើយ​ ក្នុងការលុបបំបាត់ចោលត្រកូល Note ខណៈដែលកាលពីពេលថ្មីៗនេះ ខ្លួនបានដាក់បង្ហាញនូវប្រភេទថេបប្លេតរាងស្តើង 360 ដឺក្រេថ្មីមួយគឺ Chromebook Pro ដែលវាបានភ្ជាប់មកជាមួយនូវប្រភេទ Stylus Pen ប៊ិចបច្ចេកវិទ្យា ស្រដៀងទៅនឹង S Pen របស់ត្រកូល Note ដែរ។ តាមពិតទៅម៉ូឌែលនេះ បើយើងអាចហៅជាកុំព្យូទ័រយួរដៃក៏បាន ព្រោះអេក្រង់របស់វា
មានទំហំដល់ទៅ 12.3 អុីញ កម្រិតបង្ហាញ 2400x1600 ភិចសែលឯណោះ។

លាហើយ S Pen របស់ត្រកូល Note ជួបគ្នាជាថ្មី Chromebook Pro របស់ SAMSUNG

ម៉ូឌែលមួយនេះក៏ត្រូវបានភ្ជាប់កមជាមួយនូវ CPU Intel 6 គ្រាប់ ដែលមានទំហំអង្គចងចាំ 32GB និង RAM 4GB ដំណើរការលឿនរហ័ស មិនរអាក់រអួលនៅលើប្រព័ន្ធប្រិបត្តិការ Chrome OS ដែលអាចគាំទ្រ
ជាមួយកម្មវិធី Android បានយ៉ាងច្រើនដូចគ្នា។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត វាថែមទាំងមានរន្ធដោត
USB ប្រភេទ C ផងដែរ ចំណែកឯតម្លៃរបស់វាគឺ 500$ បើតាមការលេចលឺក្នុងពេលកន្លងទៅនេះ។

លាហើយ S Pen របស់ត្រកូល Note ជួបគ្នាជាថ្មី Chromebook Pro របស់ SAMSUNG


ប្រភព - AndroidAuthority

---------------------------------------

ដោយ:

កៅ រក្សា

ចុះថ្ងៃទី 17 ខែតុលា ឆ្នាំ 2016 ម៉ោង 10:51 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

លាហើយ S Pen របស់ត្រកូល Note ជួបគ្នាជាថ្មី Chromebook Pro របស់ SAMSUNG