មនុស្ស​រាប់​រយ​ពាន់​នាក់​គេច​ពី​មុខ​ព្យុះ​សារិកា​បោក​បក់​លើ​ហ្វីលីពីន

មនុស្ស​រាប់​រយ​ពាន់​នាក់​គេច​ពី​មុខ​ព្យុះ​សារិកា​បោក​បក់​លើ​ហ្វីលីពីន

ក្រុមមន្ត្រីហ្វីលីពីន និយាយថា ព្យុះទីហ្វុងសារិកា បានបោកបក់ទៅលើដែនកោះ Luzon របស់ប្រទេសនេះ នៅព្រឹកថ្ងៃអាទិត្យនេះ ដោយបានបំប៉ើងដំបូលផ្ទះ ផ្តួលរំលំបណ្ដាញអគ្គិសនី និងបង្ខំឲ្យមនុស្សជាង ១២ម៉ឺននាក់ គេចចេញទៅរកកន្លែងមានសុវត្ថិភាព។ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ការរអិលបាក់ដីតិចតួច និងទឹកជំនន់ ក៏ត្រូវបានគេរាយការណ៍ផងដែរ មួយថ្ងៃក្រោយពីព្យុះនេះបានបោកបក់ទៅលើកោះដាច់ស្រយាលមួយ និងបណ្ដាលឲ្យមនុស្សម្នាក់លង់ទឹកស្លាប់ និង ៣នាក់ទៀតកំពុងបាត់ខ្លួន។

អ្នកនាំពាក្យក្រុមប្រឹក្សាជាតិគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយ បានប្រាប់ AFP ថា ដំបូងផ្ទះមួយចំនួន បានប៉ើងរប៉ាតរប៉ាយ ហើយអគ្គិសនីបានដាច់នៅតំបន់មួយចំនួន។មន្ត្រីឧតុនិយមថា ព្យុះសារិកា បានថមថយឥទ្ធិពលរបស់វា បន្ទាប់ពីបោកបក់ដល់ឆ្នេរភាគខាងកើតនៃទីប្រជុំជន Baler មុនព្រឹកថ្ងៃអាទិត្យនេះ ជាមួយល្បឿនខ្យល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះបានបោកបក់កាត់តំបន់ភ្នំ និងតំបន់មានប្រជាពលរដ្ឋច្រើននៅព្រឹកថ្ងៃនេះ ហើយនឹងឆ្ពោះទៅសមុទ្រចិនខាងត្បូងនៅរសៀលថ្ងៃនេះ៕អាជ្ញាធរហ្វីលីពីន ប្រាប់ថា មនុស្សជិត ១២ម៉ឺននាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេស្ថិតនៅចំមុខព្យុះនេះ ដោយបានគេចទៅជ្រកកោនក្រោមជម្រករៀបចំដោយរដ្ឋាភិបាល និងផ្ទះសម្បែងសាច់ញាតិរបស់ពួកគេ៕

ប្រភព ៖ vodhotnews

Loading...

  • មនុស្ស​រាប់​រយ​ពាន់​នាក់​គេច​ពី​មុខ​ព្យុះ​សារិកា​បោក​បក់​លើ​ហ្វីលីពីន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: