ប្រុង​ចុះ​មុជទឹកទៅ​ក្រោម​សមុទ្រ​​ តែ​ត្រូវ​ត្រី​ឆ្លាម​ទម្លុះ​ចូល​ទ្រុង​គួរឲ្យ​រន្ធត់​ (វីដេអូ​)

មិត្តអ្នកអានអាចឃើញទស្សនីយភាពដ៏គួរឲ្យព្រឺព្រួចនេះ នៅក្នុងវីដេអូខាងក្រោម៖

Channel Youtube មួយដែលមានឈ្មោះថា Gabe and Garrett គឺជា Channel មួយ តែងបង្ហោះវីដេអូបង្ហាញពីភាពរីករាយបែបលក្ខណៈគ្រួសារ តែសម្រាប់លើកនេះពួកគេបានបង្ហោះវីដេអូមួយបង្ហាញពីរឿងដ៏គួរឲ្យរន្ធត់មួយ ថ្វីបើវាមិនបានបង្កឲ្យអ្នកណាម្នាក់មានបញ្ហាក៏ដោយ។រឿងនេះបានកើតឡើងក្នុងអំឡុងពេលដែលក្រុមគ្រួសាររបស់ម្ចាស់ Channel ខាងលើ បានធ្វើដំណើរទៅកម្សាន្តនៅកោះ Guadalupe ហើយស្របគ្នានោះឪពុករបស់ Gabe and Garett បានថតជាប់នូវវីដេអូបង្ហាញពីសកម្មភាពដ៏គួរឲ្យភ័យខ្លាចមួយ បង្ហាញពីត្រីឆ្លាមបុកទម្លុះទ្រុងមុជទឹកចុះទៅក្រោមសមុទ្ទ។

ប្រុង​ចុះ​មុជទឹកទៅ​ក្រោម​សមុទ្រ​​ តែ​ត្រូវ​ត្រី​ឆ្លាម​ទម្លុះ​ចូល​ទ្រុង​គួរឲ្យ​រន្ធត់​ (វីដេអូ​)

តែទោះបីជាយ៉ាងនេះក្ដី វាពិតជាសំណាងល្អណាស់ដែលអ្នកមុជទឹកមិនទាន់ចូលក្នុងទ្រុងនោះ ក្នុងខណៈដែលត្រីឆ្លាមមួយក្បាលនេះទម្លុះចូល ហើយភ្លាមនោះត្រីឆ្លាមក៏បានហែលចេញពីទ្រង់នេះវិញដែរ ដែលវាបានធ្វើឲ្យអ្នកមុជទឹករាងធូរចិត្តខ្លាំងមែនទែន៕

ប្រភព ៖ kqube

 

Loading...

  • ប្រុង​ចុះ​មុជទឹកទៅ​ក្រោម​សមុទ្រ​​ តែ​ត្រូវ​ត្រី​ឆ្លាម​ទម្លុះ​ចូល​ទ្រុង​គួរឲ្យ​រន្ធត់​ (វីដេអូ​)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: