ធ្លាយ​វីដេអូ Miley Cyrus ហ៊ាន​ដល់​ថ្នាក់​ឲ្យ​អ្នក​​គាំទ្រ​ប៉ះ​តំបន់​សំខាន់​របស់​ខ្លួន

តារា​ចម្រៀង​ស្រី​សិចស៊ី Miley Cyrus បាន​ចំណាយ​ពេល​ចេញ​ពី​ការ​​​ប្រគំតន្ត្រី​​ទេសចរណ៍​របស់​ខ្លួន UK Bangerz ​កាល​ពី​ឆ្នាំ​២០១៤​ទៅ​សម្ដែង​​សម្ងាត់​មួយ​​​ក្នុង​ក្លឹប​រាត្រី​ G.A.Y  ជា​​ក្លឹប​សម្រាប់​​​ភេទ​ទី​៣​ក្នុង​ទីក្រុង​ឡុងដុង ដែល​ជា​ទីកន្លែង​ម្ចាស់​បទ “We Can’t Stop” រូប​នេះ​ស្និទ្ធស្នាល​ជាមួយ​អ្នក​គាំទ្រ​ខ្លាំង រហូត​ឲ្យ​ប៉ះ​តំបន់​សំខាន់​របស់​ខ្លួន។

 

ធ្លាយ​វីដេអូ Miley Cyrus ហ៊ាន​ដល់​ថ្នាក់​ឲ្យ​អ្នក​​គាំទ្រ​ប៉ះ​តំបន់​សំខាន់​របស់​ខ្លួន

 

មួយ​រយៈ​ចុងក្រោយ​ចាប់​តាំង​ពី​ត្រូវរ៉ូវ​គ្នា​វិញ​ជាមួយ​អតីត​គូ​ដណ្ដឹង​ Liam Hemsworth តារា​ស្រី​ដែល​ជា​គ្រូ​បង្វឹក​ម្នាក់​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The Voice US ២០១៦​នេះ​បាន​ទប់ស្កាត់​ការ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​ច្រើន​ពេល​ឡើង​សម្ដែង​លើ​ឆាក ប៉ុន្តែ​ថ្មីៗ​​មាន​​ការ​ធ្លាយ​វីដេអូ​មួយ​របស់ Miley បង្ហាញ​ការ​ស្និទ្ធស្នាល​ហួស​ជាមួយ​អ្នក​គាំទ្រ​កាល​ពី​ឆ្នាំ​២០១៤។

 

ក្នុង​វីដេអូ​នោះ Miley Cyrus បាន​ពាក់​ឈុត​ពណ៌​ទឹកប្រាក់​ភ្លឺ​ចាំង​​វាល​តំបន់​ខាងក្រោម ឈរ​ច្រៀង​យ៉ាង​សប្បាយ​រីករាយ បន្ទាប់​មក​នាង​ក៏​បាន​ដើរ​ទៅ​មុខ​​ឲ្យ​អ្នក​គាំទ្រ​ប៉ះ​ដងខ្លួន​និង​ចំណុច​សំខាន់ៗ​ផ្សេង​ៗ​លើ​រាងកាយ។ យ៉ាងណាមិញ​នេះ​គ្រាន់​តែ​ជា​អតីតកាល តែ​ថ្មី​នេះ​បាន​ប្រែ​មក​សភាព​ធម្មតា។ ហើយ​​​នាង​ទើប​តែ​បាន​បង្ហាញ​ខ្លួន​ជាមួយ​មិត្ត​ប្រុស Liam Hemsworth ជា​លើក​ដំបូង​​​​​ជា​សាធារណៈ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​នេះ៕

 

ធ្លាយ​វីដេអូ Miley Cyrus ហ៊ាន​ដល់​ថ្នាក់​ឲ្យ​អ្នក​​គាំទ្រ​ប៉ះ​តំបន់​សំខាន់​របស់​ខ្លួន

 

 

ចុចអាន៖​Miley Cyrus ​និយាយ​រឿង​ស្មុគស្មាញ​ក្នុង​ជីវិត​​​ផ្លូវភេទ​របស់​ខ្លួន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail