ក្រុមហ៊ុន​អាកាសចរណ៍​កាន់​តែ​ច្រើន​ហាម​អ្នក​ដំណើរ​យក​ទូរស័ព្ទ Galaxy Note 7 តាម​ខ្លួន

ក្រុមហ៊ុន​អាកាសចរណ៍​កាន់​តែ​ច្រើន​ហាម​អ្នក​ដំណើរ​យក​ទូរស័ព្ទ Galaxy Note 7 តាម​ខ្លួន

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានចេញបម្រាមដល់អ្នកដំណើរទាំងអស់ជិះនៅលើយន្តហោះរបស់ពួកគេ មិនឲ្យយកតាមខ្លួននូវទូរស័ព្ទ Samsung Galaxy Note 7 ចាប់ពីម៉ោង១២យប់នេះតទៅ។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។សារព័ត៌មានសិង្ហបុរីមួយនេះ បានចុះផ្សាយដូច្នេះ ដោយផ្អែកទៅតាមសេចក្ដីប្រកាសមួយដែលផ្សព្វផ្សាយដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី នៅលើទំព័រហ្វេសប៊ុក។ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានចាត់វិធានការបែបនេះ បន្ទាប់ពីក្រសួងដឹកជញ្ជូនអាមេរិក បានហាមឃាត់ការនាំយកទូរស័ព្ទស្មាតហ្វូនម៉ូឌែលនេះ ឡើងទៅលើយន្តហោះនៅអាមេរិក ក្រោមបទបញ្ជាអាសន្ន។

បើតាម Channel News Asia មិនមែនមានតែក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីមួយទេ ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Jetstar ក៏បានប្រកាសផងដែរកាលពីថ្ងៃម្សិលមិញថា ពួកគេនឹងហាមឃាត់មិនឲ្យនាំយកទូរស័ព្ទ Galaxy Note 7 ចូលយន្តហោះរបស់ពួកគេទាំងអស់ ចាប់ពីម៉ោង ១២យប់នេះតទៅ។ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Virgin Australia និង TigerAir Australia ក៏បានចេញសេចក្ដីប្រកាសដូចគ្នានេះដែរ។

អតិថិជនមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ក៏បានបង្ហាញក្ដីបារម្ភនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុននេះថា ពួកគេកំពុងស្ថិតនៅឯបរទេស ហើយមិនអាចកាន់ទូរស័ព្ទ Galaxy Note 7 ត្រឡប់ទៅប្រទេសកំណើតវិញឡើយ៕

ប្រភព ៖ vodhotnews

Loading...

  • ក្រុមហ៊ុន​អាកាសចរណ៍​កាន់​តែ​ច្រើន​ហាម​អ្នក​ដំណើរ​យក​ទូរស័ព្ទ Galaxy Note 7 តាម​ខ្លួន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: