ភ្ញាក់​ផ្អើល! ក្រុម​ទើប​បង្កើត​ឆ្នាំ​២០០៩ ​ឡើង​​ឈរ​លេខ​៣​ នៅ​ Bundesliga

RasenBallsport Leipzig e.V. ​ឬ​ហៅ​កាត់​ថា​ RB Leipzig ​​ជា​ក្លឹប​បាល់ទាត់​​មួយ​​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Leipzig ​រដ្ឋ​ Saxony ​ប្រទេស​អាល្លឺម៉ង់។ ​ក្លឹប​នេះ​ ទើប​បង្កើត​ឡើង​​នៅ​ឆ្នាំ​២០០៩​ ដោយ​ការ​ផ្ដួចផ្ដើម​គំនិត​ និង​​ឧបត្ថម្ភ​ដោយ​​​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ Red Bull GmbH ​ហើយ​លេង​នៅ​លីគ​លំដាប់​ទី​៥ NOFV-Oberliga Süd។

 

ភ្ញាក់​ផ្អើល! ក្រុម​ទើប​បង្កើត​ឆ្នាំ​២០០៩ ​ឡើង​​ឈរ​លេខ​៣​ នៅ​ Bundesliga

ក្រុម​កីឡាករ​ RB Leipzig រត់អបអរ ក្រោយឈ្នះ Wolfsburg ​១-០ ​ដល់​ក្នុង​ដី​យប់​មិញ

 

រយៈពេល​តែ​៧​ឆ្នាំ ក្រុម​ RB Leipzig ​​បាន​ឡើង​លេង​នៅ​​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga និង​​កំពុង​ឈរ​លេខ​៣ ​បច្ចុប្បន្ន​យ៉ាង​ភ្ញាក់​ផ្អើល។ រដូវ​កាល​២០០៩-២០១០ ​ពួក​គេ​ឈ្នះ​ជើង​ឯក​លីគ​លំដាប់​ទី​៥ ហើយ​ក៏​ឡើង​ដល់​លីគ​លំដាប់​ទី​៤ Regionalliga Nord​ និង​លេង​រយៈពេល​​៣​ឆ្នាំ​ ដល់​រដូវ​កាល​២០១២-២០១៣ ​ទើប​ឈ្នះ​ជើង​ឯក​លីគ​លំដាប់​ទី​៤ ​ដោយ​​៣០​ប្រកួត មិន​ស្គាល់​ពាក្យ​ថា​ “ចាញ់” ​សោះ។

 

រដូវ​កាល​២០១៣-២០១៤ ​ក្រុម​ ​RB Leipzig ​​ឡើង​លេង​នៅ​លីគ​អាល្លឺម៉ង់​លំដាប់​ទី​៣ Liga ​​ហើយ​​ទទួល​បាន​ជើង​ឯក​រង​ចំណាត់​ថ្នាក់​​លេខ​២ ឡើង​បន្ត​ទៅ​លីគ​លំដាប់​ទី​២ Bundesliga II។ រដូវ​កាល​ដំបូង​ពួកគេ​បាន​លេខ​៥ ​ប៉ុន្តែ​រដូវ​កាល​មុន​​២០១៥-២០១៦ ពួកគេ​បាន​​​ចំណាត់​ថ្នាក់​លេខ​២ ជើង​ឯក​រង​នៅ Bundesliga II ​ហើយ​ក៏​ឡើង​​​មក​លីគ​កំពូល​ ​Bundesliga រដូវ​កាល​២០១៦-២០១៧ នេះ។

 

ភ្ញាក់​ផ្អើល! ក្រុម​ទើប​បង្កើត​ឆ្នាំ​២០០៩ ​ឡើង​​ឈរ​លេខ​៣​ នៅ​ Bundesliga

​កីឡាករ​ក្រុម RB Leipzig អបអរ ក្រោយលត់ Hamburger SV ៤-០ ដល់ក្នុងដី

 

ឡើង​មក​ដល់​លីគ​កំពូល​ ​Bundesliga ​រដូវ​កាល​នេះ​ ក្រុម​ RB Leipzig ​​ដែល​​មាន​ម្ចាស់​ក្លឹប​​សញ្ជាតិ​អាល្លឺម៉ង់​ Oliver Mintzlaff ​នៅ​តែ​បន្ត​ខ្លាំង​ដដែល។ ៧​ប្រកួត​នៅ Bundesliga ​រដូវ​កាល​នេះ​ ពួកគេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” ទេ ហើយ​ក៏​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំងៗ​ដូច​ជា ឈ្នះ​ Borussia Dortmund  ១-០, ឈ្នះ​ Hamburger SV ៤-០, ឈ្នះ​ FC Augsburg ​២-១, ​​ស្មើ​ Borussia Mönchengladbach ​១-១ និង​ទើប​ឈ្នះ​ VfL Wolfsburg ​១-០ ​ដល់​ក្នុង​ដី​យប់​មិញ​ទៀត ​ធ្វើ​ឲ្យ​ពួកគេ​ឈរ​ចំណាត់​ថ្នាក់​លេខ​៣ ចាញ់​ក្រុម​ Bayern Munich ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ៕

 

ភ្ញាក់​ផ្អើល! ក្រុម​ទើប​បង្កើត​ឆ្នាំ​២០០៩ ​ឡើង​​ឈរ​លេខ​៣​ នៅ​ Bundesliga

 

ភ្ញាក់​ផ្អើល! ក្រុម​ទើប​បង្កើត​ឆ្នាំ​២០០៩ ​ឡើង​​ឈរ​លេខ​៣​ នៅ​ Bundesliga

កីឡាករ​ក្រុម RB Leipzig អបអរ ពេល​ស៊ុត​ចូល​ និង​ឈ្នះ Dortmund ១-០

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sky Sports | Wiki