AirAsia ផ្តល់ជូនការហោះហើរឥតគិតថ្លៃ សម្រាប់ម្ចាស់មេដាយ កីឡាប៉ារ៉ាឡាំពិក

សេប៉ាង៖ AirAsia ថ្ងៃនេះបានប្រកាសផ្តល់ជូនការធ្វើដំណើរឥតគិតថ្លៃ ដល់ម្ចាស់មេដាយកីឡាប៉ារ៉ាឡាំពិក សម្រាប់អត្តពលិកអាស៊ាននៅក្នុង កម្មវិធីសមោសរនៅមជ្ឈមណ្ឌល Asian Aviation Centre of Excellence (AACE)។

អត្តពលិកដែលឈ្នះមេដាយមាស ទទួលបានការធ្វើដំណើរឥតគិតថ្លៃពេញ មួយជីវិត ខណៈអ្នកដែលឈ្នះមេដាយប្រាក់ និងសំរឹទ្ធទទួលបានការធ្វើដំណើរ ឥតគិតថ្លៃរយៈពេលប្រាំឆ្នាំ និង បីឆ្នាំតាមលំដាប់។

ម្ចាស់មេដាយទាំងអស់ត្រូវបានផ្តល់ជូនកាត AirAsia BIG មាស ប្រាក់ និង សំរឹទ្ធ ដែលអាចឱ្យពួកគាត់ធ្វើដំណើរ ទៅទិសដៅជាង ១២០ នៅក្នុងបណ្តាញហោះហើរដ៏ធំទូលាយរបស់ AirAsia និង AirAsia X ក្នុងតំបន់អាស៊ី អូស្ត្រាលី មជ្ឈឹមបូព៌ា និង អាហ្វ្រិក។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក Tony Fernandes នាយកប្រតិបត្តិ AirAsia Group លោក Datuk Kamarudin Meranun នាយកប្រតិបត្តិ AirAsia X លោកស្រី Aireen Omar នាយកប្រតិបត្តិ AirAsia Berhad និង លោក Logan Velaitham នាយកប្រតិបត្តិ AirAsia Singapore ព្រមទាំងមន្ត្រីរាជការ និងមន្រ្តីផ្នែកកីឡាមកពីតំបន់អាស៊ានជាច្រើនរូបផងដែរ។

លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group បានឱ្យដឹងថា “ជាថ្មីម្តងទៀត អត្តពលិកអាស៊ានបានធ្វើឱ្យតំបន់នេះ ទាំងមូលមានមោទនភាព ដោយការបង្ហាញឱ្យឃើញថា យើងអាចក្លាយជាគូប្រជែងដ៏ ស្វិតស្វាញមួយនៅលើឆាកពិភពលោក ហើយនេះគឺជាភាពរីករាយរបស់ខ្ញុំ ក្នុងការផ្តល់ជូនកីឡាករ កីឡាការិនីទាំងអស់នូវការធ្វើដំណើរឥតគិតថ្លៃឆ្លើយតប ទៅនឹងសមិទ្ធិផលដ៏អស្ចារ្យរបស់ពួកគេ។

អត្តពលិកប៉ារ៉ាបានបញ្ជាក់ឱ្យយើងឃើញថា គ្មានទេដែនកំណត់សម្រាប់មនុស្សជាតិ គ្មានទេឧបសគ្គដែលអាចរារាំងយើងពីការឈោងចាប់ក្តីសុបិននៅពេលដែលយើងមានការយកចិត្តទុកដាក់ ការតាំងចិត្ត និង ការព្យាយាមឱ្យអស់ពីសមត្ថភាព។ ពួកគេគឺជាក្រុមអ្នកជំរុញទឹកចិត្តនៅក្នុងតំបន់ និងនៅលើពិភពលោក។

លោកស្រី Aireen Omar បានមានប្រសាសន៍ថា “ខ្ញុំពិតជាភ្ញាក់ផ្អើល ចំពោះការប្រកួតដ៏ជក់ចិត្តរបស់ម៉ាឡេស៊ី។ Mohamad Ridzuan Mohamad Puzi បានឈ្នះមេដាសមាសដំបូងក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក Muhammad Ziyad Zolkefli ដោយបានបំបែកកំណត់ត្រាពិភពលោកដើម្បីរក្សាចំណាត់ថ្នាក់ទីពីរ ហើយ Abdul Latif Romly បានបំបែកកំណត់ត្រាពិភពលោកចំនួនបី លើកសម្រាប់ចំណាត់ថ្នាក់ទីបី។ ពួកគេបានលើកទង់សម្រាប់អត្តពលិក និងអត្តពលិកប៉ារ៉ានៅទីក្រុងតូក្យូឆ្នាំ ២០២០។”

លោក Tassapon Bijleveld នាយកប្រតិបត្តិ AirAsia Thailand បានឱ្យដឹងថា “អត្តពលិកប៉ារ៉ារបស់ប្រទេសថៃបានប្រកួត យ៉ាងស្វិតស្វាញនៅទីក្រុងរីយ៉ូ ដោយទទួលបានមេដាយច្រើនជាងប្រទេសនានា នៅក្នុងតំបន់អាស៊ាន។ សូមកោតសរសើរចំពោះពួកគេ ជាពិសេសអត្តពលិក និងក្រុម boccia។ ក្នុងនាមជាសាខា AirAsia ដែលជិតដិតនឹងតំបន់ឥណ្ឌូចិន ខ្ញុំក៏សូមយកឱកាសនេះ អបអរសាទរដល់ Le Van Cong ដែលបានឈ្នះមេដាយមាសដំបូង ពីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក សម្រាប់ប្រទេសវៀតណាម ហើយថែមទាំងបំបែកកំណត់ត្រា ពិភពលោកផ្នែកកីឡាលើកទម្ងន់ថែមទៀតផង។” 

លោក Dendy Kurniawan នាយកប្រតិបត្តិ AirAsia Indonesia បានមានប្រសាសន៍ថា “មេដាយដែល Ni Nengah Widiasih ឈ្នះបង្ហាញថាតើអត្តពលិកប៉ារ៉ាឥណ្ឌូនេស៊ីបានរីកចម្រើនដល់កម្រិតណាហើយសម្រាប់ឆ្នាំកន្លងទៅនេះ។ នៅទីក្រុងឡុងដុងកាលពីឆ្នាំ ២០១២ យើងបានឈ្នះមេដាសដំបូងក្នុងរយៈពេលពីរទសវត្សចុងក្រោយ ហើយឆ្នាំនេះយើងឈ្នះបានមេដាយបន្ថែមទៀត។”

លោក Captain Dexter Comendador នាយកប្រតិបត្តិ AirAsia Philippines បានឱ្យដឹងថា “ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះ Paddler Josephine Medina ដែលបានបញ្ចប់ប្រវត្តិមិន ដែលឈ្នះមេដាយរយៈពេល ១៦ ឆ្នាំរបស់ហ្វីលីពីនក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ដោយតាមស្មើសមិទ្ធិផលរបស់ Hidilyn Diaz មុននេះមួយខែ។ វាគឺជាការប្រកួតប្រជែងដ៏ល្អ សម្រាប់ហ្វីលីពីន ហើយខ្ញុំជឿជាក់ថាវាគ្រាន់តែជាចំណាប់ផ្តើមនៃភាពជោគជ័យតែប៉ុណ្ណោះ។” 

AirAsia គឺជាក្រុមហ៊ុនដឹកអ្នកដំណើរតម្លៃទាបធំជាងគេបំផុត នៅអាស៊ីដោយគិតលើចំនួនអ្នកដំណើរ ដែលខ្លួនបានដឹកនិងចំនួនយន្តហោះ ដែលខ្លួនមានជាមួយនឹងចំនួនទិសដៅធ្វើដំណើរច្រើនជាង ១២០ កន្លែងនៅក្នុងតំបន់អាស៊ី អូស្រ្តាលី និង ញូវហ្សឺឡែន មជ្ឈឹមបូព៌ា និងអាហ្វ្រិក។ AirAsia ក៏ជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ផងដែរដែលធ្វើការហោះហើរទៅកាន់បណ្តាប្រទេសក្នុងអាស៊ានទាំង ១០ រួមទាំងផ្លូវហោះហើរពិសេសជាង ៦០ ថែមទៀតនៅក្នុងតំបន់។

AirAsia ត្រូវបានចាត់ទុកជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបល្អបំផុតរបស់ពិភពលោករយៈពេល ៨ ឆ្នាំជាប់ៗគ្នាហើយ AirAsia X បានឈ្នះពានរង្វាន់កៅអី និងកន្លែងអង្គុយតម្លៃទាបល្អជាងគេបំផុតរបស់ពិភពលោករយៈ ពេលបួនឆ្នាំជាប់គ្នា នៅក្នុងកម្មវិធីពានរង្វាន់អាកាសចរណ៍ពិភពលោក Skytrax នៅ Farnborough ចក្រភពអង់គ្លេស។ 

លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធី និងសកម្មភាពពិសេសៗរបស់ AirAsia តាមរយៈ Twitter (twitter.com/AirAsia) និង Facebook ()។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

AirAsia ផ្តល់ជូនការហោះហើរឥតគិតថ្លៃ សម្រាប់ម្ចាស់មេដាយ កីឡាប៉ារ៉ាឡាំពិក

AirAsia ផ្តល់ជូនការហោះហើរឥតគិតថ្លៃ សម្រាប់ម្ចាស់មេដាយ កីឡាប៉ារ៉ាឡាំពិក

AirAsia ផ្តល់ជូនការហោះហើរឥតគិតថ្លៃ សម្រាប់ម្ចាស់មេដាយ កីឡាប៉ារ៉ាឡាំពិក

AirAsia ផ្តល់ជូនការហោះហើរឥតគិតថ្លៃ សម្រាប់ម្ចាស់មេដាយ កីឡាប៉ារ៉ាឡាំពិក