អគ្គលេខាធិការ​រង​បាល់បោះ​​ បញ្ជាក់​​​គុណ​តម្លៃ​នៃ​ការ​ប្រកួត​លីគ​ស្រាបៀ​អង្គរ​

លោក កៅ កាន់​ណាលី អគ្គលេខាធិការ​រង​​សហព័ន្ធ​បាល់បោះ​កម្ពុជា ​បញ្ជាក់​ពី​គុណ​តម្លៃ​នៃ​ការ​ប្រកួត​បាល់បោះ​លីគ​​ ជាតិ​​ដែល​អាច​ឲ្យ​សហព័ន្ធ​របស់​ខ្លួន​​ជ្រើស​រើស​​កីឡាករ​​វ័យ​ក្មេង​ចូល​ជា​ជម្រើស​ជាតិ​បន្ថែម​កីឡាករ​ដែល​មាន​ស្រាប់។

 

អគ្គលេខាធិការ​រង​បាល់បោះ​​ បញ្ជាក់​​​គុណ​តម្លៃ​នៃ​ការ​ប្រកួត​លីគ​ស្រាបៀ​អង្គរ​លោក កៅ កាន់​ណាលី

 

បន្ទាប់​ពី​បញ្ចប់​យុទ្ធនាការណ៍​​​ប្រកួត​លីគ​បាល់បោះ​ស្រាបៀ​​អង្គរ​ឆ្នាំ​២០១៦ ដែល​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​​​អស់​រយៈ​ពេល​ ១៥​សប្ដាហ៍​កន្លង​មក​​ជើង​ឯក​​ឆ្នាំ​នេះ​បាន​ទៅ​ក្រុម ALLN ​​ជើង​​ឯក​រង​បាន​ទៅ​ Extra Jossz និង​​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​​ក្រុម Bayon Airline។

 

​ទាក់​ទង​នឹង​ការ​ប្រកួត​លីគ​បាល់បោះ​អាជីព​របស់​កម្ពុជា​លោក កៅ កាន់​ណាលី បាន​ឲ្យ​ដឹង​ថា ​សហព័ន្ធ​របស់​ខ្លួន​អាច​ប្រមូល​យុវជន​ ដែល​មាន​សមត្ថភាព​ឲ្យ​​ជាប់​ជា​ជម្រើស​ជាតិ​ចេញ​ពី​កម្មវិធី​ប្រកួត​ខាង​លើ​​​ជា​រៀង​រាល់​ឆ្នាំ។ ​ការ​ជ្រើស​រើស​យុវជន​បន្ថែម​​ឲ្យ​ចូល​ជា​ជម្រើស​​ជាតិ​នេះ​​ក្នុង​ទិសដៅ​ត្រៀម​ទុក​សម្រាប់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។

 

អគ្គលេខាធិការរង​​​រូប​នេះ​បន្ថែម​ថា​ បច្ចុប្បន្ន​​សហព័ន្ធ​រក្សា​​គោល​ជំហរ​ផ្ដល់​ឱ​​កាស​ឲ្យ​កីឡាករ​បរទេស​ចូល​រួម​លេង​​តាម​ក្រុម​នានា​ដោយ​សេរី​។ ​បន្ថែម​លើស​ពី​នេះ​ក្នុង​ទិសដៅ​ចង់​ឲ្យ​កីឡាករ​បរទេស​ទាំង​នោះ​បង្ហាត់​បង្ហាញ​ដល់​យុវជន​កម្ពុជា​អំពី​របៀប​លេង​​ឬ​ចំណុច​ខ្វះខាត​នានា។

 

​​លីគ​បាល់បោះ​ឆ្នាំ​២០១៦ មាន​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន១១ ហើយ​ក្រុម​នីមួយ​ៗ​ត្រូវ​បង់​​សិទ្ធិ​ចូល​រួម​ប្រកួត​ជា​ប្រាក់​ចំនួន ៥​​រយ​ដុល្លារ​អាមេរិក។ សម្រាប់​ប្រាក់​រង្វាន់​​លីគ​បាល់បោះ​​ជាតិ​​ឆ្នាំ​២០១៦ ជើង​ឯក​ទទួល​​ចំនួន​១២​លាន​រៀល​ ចំណាត់​ថ្នាក់​លេខ​២​ទទួល​បាន​​​ចំនួន​៨​លាន​រៀល​ និង​ចំណាត់​ថ្នាក់​លេខ​៣​ទទួល​បាន​​​ចំនួន​៤​លាន​រៀល៕

 

អគ្គលេខាធិការ​រង​បាល់បោះ​​ បញ្ជាក់​​​គុណ​តម្លៃ​នៃ​ការ​ប្រកួត​លីគ​ស្រាបៀ​អង្គរ​

 

អគ្គលេខាធិការ​រង​បាល់បោះ​​ បញ្ជាក់​​​គុណ​តម្លៃ​នៃ​ការ​ប្រកួត​លីគ​ស្រាបៀ​អង្គរ​

 

អគ្គលេខាធិការ​រង​បាល់បោះ​​ បញ្ជាក់​​​គុណ​តម្លៃ​នៃ​ការ​ប្រកួត​លីគ​ស្រាបៀ​អង្គរ​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​