ចិន​ស្ដាយ​ក្រោយ​ព្រោះ Jimmy Lin ប៊ិះ​ក្លាយ​ជា​ចៅ​ប្រសា​របស់​ព្រះមហាក្សត្រ​ថៃ

សារ​ព័ត៌មាន​ចិន​បង្ហាញ​ពី​ភាព​ស្ដាយ​ក្រោយ​ព្រោះ​តារា​សម្ដែង​ល្បី​ឈ្មោះ Jimmy Lin បាន​ធ្វើ​ឲ្យ​របូត​ឱកាស​ក្លាយ​ជា​សមាជិក​ក្នុង​រាជវង្ស​ថៃ។

 

ចិន​ស្ដាយ​ក្រោយ​ព្រោះ Jimmy Lin ប៊ិះ​ក្លាយ​ជា​ចៅ​ប្រសា​របស់​ព្រះមហាក្សត្រ​ថៃ

 

ក្រោយ​ពេល​ព្រះមហាក្សត្រ​ថៃ Bhumibol ​សោយទិវង្គត​ទៅ កូន និង​ចៅ​របស់​ទ្រង់​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ចាប់​អារម្មណ៍​ជា​ពិសេស។ ថ្មី​ៗ​នេះ​បណ្ដាញ​ព័ត៌មាន HKChannel បាន​ទម្លាយ​ថា​បើ​សិន​ជា Jimmy Lin ចេះ​ឆ្លៀត​ឱកាស​កាល​ពី​មុន ត្បិត​នៅ​ពេល​នេះ​លោក​បាន​ក្លាយ​ជា​ចៅ​ប្រសា​របស់​ស្ដេច​ភូមិបុល​បាត់​ទៅ​ហើយ។

 

មុន​នេះ​១៨​ឆ្នាំ ក្នុង​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​លើក​ទី​៧០​របស់​ព្រះមហាក្សត្រ​ថៃ តារា​ចម្រៀង និង​សម្ដែងJimmy Lin ត្រូវ​បាន​គេ​អញ្ជើញ​មក​សម្ដែង​ក្នុង​រាជវាំង។ នៅ​ក្នុង​ពិធី​ជប់​លៀង ប្រុស​ស្អាត​វ័យ​៤២​ឆ្នាំ​បាន​មាន​ឱកាស​ជួប​ជាមួយ​ព្រះនាង Bajrakitiyabha។

 

ចិន​ស្ដាយ​ក្រោយ​ព្រោះ Jimmy Lin ប៊ិះ​ក្លាយ​ជា​ចៅ​ប្រសា​របស់​ព្រះមហាក្សត្រ​ថៃព្រះនាងBajrakitiyabha កាល​នៅក្មេង

 

ព្រះនាង Bajrakitiyabha ប្រសូត​ក្នុង​ឆ្នាំ​១៩៧៨ គឺ​ជា​ចៅ​ស្រី​ទី​មួយ​របស់​ស្ដេច Bhumibol និង​ជា​បុត្រី​តែ​មួយ​គត់​របស់​រាជបុត្រ Maha Majralongkorn។ សារ​ព័ត៌មាន​ចិន​បាន​ឲ្យ​ដឹង​ថា នៅ​ពេលJimmy Lin សម្ដែង ព្រះនាង​បាន​គយគន់​លោក​មិន​ដាក់​ភ្នែក។ តប​ស្នង​នឹង​មនោសញ្ចេតនា​របស់​ព្រះនាង តួ​រឿង “School Days” បាន​ថ្វាយ​ទៅ​កាន់​ព្រះនាង​អាល់ប៊ុម​១០​បន្ទះ​របស់​ខ្លួន។

 

ក្រោយ​ការ​ជួប​គ្នា​នោះ អ្នក​ទាំង​២​តែង​ផ្ញើ​សំបុត្រ​ទៅ​មក។ មនោសញ្ចេតនា​មាន​ការ​ដើរ​ទៅ​មុខ តែ​ដោយ​សារ​តែ​គម្លាត​ភូមិសាស្ត្រ​ឆ្ងាយ​ពេក​ក៏​ដូច​ជា​ឋានៈ​ខុស​គ្នា​ស្រឡះ​នោះ លោក​ឪពុក​កូន​៣​បាន​ស្ម័គ្រ​ចិត្ត​ដក​ថយ។ ក្រោយ​១៨​ឆ្នាំ Jimmy Lin នៅ​ពេល​នេះ​បាន​រៀបការ និង​មាន​កូន​ដល់​ទៅ​៣​នាក់​ទៅ​ហើយ រីឯ​ព្រះនាងBajrakitiyabha វិញ ដោយ​សារ​តែ​រវល់​នឹង​ការងារ​សប្បុរសធម៌ មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ព្រះ​ស្វាមី​នៅ​ឡើយ​ទេ។

 

បណ្ដាញ​ព័ត៌មាន Apple បាន​សរសេរ​ទាំង​ស្ដាយ​ក្រោយ​ថា បើ Jimmy Lin នៅ​ឆ្នាំ​នោះ​ចេះ​ឆ្លៀត​ឱកាស ឥលូវ​លោក​អាច​ក្លាយ​ជា​សែស្រឡាយ​រាជវង្ស​ថៃ​ហើយ​ក៏​ថា​បាន៕

 

ចិន​ស្ដាយ​ក្រោយ​ព្រោះ Jimmy Lin ប៊ិះ​ក្លាយ​ជា​ចៅ​ប្រសា​របស់​ព្រះមហាក្សត្រ​ថៃ

 

ចិន​ស្ដាយ​ក្រោយ​ព្រោះ Jimmy Lin ប៊ិះ​ក្លាយ​ជា​ចៅ​ប្រសា​របស់​ព្រះមហាក្សត្រ​ថៃ

 

ចិន​ស្ដាយ​ក្រោយ​ព្រោះ Jimmy Lin ប៊ិះ​ក្លាយ​ជា​ចៅ​ប្រសា​របស់​ព្រះមហាក្សត្រ​ថៃ

 

ចុចអាន៖Zhao Li Ying របូត​ទាំង​តួ​ត្រចៀកកាំ និង​ចៀវៃ​ព្រោះ​សម្ដែង​ខ្ចី​ពេក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing