ISIS នឹង​អស់​កន្លែង​ឈរ​ជើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

បេសកកម្មយោធារបស់កងទ័ពអ៊ីរ៉ាក់ ក្នុងការវាយដណ្ដើមទីក្រុងធំជាងគេទី២ក្នុងប្រទេស ពីក្រោមការកាន់កាប់របស់ឧទ្ទាម ISIS ត្រូវបានប្រកាសចាប់ផ្ដើមហើយ ដោយវាត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានចុងក្រោយបង្អស់របស់ក្រុម ISIS ហើយការប្រកាសបើកបេសកកម្មនេះ គឺធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi ។ អស់រយៈកាលជាយូរមកហើយ ដែលក្រុមឧទ្ទាម Kurdish Peshmerga ក្រុមកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមកងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក បានធ្វើសង្គ្រាមជាមួយក្រុម ISIS ក្នុងទឹកដីអ៊ីរ៉ាក់ ទាំងដែលទីក្រុង Mosul ជាក្រុងធំជាងគេទី២ប្រចាំប្រទេសនេះ ធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្រុម ISIS តាំងពីខែមិថុនា ឆ្នាំ២០១៤មកម្ល៉េះ ។

ISIS នឹង​អស់​កន្លែង​ឈរ​ជើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

ទីក្រុង Mosul នេះ គឺជាមូលដ្ឋានចុងក្រោយរបស់ឧទ្ទាម ISIS ក្នុងប្រទេសអ៊ីរ៉ាក់ ហើយបើសិនជាក្រុមកងទ័ពរដ្ឋាភិបាលអាចវាយដណ្ដើមទីក្រុងនេះបាន នោះវានឹងក្លាយជាការបាត់បង់ដ៏ធំបំផុតមួយ របស់ឧទ្ទាម ISIS

ក្រោយពីមានការប្រកាសបើកបេសកកម្មវាយរំដោះក្រុង Mosul ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ហើយ គេឮសូរសំឡេងបាញ់កាំភ្លើងធំជាច្រើននៅជុំវិញទីក្រុងនោះ ដោយក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា គេត្រូវការពេលច្រើនខែ ទើបអាចវាយរំដោះទីក្រុងនេះបាន ។

ISIS នឹង​អស់​កន្លែង​ឈរ​ជើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

លោក Al-Abadi បានថ្លែងក្នុងការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ថា “ពេលវេលាជ័យជម្នះរបស់យើងបានមកដល់ហើយ ដោយបេសកកម្មវាយរំដោះទីក្រុង Mosul គឺបានចាប់ផ្ដើម ។ វាជាបំណងរបស់ព្រះជាម្ចាស់ យើងនឹងទៅជួបគ្នានៅទីក្រុង Mosul ដើម្បីអបអរសាទរជ័យជម្នះរបស់យើង និងសង្គ្រោះដល់អ្នកទាំងឡាយនៅទីនោះ ឲ្យរួចផុតពីក្រុម ISIS ដូច្នេះហើយយើងនឹងអាចរស់នៅជាមួយគ្នាជាថ្មីបាន ។ សាសនាទាំងអស់ នឹងត្រូវរួបរួមគ្នាឡើងវិញ ដើម្បីប្រឆាំងនឹងក្រុម ISIS រួចយើងនឹងស្ដារទីក្រុងនេះឡើងវិញ ។” 

ISIS នឹង​អស់​កន្លែង​ឈរ​ជើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

ទោះជាយ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រីដដែលបានបញ្ជាក់ថា មានតែកងទ័ពរដ្ឋាភិបាលប៉ុណ្ណោះ ដែលអាចចូលទៅទីក្រុង Mosul បានក្រោយពីដណ្ដើមបានជ័យជម្នះ បើទោះជាមានការគាំទ្រពីក្រុមឧទ្ទាម Kurdish និងកងទ័ពលោកខាងលិច ដឹកនាំដោយអាមេរិកនៅពីក្រោយក៏ដោយ ៕

ISIS នឹង​អស់​កន្លែង​ឈរ​ជើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

ប្រភព ៖ kqube

Loading...

  • ISIS នឹង​អស់​កន្លែង​ឈរ​ជើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: