ជប៉ុន​ផលិត​សម្រេច​រ៉ូបូត​ ​សឹង​តែ​ដូច​មនុស្ស

អ្នក​វិទ្យាសាស្ត្រ​មក​ពី​ ​University of Tokyo ប្រទេស​ជប៉ុន​ ​ទើប​ផ្ដល់​ការ​ភ្ញាក់​ផ្អើល​ថ្មី​មួយ​ដល់​ពិភពលោក​ក្រោយ​ពួក​គេ​ផលិត​សម្រេច​នូវ​រ៉ូបូត​ដែល​មាន​សមត្ថភាព​ស្ទើរ​តែ​ដូច​មនុស្ស​ពិត​ៗ។

 

ជប៉ុន​ផលិត​សម្រេច​រ៉ូបូត​ ​សឹង​តែ​ដូច​មនុស្ស

 

រ៉ូបូត​នោះ​មាន​ម៉ូដែល​ ​Kengoro​ ​ដែល​ដំណើរ​ការ​ដោយ​ម៉ូទ័រ​ចំនួន​ ​១៨០​ ​គ្រឿង​ ​ហើយ​បូក​រួម​ទាំង​គ្រឿង​បង្គុំ​ ​និង​បច្ចេកវិទ្យា​មួយ​ចំនួន​ទៀត។ ចំណុច​ពិសេស​របស់​ ​Kengoro​ ​គឺ​មិន​ងាយ​ឡើង​កម្ដៅ​ដូច​រ៉ូបូត​ដទៃ​ ​ព្រោះ​ដង​តួ​ខ្លួន​របស់​វា​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ ​និង​មាន​បំពាក់​ប្រព័ន្ធ​លំហូរ​ទឹក​ហើយ​រ៉ូបូត​នេះ​អាច​ធ្វើ​កាយវិការ​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​រ៉ូបូត​ប្រទេស​ណា​អាច​ធ្វើ​បាន។

 

ជប៉ុន​ផលិត​សម្រេច​រ៉ូបូត​ ​សឹង​តែ​ដូច​មនុស្ស

 

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ ​Kengoro​ ​បន្ថែម​ថា​ប្រព័ន្ធ​លំហូរ​ទឹក​ដែល​ពួក​គេ​ប្រើ​គឺ​មាន​លទ្ធភាព​បញ្ចុះ​កម្ដៅ​បាន​ប្រសើរ​ជាង​ការ​ប្រើ​កង្ហារ​ធម្មតា​ដែល​តែង​ឃើញ​មាន​បំពាក់​លើ​រ៉ូបូត​នានា៕

 

 

អាន​បន្ត​ ​៖ សម័យ​ឥឡូវ​ ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ក៏​នៅ​តែ​ឆ្លង គួរ​ធ្វើ​ម៉េច?​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​dailymail