តារាសម្តែងហុងកុង និង ចិន ៤ ដួង ត្រូវអ្នកលេងហ្វេសប៊ុករំឭកពីប្រវត្តិស្នេហ៍

6 Videos


តាមប្រភពព័ត៌មានហុងកុង បានឲ្យដឹងថា បន្ទាប់ពីតារាសម្តែង និង ចម្រៀងហុងកុង លោក ស៊ា ធីងហ្វុង ហៅ Nicholas Tse បានលែងលះជាមួយនឹងអតីតភរិយានាង ចាំង ប៉ៃជី ហៅ Cecillia Cheung រួចមក លោកបានមកទាក់ទងជាមួយនឹងមិត្តស្រីចាស់គឺនាង វ់៉ាង ហ្វី ហៅ Faye Wong ដែលជាកំពូលតារាចម្រៀងចិនដីគោក ដោយសព្វថ្ងៃនេះពួកគេមានជីវភាពរស់នៅប្រកបដោយភាពសុខដុមរមនា ។

ប៉ុន្តែថ្មីៗនេះមានមិត្តអ្នក លេងហ្វេសប៊ុកបានរកឃើញរូបថតតារាទាំង ៤ ដួង គឺលោក Nicholas Tse នាង Faye Wong នាង Cecillia Cheung និងលោក ឈើន គន់ស៊ី ហៅ Edison Chen ដែលកាលពីពេលមុនពួកគេធ្លាប់ជួបជុំគ្នា នៅក្នុងពិធីប្រគល់រង្វាន់មហោស្រពភាពយន្តហុងកុង ។ ក្រោយពេលដែលរូបថតមួយសន្លឹកនេះបានបង្ហោះចេញ មកភ្លាមបណ្តាលឲ្យមិត្តអ្នកលេងហ្វេសប៊ុកជាច្រើនរូបទៀតនាំគ្នាជជែកពិភាក្សាគ្នាពីរឿងនេះ ។

តារាសម្តែងហុងកុង និង ចិន ៤ ដួង ត្រូវអ្នកលេងហ្វេសប៊ុករំឭកពីប្រវត្តិស្នេហ៍

កាលពីឆ្នាំ ២០០០ នាង Faye Wong ដែលមានវ័យ ៣១ ឆ្នាំបានប្រកាសមានទំនាក់ទំនងជាមួយនឹងកម្ល៉ោះ Nicholas ដែលទើបតែមានវ័យ ២០ ឆ្នាំប៉ុណ្ណោះ ។ ព័ត៌មាននេះបានធ្វើឲ្យកក្រើកនៅក្នុងពិភពសិល្បៈ ប៉ុន្តែចំណងស្នេហ៍រវាងបងស្រី និង ប្អូនប្រុសនេះក៏ត្រូវបែកបាក់គ្នាវិញដោយរៀបការរៀងៗខ្លូន ។ តែក្រោយមកពួកគេក៏បានលែងលះប្តី និង លែងលះប្រពន្ធតែរៀងៗខ្លួន ហើយទើបតែត្រូវរូវគ្នាវិញកាលពីឆ្នាំទៅ ។

តារាសម្តែងហុងកុង និង ចិន ៤ ដួង ត្រូវអ្នកលេងហ្វេសប៊ុករំឭកពីប្រវត្តិស្នេហ៍

ម្យ៉ាងទៀតកាលពីពេលថ្មីៗនេះមានមិត្តអ្នកលេងហ្វេសប៊ុកម្នាក់រើកកាយនូវខ្សែវីដេអូនៅក្នុងពិធីចែករង្វាន់មហោស្រពភាពយន្តទូរទស្សន៍ TVB ហុងកុង ឆ្នាំ ២០០១ ដោយបានរកឃើញរូបភាពមួយដែលកាលណោះ Nicholas អង្គុយ នៅចំចន្លោះកណ្តាលរវាងលោក Edison និង នាង Cecillia ហើយពួកគេទាំង ៣ នាក់ច្រៀងផងសើចផងយ៉ាងសប្បាយក្អាកក្អាយ ។ ចំណែកឯនាង Faye Wong ដែលអង្គុយនៅកៅអីជួរមុខរាងបញ្ឆិតបន្តិចនោះបានងាក ក្រោយសម្លក់សម្លឹងមកលើមិត្តប្រុសវ័យក្មេង ហាក់ដូចជាកំពុងតែប្រច័ណ្ឌ និង ក្នក់ក្នាញ់សម្បើមណាស់ ។

តារាសម្តែងហុងកុង និង ចិន ៤ ដួង ត្រូវអ្នកលេងហ្វេសប៊ុករំឭកពីប្រវត្តិស្នេហ៍

ឆ្នាំ ២០០៣ ក្រោយពេលដែល Nicholas បានបែកបាក់ជាមួយនឹងនាង Faye Wong ក៏ងាកមកនែបនិតជាមួយនឹងនាង Cecillia វិញ ហើយក្រោយពេលរៀបការរួចពួកគេមានកូនប្រុស ២ នាក់ ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺនៅឆ្នាំ ២០០៨ ចំណងអាពាហ៍ពិបាហ៍នេះចាប់ផ្តើមមានភាពរង្គោះរង្គើរ ដោយកាលណោះទំនាក់ទំនងរវាងលោក Edison និង នាង Cecillia ហាក់មានភាពស្និទ្ធស្នាលខុសប្រក្រតី ។

តារាសម្តែងហុងកុង និង ចិន ៤ ដួង ត្រូវអ្នកលេងហ្វេសប៊ុករំឭកពីប្រវត្តិស្នេហ៍

ទីបំផុតទើបនៅឆ្នាំ ២០១១ ក៏បានចែកផ្លូវគ្នាដើររៀងៗខ្លួន ។ ឆ្នាំ ២០១៤ ក្រោយពីមានព័ត៌មានលេចឮថាបុរសពោះម៉ាយ Nicholas ត្រូវរូវជាមួយនឹងអ្នកមេម៉ាយ Faye Wong វិញនោះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសព្វថ្ងៃនេះពួកគេកំពុងតែមានទំនាក់ទំនងយ៉ាងស្អិតល្មួត ៕ គ ឡេង